ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​សំឡេង​ប្រាវ​ស្ទុះ​ទៅ​មើល… ឈាម​ពេញ​បន្ទប់ទឹក

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ជា​ជាងសំណង់​ខាង​រៀប​ការ៉ូ​ម្នាក់​ត្រូវ​ម៉ូ​ទ័​រ​កាត់​ការ៉ូ កាត់​ដាច់​​បំពង់​.​ក​ខាងឆ្វេង បណ្តាល​ហូរ​ឈាម​ស្លាប់​ភ្លាម​ៗ​នៅ​ក្នុង​បន្ទប់ទឹក ហេតុការណ៍​នេះ​បង្ក​ឱ្យ​មាន​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​ប្រហែល​5​ល្ងាច ថ្ងៃ​ទី​7 ខែមេសា ឆ្នាំ​2018 ស្ថិត​នៅ​ភូមិ​មិត្តភាព…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ជា​ជាងសំណង់​ខាង​រៀប​ការ៉ូ​ម្នាក់​ត្រូវ​ម៉ូ​ទ័​រ​កាត់​ការ៉ូ កាត់​ដាច់​​បំពង់​.​ក​ខាងឆ្វេង បណ្តាល​ហូរ​ឈាម​ស្លាប់​ភ្លាម​ៗ​នៅ​ក្នុង​បន្ទប់ទឹក ហេតុការណ៍​នេះ​បង្ក​ឱ្យ​មាន​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​ប្រហែល​5​ល្ងាច ថ្ងៃ​ទី​7 ខែមេសា ឆ្នាំ​2018 ស្ថិត​នៅ​ភូមិ​មិត្តភាព សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត​។

ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ឌឿ​ន ច​យ ភេទ​ប្រុស អាយុ​36​ឆ្នាំ ជា​កម្មករ​សំណង់ ស្នាក់​នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត និង​មានស្រុក​កំណើត​នៅ​ភូមិ​បឹង​រាំង ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ​។

តាម​សម្តី​បុរស​ឈ្មោះ​ម៉ៃ​រ៉ូ ស្ថិត​នៅ​កន្លែង​កើតហេតុ​និយាយ​ថា មុន​កើតហេតុ​ខ្លួន​កំពុង​លាយ​ស៊ីម៉ង់ត៍​នៅ​ខាង​មុខ​ផ្ទះ ស្រាប់តែ​ឮ​សម្លេង​ប្រាវ​ក៏​ស្ទុះ​ទៅ​មើល ដឹង​អី​ឃើញ​ជន​រង​គ្រោះ​ហូរ​ឈាម​ដោយ​ដកចង្កាមាន់​។ ដំបូង​ជន​រង​គ្រោះ​ដួល​អង្គុយ​ផ្អែក​ជញ្ជាំង លុះ​ខ្លួន​ភ័យ​ពេក​រវល់​ចុច​ទូរស័ព្ទ​រាយការណ៍​ទៅ​មេការ ហើយ​ត្រឡប់​ទៅ​មើល​ម្តងទៀត ស្រាប់​តែ​​ឃើញ​ជន​រង​គ្រោះ​ដេក​ផ្ងារពោះ​ស្លាប់​បាត់​ទៅ​ហើយ ពេល​នោះ​ម៉ូ​ទ័​រ​កាត់​ការ៉ូ​នោះ​រលត់​​លែង​ដំណើ​ការ ដោយ​ខ្លាច​មាន​បញ្ហា​ដល់​អ្នក​ចេញ​-​ចូល​ទៅ​មើល ខ្លួន​ក៏​ដក​ឌុ​យ​ម៉ូ​ទ័​រ​ដោត​ចេញពី​ព្រី​ន​ភ្លើង​តែ​ម្តង​។

ដោយឡែក​តាម​សម្តី​មេការ​សំណង់​ឈ្មោះ ហុ​ន បារាំង ភេទ​ប្រុស អាយុ​36​ឆ្នាំ មាន​ទី​លំនៅ​ក្នុងភូមិ​-​ឃុំ​ជាមួយ​ជន​រង​គ្រោះ​បាន​ប្រាប់​ថា ជន​រង​គ្រោះ​បាន​មក​ធ្វើការ​នៅ​កន្លែង​កើតហេតុ​ជាង​10​ថ្ងៃ​មក​ហើយ គឺ​ធ្វើ​ជាមួយ​កម្មករ​ម្នាក់​ទៀត​ឈ្មោះ ម៉ៃ​រ៉ូ ។ ចំណែក​រូប​គាត់​រវល់​មើល​ការ​ខុស​ត្រូវ​កន្លែង​ផ្សេង​ទៀត​។

ក្រោយ​ពេល​កើតហេតុ​នគរបាល​ជំនាញ​មក​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សហការ​ជា​មួយ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត អាវុធហត្ថ​ក្រុង បាន​ចុះ​ត្រួតពិនិត្យ ហើយ​បញ្ជាក់​ថា ជន​ង​គ្រោះ​​ស្លាប់​ដោយ​ម៉ូ​ទ័​រ​មែន ពុំ​មែន​ជា​អំពើ​ឃាតកម្ម​ទេ​។ ដោយឡែក​សមត្ថកិច្ច​ជំនាញ​បញ្ជាក់​ថា ជន​រង​គ្រោះ​មាន​ស្នាម​របួស​ដាច់​ចំណុច​.​ក​ខាងឆ្វេង​ប្រវែង​13​សង់ទីម៉ែត្រ ដោយ​​សង្ស័យថា ​ជន​រង​គ្រោះ​ខណៈ​កំពុង​កាន់​ម៉ូ​ទ័​រ​កាត់​ការ៉ូ​នោះ ក៏​រអិល​ជើង​ត្រូវ​ម៉ូ​ទ័​រ​ដែ​ល​​នៅ​ដៃ​ខាងស្តាំ​ង​មុត​ចំ​.​ក បណ្តាល​ឲ្យ​ហូរ​ឈាម​ស្លាប់​តែ​ម្តង​។ ក្រោយ​ពេល​ពិនិត្យ​រួច សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​សាច់ញាតិ​ដឹក​ទៅ​លំនៅ​ដ្ឋា​ន ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ