ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ខាង​ប្រុស​ដេញ​ចាក់​ភ្ញៀវ​ខាង​ស្រី ផ្អើល​ភ្ញៀវ​ពេញ​រោងការ

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ក្រុម​ក្មេង​ស្ទាវ​ពីរ​ក្រុម​កាប់​ចាក់​គ្នា​ផ្អើល​វង់​រាំ​ក្នុង​កម្មវិធី​រៀប​អាពាហ៍ពិពាហ៍​មួយ ខណៈ​មួយ​ក្រុម​ជា​ភ្ញៀវ​ខាង​ស្រី និង​មួយ​ក្រុម​ទៀត​ជា​ភ្ញៀវ​ខាង​ប្រុស​។ ហេតុការណ៍​នេះ​បាន​បង្ក​ការ ភ្ញាក់ផ្អើល​នៅ​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០១៨​នេះ វេលា​ម៉ោង​១…

ខេត្តព្រៃវែង ៖ ក្រុម​ក្មេង​ស្ទាវ​ពីរ​ក្រុម​កាប់​ចាក់​គ្នា​ផ្អើល​វង់​រាំ​ក្នុង​កម្មវិធី​រៀប​អាពាហ៍ពិពាហ៍​មួយ ខណៈ​មួយ​ក្រុម​ជា​ភ្ញៀវ​ខាង​ស្រី និង​មួយ​ក្រុម​ទៀត​ជា​ភ្ញៀវ​ខាង​ប្រុស​។ ហេតុការណ៍​នេះ​បាន​បង្ក​ការ ភ្ញាក់ផ្អើល​នៅ​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០១៨​នេះ វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល នៅ​ចំណុច​ផ្ទះ ពិធី​អាពាហ៍ពិពាហ៍​កូនស្រី​របស់​ឈ្មោះ ប៊ិ​ន វី ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ នៅ​ភូមិ​ងែ​កងក ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង​។ បើ​តាម​សមត្ថកិច្ច​ស្រុក​ព្រះស្តេច​បានឱ្យ​ដឹង​ថា ករណី​ក្រុម​ក្មេង​ស្ទាវ កាប់​ចាក់​គ្នា​នេះ​កើតឡើង​គឺ​បណ្តាល​មក​ពី​ក្រុម​ទាំង​ពីរ​មាន​ទំនាស់​ពាក្យ​សម្តី​គ្នា​នៅ​ក្នុង​វង់​រាំ។

ហើយ​ក៏​បណ្តាល​ឲ្យ​ក្រុម​ទាំង​ពីរ​វាយតប់​គ្នា​រហូត​ដល់​ភ្ញៀវ​ខាង​កូនប្រុស​បាន​ទាញ​បានកូន​កាំបិត​ហាន់​បន្លែ​ចាក់​ទៅ​លើ​ភ្ញៀវ​ខាង​កូនស្រី​ឈ្មោះ ទូក ឌឿ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​នៅ​ភូមិ​ងែ​កងក ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច ឱ្យ​រង​របួស​ត្រង់​កំភួនដៃ​ខាងឆ្វេង​ធ្ងន់ធ្ងរ ហើយ​ក៏​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នៃ​ប្រទេស វៀតណាម​។ សមត្ថកិច្ច​បាន​បន្ត​ថា ក្រុម​វាយតប់​គ្នា​ទាំង​ពីរ មួយ​ក្រុម​នៅ​ភូមិ​ងែ​កងក ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច​(​ភ្ញៀវ​ខាង​ស្រី )​និង​មួយ​ក្រុម​ទៀត ភូមិ​ផុត ឃុំ​ព្រះស្ដេច ស្រុក​ព្រះស្តេច​(​ភ្ញៀវ​ខាង​ប្រុស​)​។

ក្រោយ​ពី​បង្ក​ភាព​ចលាចល សមត្ថកិច្ច​បាន​ចុះ​ទៅ​ចាប់ខ្លួន​បាន​ជនសង្ស័យ​ចំ​នួ​៤​នាក់ ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះស្ដេច ដែល​ក្នុង​នោះ ១.​ឈ្មោះ គង់ គី​ម​(​ហៅ​ម៉ិ​) ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ផុត ឃុំ​ព្រះស្ដេច ស្រុក​ព្រះស្តេច ២.​ឈ្មោះ គង់ ជៃ​(​ហៅ ទិ​ត្យ​) ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ឫស្សី​ទន្លេ ឃុំ​ព្រះស្ដេច ស្រុក​ព្រះស្តេច ៣.​ឈ្មោះ មិន គឹ​ម​សាន់​(​ហៅ​ហ៊ៅ​) ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​ផុត ឃុំ​ព្រះស្ដេច ស្រុក​ព្រះស្តេច និង​ទី​៤.​ឈ្មោះ អ៊ី​ន អុល ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​ផុត ឃុំ​ព្រះស្ដេច ស្រុក​ព្រះស្តេច​។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ