ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត​ចូល​ឆ្នាំ​ពលករ​សម្រុក​ពី​ថៃ​មក​កម្ពុជា​វិញ​ភ្លូកទឹកភ្លូកដី​តាម​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ស្រប​ពេល​ដែល​ភាគី​ទាំង​២​កម្ពុជា​-​ថៃ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ចំពោះ​ពលករ​ស្នាក់​នៅ និង​ធ្វើការ​លើ​ទឹកដី​ថៃ​ឲ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​វិល​ត្រឡប់​មក​ស្រុក​កំណើត​ដើម្បី​ចូលរួម​ពិធីបុណ្យ​ជាតិ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី នា​ពេល​ខាង​មុខ​ដោយ​មិន​យក​ប្រាក់​គេ​ឃើញ​ពលករ​បាន​នាំ​គ្នា​សម្រុក​មក​កម្ពុជា​វិញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ច្រើន​សម្រាប់​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០១៨ នេះ ។ ខណៈ​ក្រុម​ពលករ​ត្រឡប់​ពី​ថៃ​ច្រើន​តាម​ដងផ្លូវ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត…

ខេត្តបន្ទាយមានជ័យ ៖ ស្រប​ពេល​ដែល​ភាគី​ទាំង​២​កម្ពុជា​-​ថៃ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ចំពោះ​ពលករ​ស្នាក់​នៅ និង​ធ្វើការ​លើ​ទឹកដី​ថៃ​ឲ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​វិល​ត្រឡប់​មក​ស្រុក​កំណើត​ដើម្បី​ចូលរួម​ពិធីបុណ្យ​ជាតិ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី នា​ពេល​ខាង​មុខ​ដោយ​មិន​យក​ប្រាក់​គេ​ឃើញ​ពលករ​បាន​នាំ​គ្នា​សម្រុក​មក​កម្ពុជា​វិញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ច្រើន​សម្រាប់​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០១៨ នេះ ។

ខណៈ​ក្រុម​ពលករ​ត្រឡប់​ពី​ថៃ​ច្រើន​តាម​ដងផ្លូវ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ពិសេស​តាម​មុខ​សាខា​លក់​សំបុត្រ​រថយន្តក្រុង​មានការ​កកស្ទះ​ដោយសា​រថយន្ត​តូច​ធំ​ពិបាកធ្វើ​ចរាចរណ៍ ។ រថយន្ត​មាន​ចំនួន​កើនឡើង​មួយ​ចំនួន​ធំ​ជា​រថយន្ត​តាក់ស៊ី​តែ​មួយ​ចំនួន​តូច​អា​ជា​រថយន្ត​លក្ខណៈ​គ្រួសារ​ង​ចាំ​ដឹក​សាច់ញាតិ​វិល​ត្រឡប់​ពី​ថៃ​ខណៈ​សំបុត្រ​រថយន្ត​តូច​ធំ​តាម​ទីតាំង​សាខា​លក់​សំបុត្រ​មាន​ប្រភព​ថា បាន​ឡើងថ្លៃ​កន្លែង​ខ្លះ​រហូត​ម្នាក់​៤០០​បាត​(​លុយ​ថៃ​) និង​កន្លែង​ខ្លះ​រហូត​ដល់​ទៅ​៥០០​បាត​ក៏​មាន​ដែរ ។

ពលករ​ឆ្លង​ព្រំដែន​ពី​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ខាងលើ​យ៉ាង​គគ្រឹកគគ្រេង សូ​ម្បី​តែ​អ្នក​ខុសច្បាប់​ក៏​ឆ្លង​បាន​ដែរ​ប៉ុន្តែ​ត្រូវ​ចំណាយ​ប្រាក់​ម្នាក់​៥០០​ទៅ​៦០០​បាត​ឲ្យ​មេខ្យល់​ដែល​គេ​សង្ស័យ​ថា អាច​ត្រូវរ៉ូវ​គ្នា​ជាមួយ​សមត្ថកិច្ច​ថៃ​ទើប​ឆ្លង​បាន ។ ជុំវិញ​ករណី​យក​លុយ​ពលករ​នេះ​សមត្ថកិច្ច​កម្ពុជា​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បដិសេធន៍​ថា មិន​បានដឹង​ទេ ព្រោះ​ខាង​កម្ពុជា​បាន​បើកចំហរ​មិន​មានការ​ត្រួតពិនិត្យ​អ្វី​នោះ​ទេ សូ​ម្បី​តែ​សេវា​ឯកសារ​ផ្សេង​ៗ​ក៏​មិន​យក​ថវិកា​រដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ