ជីកដីសង់ផ្ទះ​ប្រទះហឹបដែកច្រែះ១ បើកមើលចង់​ដាច់​ផ្ងារ


ខេត្តកំពង់ឆ្នាំង ៖ អាវុធ​ខ្លី​ចំនួន​៣​ដើម រួម​នឹង​គ្រាប់​មួយ​ចំនួន ត្រូវ​បាន​ជាងសំណង់​ប្រទះ​ឃើញ​កាលពី​រសៀល​ថ្ងៃ​ទី​៧ មេ​សា ខណៈ​ដែល​ក្រុម​ជាង​ទាំងនោះ​ជីកដី​សង់​លំនៅ​ឋាន​ឱ្យ​គេ​ក្នុងភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

សមត្ថកិច្ច​នគរបាល​សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ដែល​បាន​ចុះ​ពិនិត្យ​ដល់​កន្លែងកើតហេតុ​បាន​និយាយ​ឱ្យ​ដឹង​ថា មេជាង​សំណង់​ឈ្មោះ ប៉ុក ឈិ​ន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រួ​ស ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល ខេត្តបាត់ដំបង​បាន​ស៊ីឈ្នួល​ធ្វើ​ផ្ទះ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​។ ពេល​កំពុង​ជីកដី​សង់ផ្ទះ​ក៏​ប្រទះ​ឃើញ​ហិប​ដែក​១​ស្មានថា​ជា​កំណប់​មាន​មាសប្រាក់ ហើយ​ក៏​យក​ទៅ​គាស់​មើល ស្រាប់តែ​ឃើញ​មាន​អាវុធ ខ្លី​ចំនួន​៣​ដើម និង​គ្រាប់​សរុប​ចំនួន​៧៨​គ្រាប់ រួម​នឹង​បង់​ចំនួន​២ ។

ប្រភព​ដដែល​បាន​បន្ត​ថា អាវុធ​ខ្លី​និង​គ្រាប់​ទាំងនោះ​រួម​មាន អាវុធ​ខ្លី​ធុន (​រ៉ូ​ឡូ​) ៤​អុ​ិ​ញ លេខ​០៥ ១៦៩៧៤ មាន​គ្រាប់​ចំនួន​២៣​គ្រាប់​, អាវុធ​ខ្លី​ម៉ាក ( អ៊ែ​ក​ស្តា​ល់​) លេខ​: ៩៩៥៨៧ មាន​គ្រាប់​ចំនួន ៥៥​គ្រាប់ និង​បង់​ចំនួន​២, និង អាវុធ​ខ្លី​ម៉ាក (​ប៉េអាកុល​)​លេខ ៧៧៩៩៣ គ្មាន​គ្រាប់ ។ សមត្ថកិច្ច​បាន​បញ្ចា​ក់ថា អាវុធ​ទាំង​៣​ដើម​នេះ មានគុណ​ភាព​អាច​ប្រមាណ​៧០% នៅ​អាច​ប្រើប្រាស់​បាន ហើយ​អាវុធ​ទាំងនេះ​អាច​កប់​ចោល​កាលពី​សម័យ​សង្គ្រាម ។

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ទទួលយក​អាវុធ​និង​គ្រាប់​ទាំងនោះ​ពី​មេជាង​សំណង់ ដើម្បី​យក​ទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន និង​រៀបចំ​ឯកសារ​បញ្ជូន​បន្ត​ទៅ​ស្នងការដ្ឋាន ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ