ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ថវិកា​៦៥​លាន​រៀល ចែក​ជូន​ដល់​ទាហាន​កងការពារ​ព្រំដែន​លេខ​៥០៤

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន ៖ ក្នុង​ឱកាស​មុន​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ខាង​មុខ​នេះ ដៃគូ​សម្ព័ន្ធមេត្រីភាព​របស់​កងការពារ ព្រំដែន​លេខ​៥០៤ ស្ថិត​នៅ​ស្រុក​ព្រះ​សាលា​ក្រៅ ខេត្ត​ប៉ៃលិន វេលា​រសៀល​ថ្ងៃ​ទី​០៨ ខែមេសា ឆ្នាំ​២០១៨…

ខេត្តប៉ៃលិន ៖ ក្នុង​ឱកាស​មុន​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ខាង​មុខ​នេះ ដៃគូ​សម្ព័ន្ធមេត្រីភាព​របស់​កងការពារ ព្រំដែន​លេខ​៥០៤ ស្ថិត​នៅ​ស្រុក​ព្រះ​សាលា​ក្រៅ ខេត្ត​ប៉ៃលិន វេលា​រសៀល​ថ្ងៃ​ទី​០៨ ខែមេសា ឆ្នាំ​២០១៨ មាន​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល​កម្ពុជា តំណាង​ក្រុមហ៊ុន​សណ្ឋាគារ​ឯករាជ្យ ដែល​មាន​លោក ឧត្តមសេនីយ៍ឯក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល បាន​ដឹកនាំ​យក​អំណោយ គ្រឿង​ឧបភោគបរិភោគ និង​ថវិកា​សរុប​អស់​ទឹកប្រាក់​៦៥​លាន​រៀល មក​ចែក​ជូន​ដល់​ទាហាន​កងការពារ ព្រំដែន​លេខ​៥០៤ ចំនួន​២៥២​នាក់ កំពុង​ឈរជើង​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​។

លោក​វរៈសេនីយ៍ឯក យ៉​យ ស៊ី​ដូ មេបញ្ជាការ​កងការពារ​ព្រំដែន​លេខ​៥០៤ បាន​មាន​មតិ​ស្វាគមន៍ និង​រាយការណ៍​អំពី​ការ​រីក​ចម្រើន​ក្នុង​អង្គភាព ការ​កសាង​អង្គ​ភាពរឹងមាំ​លើ​គ្រប់​វិស័យ ការងារ​អប់រំ​ចិត្តសាស្ត្រ ការ​ហ្វឹកហ្វឺន​ដល់​កងកម្លាំង​ដើម្បី​ធានា​គុណភាព ការ​បង្កបង្កើន​ផល ការ​ចី​ញ្ចឹ​ម​សត្វ​ដើម្បី​ធានា​ជីវភាព​កងទ័ព​បន្ថែម​ទៀត ពង្រឹង​កិច្ច​សហ​ប្រ​តិ​បត្ត​ការ​រួម​គ្នា​ជាមួយ​កងកម្លាំង ប្រដាប់​អាវុធ​កម្ពុជា​ដើម្បី​ដើរ​ល្បាត​រួម​គ្នា​ជាមួយ​កងទ័ព​ថៃ​ក្នុង​ការ​ថែរ​រក្សា​ស្ថិរភាព សន្តិសុខ​នៅ​តាម​ព្រំដែន​។ លោក​ឧត្តមសេនីយ៍ឯក ម៉ៅ ហាវ​ណ្ណា​ល់ បាន​បញ្ជាក់​ថា ក្នុង​នាម​សមរភូមិ​ក្រោយ​ជួយ​សមរភូមិ​មុខ អង្គភាព​លោក និង​ក្រុមហ៊ុន​សណ្ឋាគារ​ឯករាជ្យ តែងតែ​ជួយ​ជា​ប្រចាំ​រាល់ពេល​មាន​តម្រូវការ ព្រោះ​កងទ័ព​គឺជា​អ្នក​ធានា​ឲ្យ​យើង​បាន​សុខ​សន្តិភាព ទើប​យើង​អាច​មាន​ក្រុមហ៊ុន ដំណើរការ​រកស៊ី​បាន​រហូត​ដល់​សព្វថ្ងៃ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​អ្វី​ឡើយ​។

លោក​ឧត្តមសេនីយ៍ឯក​បាន​ផ្តាំផ្ញើ​ទៀត​ថា សូម​គ្រប់​កងកម្លាំង​ទាំងអស់​នាំ​គ្នា​ថែរក្សា​សុខភាព​បន្ថែម​ទៀត ដោយ​បន្ទាប់​ពី​កិច្ច​ការពារ​ជាតិ ហើយ​សម្តេច​ទាំង​៣ ប្រធាន​ព្រឹទ្ធសភា ប្រធានរដ្ឋសភា និង​សម្តេច​នាយក​រដ្ឋមន្ត្រី តែងតែ​មានការ​ជឿ​ទុកចិត្ត​លើ​បងប្អូន​កងទ័ព​ទាំងអស់ ដែល​បាន​បូជា​កម្លាំងកាយ​ចិត្ត ដើម្បី​រួម​គ្នា​រក្សា​បាន​នូវ​សុខ​សន្តិភាព​កន្លង​មក ដោយ​ការ​លំបាក​នេះ​បាត់បង់​ទៅ​វិញ ហើយ​សូម​បងប្អូន​មានការ​ជឿជាក់​លើ​ថ្នាក់ដឹកនាំ​របស់​យើង ដែល​បាន​ខិតខំ​ពុះពារ​ការពារ​សុខ​សន្តិភាព និង​កសាង​ប្រទេស​បន្ត​ទៅ​ទៀត​នេះ​គឺ​មិន​ចង់​ឲ្យ​សង្គ្រាម កើត​មាន​ជា​ថ្មី​ម្តងទៀត​លើ​ទឹកដី​កម្ពុជា​យើង​ទៀត​បាន​ឡើយ​។

ព្រោះ​ការ​លំបាក​គឺ​វា​ស្ថិត​នៅ​លើ​បងប្អូន​កងទ័ព​ទាំងអស់​ជា​អ្នក​ប្រឈម​មុខ ហើយ​សូមកុំ​ជឿ​ពួក​អគតិ​ផ្នែក​គណបក្ស​នយោបាយ​ប្រឆាំង​មួយ​ចំនួន​ល្មោភ​អំណាច​ក្បត់ជាតិ​ដែល​មាន​បរទេស​នៅ​ពីក្រោយ​ខ្នង​កំពុង​តែ​រិះរក​វិធី​ញុះញង់​ជា​ច្រើន​ដង ទាំង​នៅ​ក្នុងស្រុក និង​នៅ​បរទេស គ្រប់​បែប​យ៉ាង​មិន​ឲ្យ​ស្រុក​ទេស​យើង​រស់នៅ​បាន​សុខ​ឡើយ ហើយ​សូម​នាំ​គ្នា​ទៅ​ចូលរួម​បោះ​ឆ្នោត ដើម្បី​ស្រុក​ទេស​យើង​ទាំងអស់​គ្នា​នៅ​ថ្ងៃ​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាង​មុខ​នេះ​កុំបី​ខាន​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ