ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាទី​ចុង​ក្រោយ ដែល​ប្រពន្ធ​ទាន់​កំពុង​រំលោ.ភ​កូនស្រី​

6 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ បុរស​ជា​ឪពុកចុង​បាន​ចាប់រំលោភ​កូនដើម​ជា​អនីតិជន​បាន​សម្រេច​ជា​ច្រើន​លើក​មក​ហើយ តែ​នៅ​នាទី​ចុង​ក្រោយ​ត្រូវ​ប្រពន្ធ​តាម​ទាន់​កំពុង​រំលោភ​ក្បែរ​គុម្ព​ចេក ធ្វើ​ឱ្យ​ជន​គម្រក់​នោះ​ភ័យ​ស្លន់ស្លោ​ក៏​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្តឹង​សមត្ថកិច្ច​នៅ​វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៦ ខែមេសា ថា កូនស្រី​របស់​គាត់​ត្រូវ​បាន​ឪពុកចុង​តិរច្ឆាន​ដែល​ត្រូវជា​ប្តី​របស់​ខ្លួន​ចាប់រំលោភ​សេពសន្ថវៈ​បាន​សម្រេច​ជា​ច្រើន​លើក​មក​ហើយ…

ខេត្តរតនគិរី ៖ បុរស​ជា​ឪពុកចុង​បាន​ចាប់រំលោភ​កូនដើម​ជា​អនីតិជន​បាន​សម្រេច​ជា​ច្រើន​លើក​មក​ហើយ តែ​នៅ​នាទី​ចុង​ក្រោយ​ត្រូវ​ប្រពន្ធ​តាម​ទាន់​កំពុង​រំលោភ​ក្បែរ​គុម្ព​ចេក ធ្វើ​ឱ្យ​ជន​គម្រក់​នោះ​ភ័យ​ស្លន់ស្លោ​ក៏​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្តឹង​សមត្ថកិច្ច​នៅ​វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៦ ខែមេសា ថា កូនស្រី​របស់​គាត់​ត្រូវ​បាន​ឪពុកចុង​តិរច្ឆាន​ដែល​ត្រូវជា​ប្តី​របស់​ខ្លួន​ចាប់រំលោភ​សេពសន្ថវៈ​បាន​សម្រេច​ជា​ច្រើន​លើក​មក​ហើយ ពេល​នេះ​ជន​គម្រក់​នោះ​បាន​គេចខ្លួន​បាត់​ទៅ​ហើយ​។ ហេតុការណ៍​នះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​១៥​នាទី​ល្ងាច​ថ្ងៃ​ទី​៥ ខែមេសា ស្ថិត​ក្នុង​ចំការ​ម្រេច​ក្បែរ​គុម្ព​ចេក​នៅ​ក្នុង​ឃុំ​លុង​ឃុ​ង ស្រុក​បរ​កែវ ។

ក្មេង​ស្រី​រង​គ្រោះ​ទើបតែ​មាន​អាយុ​១១​ឆ្នាំ ចំណែក​ជន​អគតិ​ឈ្មោះ នួន សាំង ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ត្រូវជា​ឪពុកចុង​មានស្រុក​កំណើត​នៅ​ភូមិ​ផ្សារ​ដំបង់ ឃុំ​ដើម​ដូង ស្រុក​ទូក​មាស ខេត្តកំពត​បាន​មក​ស្នាក់​នៅ​ធ្វើ​ចំការ​និង​បាន​គ្នា​ជា​ប្តី​ប្រពន្ធ​ជាមួយនឹង​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ក្នុង​ឃុំ​កើតហេតុ​ខាងលើ ។ បន្ទាប់​ពី​ទទួល​បណ្តឹង​កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ និង​នាំ​ក្មេង​ស្រី​រង​គ្រោះ​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ៕

អត្ថបទសរសេរ ដោយ