ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​កម្ពុជាបញ្ចេញ​​ប្រាក់​៣០​ម៉ឺន​$ បើក​ជូន​កម្មករ​២១៨​នាក់​ដែល​ថៅកែ​រត់​ចោល

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ  ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បុរេ​ប្រទាន​សាច់ប្រាក់​ជាង​៣០​ម៉ឺន​ដុល្លារ ដើម្បី​យក​ទៅ​បើក​ជូន​ដល់​ក្រុម​កម្មករ​-​កម្មការិនី​ចំនួន​២១៨​នាក់ នៅ​រោងចក្រ ជុង​ហ្វៃ ស្ថិត​ក្នុង​ខណ្ឌមានជ័យ…

រាជធានី​ភ្នំពេញ  ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បុរេ​ប្រទាន​សាច់ប្រាក់​ជាង​៣០​ម៉ឺន​ដុល្លារ ដើម្បី​យក​ទៅ​បើក​ជូន​ដល់​ក្រុម​កម្មករ​-​កម្មការិនី​ចំនួន​២១៨​នាក់ នៅ​រោងចក្រ ជុង​ហ្វៃ ស្ថិត​ក្នុង​ខណ្ឌមានជ័យ ដែល​ត្រូវ​ថៅកែ​រត់​ចោល ​។ ចំណាត់ការ​​នេះ បាន​ធ្វើ​ឡើង​ភ្លាម​ៗ តប​តាម​បទបញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន​ណែនាំ​ដល់​ក្រសួង និង​មន្ត្រី​ពាក់ព័ន្ធដោះស្រាយ​បញ្ហា​នេះ ជូន​កម្មករ​-​កម្មការិនី នៅ​ពេល​ដែល​ជួប​បញ្ហា​ការងារ​។

នៅ​ព្រឹក​ថ្ងៃ​ទី​៩  មេ​សា ឆ្នាំ​២០១៨​នេះ លោក ប្រាក់ ចាន់​ធឿ​ន ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុកដោះ​ស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម តាម​មុខសញ្ញា និង​ជា​អគ្គលេខាធិការ​ក្រសួង​ការងារ និង​លោក ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​ដោះស្រាយ​កូដកម្ម បាតុកម្ម តាម​មុខសញ្ញា​ប្រចាំ​ខណ្ឌមានជ័យ បាន​ជួប​សំណេះសំណាល និង​បើកប្រាក់​បុរេប្រទាន​របស់ រាជរដ្ឋាភិបាល ជូន​បងប្អូន​កម្ម
ករ​-​កម្ម​ការ​នី រោងចក្រ ជុង​ហ្វៃ ស្ថិត​នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ដែល​ថៅកែ​រោងចក្រ​រត់​ចោល ។

​​ក្នុង​ពិធី​នេះ​ដែរ ក៏​មានការ​ចូលរួម​ពី​មន្ត្រី​តំណាង​ក្រសួង​ការងារ​, លោក សាយ វុ​ទ្ធា ប្រធាន​ការិយាល័យ​ការងារ​ខណ្ឌមានជ័យ​, លោក ជា សុ​ខៃ ចៅសង្កាត់​ចាក់​អង្រែ​ក្រោម​, នគរបាល​ប៉ុស្តិ៍​ចាក់​អង្រែ​ក្រោម​, តំណាង​អធិការ​ខណ្ឌមានជ័យ​, តំណាង​អាវុធហត្ថ​ខណ្ឌមានជ័យ និង​កម្មករ​-​កម្មការិនី​សរុប​២១៨​នាក់​។លោក ឌី រ័​ត្ន​ខេ​ម​រុណ បានអោយ​ដឹង​ថា កម្មករ​-​កម្មការិនី ត្រូវ​ទទួល​បាន​ប្រាក់ខែ​ពី​ឆ្នាំ​២០១៦ មក​ម្ល៉េះ ហើយ​ពួក​គាត់​ ដែល​ទទួល​បាន​ប្រាក់​បុរេប្រទានពី​រាជរដ្ឋាភិបាលចំនួន២១៨​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន ពី​១៣០០​ដុល្លារ ដល់​១៦០០​ដុល្លារ ដែល​បាន​ទទួល​ថវិកា​បុរេប្រទាន​ពី​រាជរដ្ឋាភិបាល​សរុប ៣០៣,១៩៦​ដុល្លារ ។

ចំពោះ​មុខ កម្មករ​កម្ម​ការ​នី​រោងចក្រ​ទាំង​២១៨​នាក់ សម្តែង​នូវ​អារម្មណ៍​ត្រេកអរ​យ៉ាង​ក្រៃ​លែង ចំពោះ​ការ​គិតគូរ​យកចិត្តទុកដាក់​ពី​សំណាក់​អាជ្ញាធរ​ពាក់ព័ន្ធ ពិសេស​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មក​លើ​កម្មករ​កម្ម​ការ​នី​ដែល​ជួប​ទុក្ខ​លំបាក ជាក់ស្តែង​ដូច​បាតុភាព​ខាងលើ ៕

អត្ថបទសរសេរ ដោយ