តារា​សម្តែង​ស្រី​-​ប្រុស​៤​ដួង​នឹង​មាន​ដំណឹង​ល្អ​ឆាប់​ៗ​នេះ !


ឆ្នាំ ច សំរឹទ្ធិស័ក ពុទ្ធសករាជ​២៥៦២ នេះ​គឺ​មាន​គូស្នេហ៍​តារា​ថៃ​យ៉ាង​ហោច​ណាស់​៤​គូ​នឹង​ចាប់ផ្តើម​កសាង​គ្រួសារ​តាម​រយៈ​ការ​រៀប​ការ​ឆាប់​ៗ​នេះ ។ ខាងក្រោម​នេះ​ជាតា​រា​ស្រី​-​ប្រុស​ថៃ​ដែល​មាន​ផែនការ​រៀប​ការ​ក្នុង​ឆ្នាំច ឆ្នាំ​២០១៨ នេះ ។

១-​នាង Namwan Raknapak (The Face Season 2)

មាន​ព័ត៌មាន​ជា​ច្រើន​បាន​ផ្សព្វផ្សាយ​ថា តារា​ស្រី​រូប​នេះ​នឹង​រៀប​ការ​ក្នុង​ខែឧសភា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ។ យ៉ាងណា​ក្តី​នាង​នៅ​មិន​ទាន់​បញ្ជាក់​នៅឡើយ​ទេ​ថា ព័ត៌មាន​រឿង​រៀប​ការ​របស់​នាង​ពិត​ឬ​អត់ ។

២-​លោក Dj Push និង​នាង Jooy Warattaya

យ៉ាងណា​ក្តី​គូស្នេហ៍​តារា​មួយ​នេះ បើ​ទោះបីជា​ខាង​ស្រី​មាន​វ័យ​ច្រើន​ជាង​ខាង​ប្រុស​ក៏​ពិតមែន តែ​ស្នេហា​របស់​ពួក​គេ​ពិតជា​ផ្អែម​ល្អែ​ម​ណាស់ ។ អ្នក​ទាំង​ពីរ​គ្រោង​នឹង​រៀប​អាពាហ៍ពិពាហ៍​នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាង​មុខ ។

៣-​នាង Sara Legge

តារា​ស្រី​នេះ​ក៏​មាន​គម្រោង​រៀប​ការ​ជាមួយនឹង​មិត្ត​ប្រុស​របស់​នាង​ឆាប់​ៗ​នេះ​ផង​ដែរ ព្រោះ​អ្នក​ទាំង​ពីរ​មាន​ទំនាក់ទំនង​ស្នេហា​បើកចំហរ​រយៈ​ជាង​១៣​ឆ្នាំ​មក​ហើយ ។

៤-​លោក Kan Kantathavorn

សម្រាប់​លោក Kan Kantathavorn គឺ​មាន​ផែនការ​រៀប​ការ​ជាមួយ​មិត្ត​ស្រី​ដែល​មិនមែន​ជា​អ្នកសិល្បៈ​នៅ​ថ្ងៃ​ទី ០៨ ខែធ្នូ ឆ្នាំ​២០១៨ នេះ ។

ប្រែ​សម្រួល​៖ ណា​រ៉េ​ន , ប្រភព​៖ thaistarnews

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ