ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ដុត​សម្លា.ប់​ខ្លួន​នៅ​ក្នុងផ្ទះ​សំណាក់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ជនជាតិ​ម៉ា​ឡេ​ស៊ី​ម្នាក់​ស្លាប់​ដោយ​ឆេះ​រលាក​ពេញ​ខ្លួន​សង្ស័យ​ដុត​ខ្លួនឯង ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុង​បន្ទប់​ជួល​លេខ​១០៥ នៃ​ផ្ទះសំណាក់​មួយ​កន្លែង ជាប់​ដ្លូ​វ​ជាតិ​លេខ​៥ ក្នុងភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​ព្រឹក​ថ្ងៃ​ទី​០៩…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ជនជាតិ​ម៉ា​ឡេ​ស៊ី​ម្នាក់​ស្លាប់​ដោយ​ឆេះ​រលាក​ពេញ​ខ្លួន​សង្ស័យ​ដុត​ខ្លួនឯង ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុង​បន្ទប់​ជួល​លេខ​១០៥ នៃ​ផ្ទះសំណាក់​មួយ​កន្លែង ជាប់​ដ្លូ​វ​ជាតិ​លេខ​៥ ក្នុងភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​ព្រឹក​ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០១៨ ។ សព​រង​គ្រោះ​ឈ្មោះ លី​ម វៃ​តាត កើត​ឆ្នាំ​១៩៨២ ជា​ជនជាតិ​ម៉ា​ឡេ​ស៊ី ។

ជន​រង​គ្រោះ​ឆេះ​រលាក​ពេញ​ខ្លួន ពិសេស​ធ្ងន់ធ្ងរ​ចំណុច​ក្បាល​ដេក​ស្លាប់​ក្រោម ចំណុច​ចេញចូល​នៃ​ទ្វារ​បន្ទប់ ។ សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​មាន នគរបាល​បច្ចេកទេស​មក​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត សហ​ការណ៍​ជាមួយ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត និង​អាវុធហត្ថ​ក្រុង កំពុងធ្វើការ​ត្រួត និង​កោសល្យ​វិ​ច្ច័​យ​រក​មូលហេតុ ។ យ៉ាងណា​ក៏​ដោយ ពេល​នេះ​សមត្ថកិច្ច​រក​ឃើញ​ដប​មួយ​មាន​ក្លិន​ប្រេងកាត ដែល​គ្រប់​គ្នា​ដាក់​ការ​សង្ស័យ​ថា អាច​ជន​រង​គ្រោះ​ចាក់​ដុត​ខ្លួនឯង ។

ម្ចាស់ផ្ទះ​សំណាក់​ប្រាប់​ថា ជន​រង​គ្រោះ​ទើប​មក​ស្នាក់​នៅ​បន្ទប់​កើតហេតុ​កាលពី​រសៀល​ម្សិលមិញ ថ្ងៃ​ទី​០៨ ខែមេសា ឆ្នាំ​២០១៨ ។ សមត្ថកិច្ច​បាន​អះអាង​ថា ជា​ករណី​ធ្វើ​អត្ថ​ឃាត​ដោយ​ខ្លួនឯង (​ចាក់​ប្រេងកាត​ដុត​ខ្លួនឯង​) ប៉ុន្តែ​មិនដឹង​ពី​មូលហេតុ​នៅឡើយ​ទេ ។ ម្ចាស់ផ្ទះ​សំណាក់​ប្រាប់​ថា កាលពី​យប់​ថ្ងៃ​ទី​០៨ ខែមេសា ឆ្នាំ​២០១៨ ជន​រង​គ្រោះ​បាន​យក​អាយ​ផែត​ពឹងពាក់​ឲ្យ​យក​ទៅ​លក់ តែ​ដោយសា​អាយ​ផែត​ចាស់​ពេក ប្រាប់​ថា មិន​អាច​លក់​បាន​ទេ ជន​រង​គ្រោះ​ក៏​សុំ​លេខ​វ៉ា​យ​ហ្វា​យ​ដើម្បី​បើក​អ៊ី​ន​ធ័​រ​ណែ​ត ។ យប់​បន្តិច​ក៏​ចេញ​ទៅ​ក្រៅ​បាប់​យប់​ជ្រៅ ទើប​ត្រលប់​មក​វិញ លុះ​ម៉ោង​០៤​ទាប​ភ្លឺ ទើប​មាន​អណ្ដាតភ្លើង​ឆាបឆេះ​ចេញ​មក​ក្រៅ​នេះ​បើ​យោង​តាម​ការ​មើល​តាម​កាមេរ៉ា​សុវត្ថិភាព​របស់​ផ្ទះសំណាក់ ។ សមត្ថកិច្ច​ប្រាប់​ថា ក្រោយ​ធ្វើ​កំណត់ហេតុ​រួម​គ្នា​រួច និង​យក​សព​ទៅ​តម្កល់​នៅ​វត្ត​បា​លិ​លេ​យ្យ ក្នុងភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​រង់ចាំ​សាច់ញាតិ ឬ​មន្ត្រី​ស្ថានទូត ឬ​កុងស៊ុល​របស់​គេ​ពិនិត្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ