ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាត្រីសមោសរ​កាកបាទក្រហមកម្ពុជា​នៅ​ខេត្តពោធិ៍សាត់​ប្រមូល​បាន​ថវិកា​ជាង​២៤​ម៉ឺន​ដុល្លារ

6 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់​៖ (​កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់​ៗ​គ្នា មិន​ទុក​នរណា​ម្នាក់​ចោល​) នេះ​គឺជា​ប្រធានបទ​ក្នុង​ការ​ប្រារព្ធ​ទិវា​ពិភពលោក កាកបាទក្រហម អ​ឌ្ព្យ​ច័ន្ទ​ក្រហម ០៨​ឧសភា ខួប​លើក​ទី​១៥៥ ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​ទូ​ទាំង​ប្រទេស​ក្នុង​ឆ្នាំ​២០១៨…

ខេត្តពោធិ៍សាត់​៖ (​កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់​ៗ​គ្នា មិន​ទុក​នរណា​ម្នាក់​ចោល​) នេះ​គឺជា​ប្រធានបទ​ក្នុង​ការ​ប្រារព្ធ​ទិវា​ពិភពលោក កាកបាទក្រហម អ​ឌ្ព្យ​ច័ន្ទ​ក្រហម ០៨​ឧសភា ខួប​លើក​ទី​១៥៥ ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​ទូ​ទាំង​ប្រទេស​ក្នុង​ឆ្នាំ​២០១៨ ។ សម្រាប់​ខេត្តពោធិ៍សាត់ បាន​ប្រារព្ធ​ធ្វើ​នៅ​រាត្រី​ថ្ងៃ​ទី​០៦ ខែមេសា ក្រោម​វត្តមាន​លោក កែវ រតនៈ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​អគ្គី​ស​នី​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ។ ពិធី​នេះ​បាន​ប្រព្រឹត្តិ​ទៅ​យ៉ាង​អធិកអធម​ក្រៃ​លែង​ដោយ​មានការ​ចូលរួម​ពី​សំណាក់ ថ្នាក់ដឹកនាំ​ក្នុង​ខេត្ត លោក លោកស្រី ជា​ឧកញ៉ា ប្រធាន​ក្រុមហ៊ុន​នានា និង​សប្បុរសជន​ជា​ច្រើន​ទៀត ដោយ​មានការ​ប្រគំ​តន្ត្រី​រាំ​កម្សាន្ត បាញ់​កាំជ្រួច និង​ចាប់ឆ្នោត​ផ្សងសំណាង​ផង​ដែរ ។

លោក ម៉ៅ ធនិន អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តពោធិ៍សាត់ មាន​ប្រសាសន៍​ថា ជា​រៀង​រាល់​ឆ្នាំ​យើង​បាន​ប្រារព្ធ​ទិវា​ពិភពលោក​កាកបាទក្រហម អ​ឌ្ព្យ​ច័ន្ទ​ក្រហម ០៨ ឧសភា នេះ គឺ​ដើម្បី​រំឭក​ខួប​នៃ​ការ​ករ​កើត​ឲ្យ​មាន​ចលនា​មនុស្សធម៌​នេះ​ឡើង ដោយ​ស្ថាបនិក​ម្នាក់​ជា​ពាណិជ្ជករ នៃ​ជនជាតិ​ស្វី​ស ដែល​មក​ដល់​ពេល​នេះ​មាន​រយៈកាល​១៥៥​ឆ្នាំ​ហើយ ។ នេះ​ជា​ឱកាស​មួយ​សម្រាប់​ឲ្យ​ចលនា​កាកបាទក្រហម អ​ឌ្ព្យ​ច័ន្ទ​ក្រហម​ទូ​ទាំង​សកលលោក ស្វែងរក​មូលនិធិ​សម្រាប់​ទ្រទ្រង់​ដល់​សកម្មភាព​មនុស្សធម៌ ។ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ទាំង​នៅ​ថ្នាក់​ជាតិ និង​សាខា​ទាំង​២៥​រាជធានី ខេត្ត បាន​នឹង​កំពុង​តែ​ប្រារព្ធ​ពិធី​នេះ​ដូច​គ្នា ដើម្បី​ផ្សព្វផ្សាយ​សកម្មភាព​របស់​ចលនា​ផង និង​ស្វែងរក​មូលនិធិ​ពី​សប្បុរសជន​ផង ទុក​ជួយ​ដល់​ជន​រង​គ្រោះ​គ្រប់​ប្រភេទ​ដែល​បង្ក​ដោយ​មនុស្ស និង​ឧបទ្ទវហេតុ​ផ្សេង​ៗ ។

លោក កែវ រតនៈ តំណាង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន បាន​អាន​សេចក្ដីថ្លែងការណ៍​ទាំងស្រុង​ដែល​មាន​ខ្លឹមសារ​ជា​អាទិ៍​ថា ការ​ជួបជុំ​គ្នា​នា​រាត្រី​នេះ​ពិតជា​បន្ត​ផ្ដល់​នូវ​ក្ដី​សង្ឃឹម​និង​ភាព​កក់ក្ដៅ​ដល់​ជន​រង​គ្រោះ​និង​ជន​ងាយ​រង​គ្រោះ​បំផុត​ដូច​ជា ចាស់ជរា​គ្មាន​ទីពឹង ស្ត្រី​មេម៉ាយ​មានកូន​ច្រើន ជន​ពិការ កុមារ​កំព្រា និង​អ្នក​រស់នៅ​ជាមួយ​មេរោគ​អេ​ដស៍​ជាដើម ។ លោក​មាន​ប្រសាសន៍​ថា ការ​ចូលរួម​គាំទ្រ​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តពោធិ៍សាត់ គឺជា​ការ​ចូលរួម​សម្រាល​បន្ទុក​របស់​ទីស្នាក់ការ​កណ្ដាល​កាកបាទក្រហមកម្ពុជា ស្រប​តាម​ទិស​វិមជ្ឈការ និង​វិ​សហ​មជ្ឈការ ហើយក៍​បាន​គូសបញ្ជាក់​អំពី​វប្បធម៌ នៃ​ការ​ចែករំលែក​ផង​ដែរ ។ លោក កែវ រតនៈ បាន​កោតសរសើរ​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តពោធិ៍សាត់ ដែល​ទទួល​បានការ​ចូលរួម​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​សប្បុរសជន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដែល​ធ្វើ​ឲ្យ​សាខា​មាន​លទ្ធភាព និង​ធនធាន​ជួយ​ជួយ​ដល់​ជន​រង​គ្រោះ​គ្រប់​ប្រភេទ ។ លោក​សូម​ឲ្យ​បន្ត​ប្រពៃណី​នេះ​ជា​រៀង​រហូត និង​រួម​គ្នា​អភិ​វ​ឌ្ព្យ​ន៍​ខេត្តពោធិ៍សាត់ ឲ្យ​កាន់តែ​រីក​ចម្រើន​ថែម​ទៀត​ក្រោម​ការ​ដឹកនាំ​របស់​លោក ម៉ៅ ធនិន ។

សូម​បញ្ជាក់​ថា ការ​ប្រារព្ធ​ទិវារាត្រី​សមាសរ​នៅ​ខេត្តពោធិ៍សាត់​នា​យប់​ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០១៨ នេះ ប្រមូល​បាន​ថវិកា​ជាង​២៤​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក (​តួលេខ​បណ្ដោះអាសន្ន​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ