ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ឆោឡោ​ក្រោយ​ពេល​បុរស​ម្នាក់​ធ្លាក់​ពី​ដើម​ត្នោត​ (មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បុរស​ចំណាស់​ដែល​ជា​អ្នកលក់​ទឹកត្នោតជូរ​ម្នាក់ ខណៈ​ចេញពីផ្ទះ​ទៅ​ឡើងត្នោត ស្រាប់តែ​បាត់​ឈឹង​មិនឃើញ​ត្រឡប់​មក​វិញ ដោយ​សង្ស័យ ទើប​ប្រពន្ធ​បាន​ទៅ​តាម​រក ក៏​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្រោម​ដើម​ត្នោត​យ៉ាង​អាណោចអាធ័ម ហេតុ​ការណ៍​​នោះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​៨ មេ​សា…

រាជធានី​ភ្នំពេញ​៖ បុរស​ចំណាស់​ដែល​ជា​អ្នកលក់​ទឹកត្នោតជូរ​ម្នាក់ ខណៈ​ចេញពីផ្ទះ​ទៅ​ឡើងត្នោត ស្រាប់តែ​បាត់​ឈឹង​មិនឃើញ​ត្រឡប់​មក​វិញ ដោយ​សង្ស័យ ទើប​ប្រពន្ធ​បាន​ទៅ​តាម​រក ក៏​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្រោម​ដើម​ត្នោត​យ៉ាង​អាណោចអាធ័ម ហេតុ​ការណ៍​​នោះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​៨ មេ​សា ក្នុង​របង​ដី​ឡូត៍​ទំនេរ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ថ្មដា សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

បុរស​រង​គ្រោះ​ខាងលើ​ឈ្មោះ កាក គី​ម អាយុ​៥៥​ឆ្នាំ មុខរបរ​ជា​អ្នក​ឡើងត្នោត ស្នាក់​នៅ​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​ក្នុងភូមិ​ច្រក​ភ្នំ ឃុំ​គោ​គរ​វៀង ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ។

តាម​ប្រភព​ពី​សាច់ញាតិ​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះ​រូប​នោះ​មាន​ប្រពន្ធ​២​នាក់ ដោយ​ប្រពន្ធ​ដើម​មានកូន​៤​នាក់ តែ​បាន​ស្លាប់​ចោល​ទៅ បន្ទាប់​មក​គាត់​រៀប​ការ​ប្រពន្ធ​ក្រោយ​ម្នាក់​ទៀត​ជាង​៥​ឆ្នាំ​មក​ហើយ ប៉ុន្តែ​អត់​មានកូន​ឡើយ ក្រោយ​ពី​រៀប​ការ​រួច​គាត់​នាំ​ប្រពន្ធ​មក​ស្នាក់​នៅ​រកស៊ី​ឡើងត្នោត​ក្នុងភូមិ​ត្រពាំង​ឈូក ដោយ​លក់​ទឹកត្នោតជូរ​។ គាត់​បាន​ឡើង​ដើម​ត្នោត​ជា​ច្រើន​ដើម ដោយ​ក្នុង​មួយ​ថ្ងៃ​ឡើង​២​ពេល គឺ​ពេល​ព្រឹក​ម្ដង និង​ល្ងាច​ម្ដង ដោយឡែក​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​គាត់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​គុប​ជ្រុង​១​គ្រឿង​ចេញពី​រោង​លក់​ទឹកត្នោតជូរ​ទៅ​ឡើងត្នោត​ដូច​សព្វដង ស្រាប់តែ​បាត់​រហូត​មិនឃើញ​ត្រឡប់​ទៅ​វិញ គឺ​ខុស​ពី​ទម្លាប់​រាល់ថ្ងៃ ដែល​កន្លង​មក​នៅ​ម៉ោង​ត្រឹម​៩​ព្រឹក​គាត់​តែងតែ​យក​ទឹកត្នោត​ត្រឡប់​ទៅ​ដល់​រោង​វិញ​។

ប្រភព​ខាងលើ​បន្ត​ទៀត​ថា លុះដល់​ពេល​កើតហេតុ​ដោយ​មានការ​សង្ស័យ ព្រោះ​បាត់​យូរ​ពេក ប្រពន្ធ​បាន​ដើរ​រក​តាម​កន្លែង​ដែល​គាត់​ធ្លាប់​ឡើងត្នោត ក៏​ប្រទះ​ឃើញ​គាត់​ដេក​ស្លាប់​នៅ​ក្រោម​ត្នោត​១​ដើម​កម្ពស់​ប្រហែល​១៥​ម៉ែត្រ​បាត់​ទៅ​ហើយ​។ ពេល​នោះ​ប្រពន្ធ​បាន​ហៅ​អ្នកស្រុក​ឲ្យ​ជួយ​មើល និង​បាន​ផ្ដល់​ព័ត៌មាន​ដល់​នគរបាល​ឲ្យ​ទៅ​ពិនិត្យ​មើល ហើយ​លទ្ធផល​ឃើញ​ថា ជន​រង​គ្រោះ​បាក់​ក និង​ប៉ះពាល់​គ្រឿងក្នុង ព្រោះតែ​ការ​ធ្លាក់​ពីលើ​ទី​ខ្ពស់​ពេក​។ បន្ទាប់​មក​ប្រពន្ធ​បាន​ជួល​រថយន្ត​ដឹក​សព​ទៅ​កាន់​ស្រុក​កំណើត ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ដោយ​គ្មាន​ការ​ប្ដឹងប្តល់​អ្វី​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ