ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីកដី​ចាក់​គ្រឹះ​ឃើញ​ហឹប​ដែក​ស្មានថា​មាស គាស់​មើល​ភ្ញាក់​ព្រឺ​ត

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ អាវុធ​ខ្លី​ចំនួន​៣​ដើម រួម​នឹង​គ្រាប់​មួយ​ចំនួន​ត្រូវ​បាន​ជាងសំណង់​ប្រទះ​ឃើញ កាលពី​រសៀល​ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០១៨ ខណៈ​ដែល​ក្រុម​ជាង​ទាំងនោះ ជីកដី​សង់​លំនៅ​ដ្ឋា​ន​ឱ្យ​គេ ក្នុងភូមិ​ដំណាក់​ពពូល…

ខេត្តកំពង់ឆ្នាំង ៖ អាវុធ​ខ្លី​ចំនួន​៣​ដើម រួម​នឹង​គ្រាប់​មួយ​ចំនួន​ត្រូវ​បាន​ជាងសំណង់​ប្រទះ​ឃើញ កាលពី​រសៀល​ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០១៨ ខណៈ​ដែល​ក្រុម​ជាង​ទាំងនោះ ជីកដី​សង់​លំនៅ​ដ្ឋា​ន​ឱ្យ​គេ ក្នុងភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

សមត្ថកិច្ច​នគរបាល​សង្កាត់​កំពង់ឆ្នាំង បានឱ្យ​ដឹង​ថា មេជាង​សំណង់​ឈ្មោះ ប៉ុក ឈិ​ន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រួ​ស ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល ខេត្តបាត់ដំបង បាន​ស៊ីឈ្នួល​ធ្វើ​ផ្ទះ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ។ ខណៈ​ពេល​កំពុង​ជីកដី​សង់ផ្ទះ​ក៏​ប្រទះ​ឃើញ​ហឹប​ដែក​១​ស្មានថា ជា​កំណប់មាស​ប្រាក់​ក៏​យក​ទៅ​គាស់​មើល ស្រាប់តែ​ឃើញ​អាវុធ​ខ្លី​៣​ដើម និង​គ្រាប់​សរុប​៧៨​គ្រាប់ រួម​នឹង​បង់​ចំនួន​២​ផង​ដែរ ។ ហើយ​អាវុធ​ខ្លី និង​គ្រាប់​ទាំងនោះ​រួម​មាន អាវុធ​ខ្លី​ធុន (​រ៉ូ​ឡូ​) ៤​អ៊ី​ញ មាន​គ្រាប់​២៣​គ្រាប់​, អាវុធ​ខ្លី​ម៉ាក ( អ៊ែ​ក​ស្តា​ល់​) មាន​គ្រាប់​ចំនួន​៥៥​គ្រាប់​, បង់​ចំនួន​0២ និង​អាវុធ​ខ្លី​ម៉ាក (​ប៉េអាកុល​) គ្មាន​គ្រាប់ ។

សមត្ថកិច្ច​បញ្ជាក់​ថា អាវុធ​ទាំង​៣​ដើម​នេះ​មាន​គុណភាព​មធ្យម​អាច​ប្រមាណ​៧០% នៅ​អាច​ប្រើប្រាស់​បាន ហើយ​អាវុធ​ទាំងនេះ អាច​កប់​ចោល​កាលពី​សម័យ​សង្គ្រាម ។

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ទទួលយក​អាវុធ និង​គ្រាប់​ទាំងនោះ​ពី​មេជាង​សំណង់ ដើម្បី​យក​ទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន និង​រៀបចំ​ឯកសារ​បញ្ជូន​បន្ត​ទៅ​ស្នងការដ្ឋាន ដើម្បី​ចាត់ការ​បន្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ