ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​មាន​សភាព​ស្ងប់ស្ងាត់​ក៏​កម្លាំង​ការពារ​ខ្សែបន្ទាត់​ព្រំដែន​នៅ​តែ​ប្រុង​ប្រយ័ត្ន​ជា​និច្ច

6 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ លោក ថៃ ន​រក្ស​សត្យា រដ្ឋលេខាធិកា​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​ជំទាវ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ដឹកនាំ​គណៈប្រតិភូ​មួយ​ក្រុម​អញ្ជើញ​ចុះ​សាក​សួរ​សុខទុក្ខ​ប៉ូលិស​ការពារ​ព្រំដែន​គោក​កម្ពុជា​-​ថៃ​ក្នុង​កង​វរៈ​លេខ​៩០៥…

ខេត្តឧត្តរមានជ័យ ៖ លោក ថៃ ន​រក្ស​សត្យា រដ្ឋលេខាធិកា​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​ជំទាវ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ដឹកនាំ​គណៈប្រតិភូ​មួយ​ក្រុម​អញ្ជើញ​ចុះ​សាក​សួរ​សុខទុក្ខ​ប៉ូលិស​ការពារ​ព្រំដែន​គោក​កម្ពុជា​-​ថៃ​ក្នុង​កង​វរៈ​លេខ​៩០៥ ដោយ​មានការ​ចូលរួម​ពី​លោក​ឧត្តមសេនីយ៍ត្រី ហង្ស បូ ស្នងការ​ង​ទទួល​កិច្ចការ​ព្រំដែន លោក​មេបញ្ជាការ លោក​មេបញ្ជាការ​ង ពល​ប៉ូលិស​ជា​ច្រើន​រូប​ទៀត​កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុង​ទីបញ្ជាការ​កង​វរៈ ក្នុងភូមិ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

 

លោក​វរៈសេនីយ៍ឯក ស៊ុ សា​រឿ​ន មេបញ្ជាការ​កងវរៈសេនាតូច​លេខ​៩០៥​ប៉ូលិស​ការពារ​ព្រំដែន​គោក​កម្ពុជា ថៃ​បាន​ឡើង​អាន​នូវ​របាយការណ៍​ជូន​គណៈប្រតិភូ កម្លាំង​ប៉ូលិស​ចំនួន​រួម​១៦០​នាក់​ដែល​កំពុង​ឈរជើង​ការពារ​តាម​ខ្សែបន្ទាត់​ព្រំដែន​មាន​ប្រវែង​១១២​គីឡូម៉ែត្រ មាន​ប៉ុស្តិ៍​ឈរជើង​ចំនួន​៥​ខាងកើត​ជាប់​ព្រំប្រទល់​ខេត្តព្រះវិហារ​ខាងលិច​ជាប់​នឹង​ប៉ូលិស​ការពារ​ព្រំដែន​គោក​កង​វរៈ​លេខ​៧០២ ។

លោក​វរៈសេនីយ៍ឯក​បន្ត​ថា តាម​ខ្សែបន្ទាត់​ព្រំដែន​នា​ពេល​នេះ​មាន​សភាព​ស្ងប់ស្ងាត់​ល្អ​តែ​ទោះ​ជា​​បែប​ណារ​ក៏​ដោយ​កម្លាំង​ប៉ូលិស​នៅ​តែ​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​រាល់​បញ្ហា​ដែល​កើត​មាននៅ​ក្នុងភូមិ​​សាស្ត្រ​ឈរជើង​មិន​អាច​ធ្វេសប្រហែស​ដើរ​ល្បាត​ជា​ប្រចាំ និង​ចូលរួម​ក្រុមការងារ​វាស់វែង​រុករក​បង្គោល​សី​ម៉ា​នៅ​ក្នុង​តំបន់​ត្រូវ​បាន​បញ្ចប់​លើស​ពី​នោះ​ការពារ​រត់ពន្ធ​មនុស្ស ពលករ​ឆ្លង​ដែន ឬ​ទំនិញ គ្រឿងញៀន​ផ្សេង​ដោយ​ខុសច្បាប់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ