ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​តាម​ទាន់ប្ដី​ល្មោភកាម រំលោ.ភ​កូន​ខ្លួនឯង​នៅ​គុម្ព​ចេក

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ឪពុកចុង​ចាប់រំលោភ​កូនដើម​ជា​អនីតិជន​ជា​ច្រើន​លើក​ច្រើន​សារ ពេល​ប្រពន្ធ​តាម​ទាន់​កំពុង​តែ​រំលោភ​ក្បែរ​គុម្ព​ចេក ក៏​លើក​ខោ​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង​។ ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​មក​ប្តឹង​សមត្ថកិច្ច​នៅ​វេលា​ម៉ោង​៨ និង​២០​នាទី​ព្រឹក ថ្ងៃ​សុក្រ ៦​រោច ខែចេត្រ…

ខេត្តរតនគិរី ៖ ឪពុកចុង​ចាប់រំលោភ​កូនដើម​ជា​អនីតិជន​ជា​ច្រើន​លើក​ច្រើន​សារ ពេល​ប្រពន្ធ​តាម​ទាន់​កំពុង​តែ​រំលោភ​ក្បែរ​គុម្ព​ចេក ក៏​លើក​ខោ​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង​។ ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​មក​ប្តឹង​សមត្ថកិច្ច​នៅ​វេលា​ម៉ោង​៨ និង​២០​នាទី​ព្រឹក ថ្ងៃ​សុក្រ ៦​រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០១៨​ថា កូនស្រី​របស់​ខ្លួន​ត្រូវ​បាន​ឪពុកចុង ត្រូវជា​ប្តី​របស់​ខ្លួន ចាប់រំលោភ​សេពសន្ថវៈ​បាន​សម្រេច​ជា​ច្រើន​លើក ហើយ​គេចខ្លួន​បាត់​នៅ​ពេល បែក​ការណ៍​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦ និង​១៥​នាទី ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ៥​រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​ក្នុង​ចម្ការ​ម្រេច​ក្បែរ គុម្ព​ចេក នៅ​ក្នុងភូមិ​ជ្រៀក ឃុំ​លុង​ឃុ​ង ស្រុក​បរ​កែវ ខេត្តរតនៈគិរី​។

ក្មេង​ស្រី​រង​គ្រោះជា​អនីតិជន​ឈ្មោះ ស​-​ច​-​ន អាយុ​១១​ឆ្នាំ ជនជាតិ​ខ្មែរ (​ត្រូវជា​កូនដើម​)​។ ជនសង្ស័យ​ឈ្មោះ នួន សាំង ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​ខ្មែរ (​ត្រូវជា​ឪពុកចុង​) មាន​ទីកន្លែង​កំណើត​ភូមិ​ផ្សារ​ដំបង ឃុំ​ដើម​ដូង ស្រុក​ទូក​មាស ខេត្តកំពត មក​ស្នាក់​នៅ​ធ្វើ​ចម្ការ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ បន្ទាប់​ពី​ទទួល​បណ្តឹង​កម្លាំង​ជំនាញ បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ និង​នាំ​យក​ជន​រង​គ្រោះ​ទៅ​ពិនិត្យ​ធ្វើ​កោ​ស្យ​វិ​ច្ច័​យ​នៅ​ម​ន្ចី​រ​ពេទ្យ បង្អែក​ខេត្ត​។ ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​បន្ទាប់​ពី​ធ្វើ​សកម្មភាព​រំលោភ​រួច ពេល​ប្រពន្ធ​ដឹង​ក៏​បែក​ការណ៍​ក៏​បាន​រត់គេច​ខ្លួន​បាត់​ភ្លាម​ៗ​នៅ​ល្ងាច​កើតហេតុ​នោះ​តែ​ម្តង​។

ប្រភព​ពី​ម្តាយ​ក្មេង​រង​គ្រោះ​បានឱ្យ​ដឹង​ថា គាត់​មានការ​សង្ស័យ​ថា ឪ​ពុង​ចុង​ត្រូវជា​ប្តី​របស់​ខ្លួន​នោះ បានរ​លោភ​កូនស្រី​ជា​ច្រើន​លើក​មក​ហើយ​ទើប​គាត់​ត​លួច​តាមដាន​ក៏​ទៅ​ទាន់​ឃើញ​ប្តី​របស់​ខ្លួន​កំពុង​រំលោភ​កូនស្រី​នៅ​ក្បែរ​គុម្ព​ចេក​ក្នុង​ចម្ការ​នោះ​តែ​ម្តង ហើយ​ប្តី​ក៏​ស្ទុះ​ងើប​លើក​ខោ​រត់គេច​ខ្លួន​បាត់​តែ​ម្តង​។ លុះ​ព្រឹក​ឡើង​ថ្ងៃ​បន្ទាប់​ទើប​គាត់​នាំ​កូនស្រី​មក​ប្តឹង​សមត្ថកិច្ច​នៅ​អធិការដ្ឋាន​ស្រុក​បរ​កែវ ដើម្បី​តាម​រក​ចាប់ខ្លួន​បុរស​ជា​ល្មើស​ត្រូវជា​ប្តី និង​ត្រូវជា​ឪពុកចុង​នោះ​មក​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់​។ ហើយ​កម្លាំង​ជំនាញ​ស្រុក​ក៏​ធ្វើ​កំណត់ហេតុ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ