ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈប់​ហាត់ប្រាណ​អាច​ធ្វើ​ឱ្យ​បាក់ទឹកចិត្ត​បាន

5 ឆ្នាំ មុន

យោង​ទៅ​តាម​សេចក្តីរាយការណ៍​មួយ​ពី​សារព័ត៌មាន Mail Online បាន​ឲ្យ​ដឹង​ថា អ្នក​បាក់ទឹកចិត្ត​ដែល​ឈប់​ហាត់ប្រាណ​ឃើញ​ថា រោគ​សញ្ញា​របស់​ពួក​គេ​កាន់តែ​ធ្ងន់​ក្នុង​រយៈ​ពេល​តែ​បី​ថ្ងៃ​ប៉ុណ្ណោះ ។ ការ​ស្រាវជ្រាវ​ដែល​បាន​ពិនិត្យ​ឡើង​វិញ​ទៅ​លើ​ការ​សិក្សា​ទាំង​អស់ ដែល​បាន​មើល​លើ​រោគ​សញ្ញា​បាក់ទឹកចិត្ត​នោះ ឃើញ​ថា…

យោង​ទៅ​តាម​សេចក្តីរាយការណ៍​មួយ​ពី​សារព័ត៌មាន Mail Online បាន​ឲ្យ​ដឹង​ថា អ្នក​បាក់ទឹកចិត្ត​ដែល​ឈប់​ហាត់ប្រាណ​ឃើញ​ថា រោគ​សញ្ញា​របស់​ពួក​គេ​កាន់តែ​ធ្ងន់​ក្នុង​រយៈ​ពេល​តែ​បី​ថ្ងៃ​ប៉ុណ្ណោះ ។ ការ​ស្រាវជ្រាវ​ដែល​បាន​ពិនិត្យ​ឡើង​វិញ​ទៅ​លើ​ការ​សិក្សា​ទាំង​អស់ ដែល​បាន​មើល​លើ​រោគ​សញ្ញា​បាក់ទឹកចិត្ត​នោះ ឃើញ​ថា មានការ​កើនឡើង​នៅ​ពេល​អ្នក​ដែល​ហាត់ប្រាណ​ទៀងទាត់​មួយ​រយៈពេល​ហើយ​ស្រាប់តែ​ឈប់​ភ្លាម ។

ពួក​គេ​បាន​រក​ឃើញ​ថា ការ​សិក្សា​តូច​ចំនួន ៦ ដែល​មាន​មនុស្ស​ចូលរួម​សិក្សា​សរុប​១៥២​នាក់ ដែល​បាន​ហាត់ប្រាណ​យ៉ាង​ហោច​ណាស់ ៩០​នាទី​ក្នុង​មួ​យស​ប្តា​ហ៍​រយៈ​ពេល​៣​ខែ ឬ​ច្រើន​ជាង​នេះ បន្ទាប់​មក​ក៏​ឈប់​មួយ​រយៈ​ពី​៣​ថ្ងៃ​ទៅ​២​ស​ប្តា​ហ៍ ។ លទ្ធផល​នៃ​ការ​សិក្សា​ខ្លះ​បាន​បញ្ជាក់​ថា អ្នក​ដែល​ចូលរួម​នោះ​ធ្លាប់​មាន​អាការ​បាក់ទឹកចិត្ត​នៅ​ក្នុង​ដំណាក់កាល​ខ្លះ​ក្រោយ​ពី​ឈប់​ហាត់ប្រាណ ។

សរុប​មក​អំណះអំណាង​គឺ​ទាក់ទង​នឹង​គុណភាព​នៃ​សំណួរ​នោះ​គឺថា ដោយសារ​តែ​ការ​សិក្សា​មាន​ទំហំ​តូច និង​កង្វះ​ការ​ប្រៀបធៀប ដូច្នេះ​យើង​មិន​អាច​យក​ជា​ការ​បាន​ដើម្បី​ប្រើប្រាស់​ជា​ទូទៅ​ឡើយ ។ ខណៈ​ពេល​ដែល​មិន​មាន​អ្វី​ជា​សេចក្តីសន្និដ្ឋាន តែ​ឥទ្ធិពល​នៃ​ការ​ហាត់ប្រាណ​ទៅ​លើ​សុខភាព​ទូទៅ ក៏​ត្រូវ​បាន​គេ​បង្ហាញ​ល្អ​ដែរ ។ សកម្មភាព​រាង​កាយ​ត្រូវ​បាន​ណែនាំ​ឲ្យ​ធ្វើ​ដើម្បី​ថែរក្សា​សុខភាព​ទូទៅ ជា​ពិសេស​អ្នក​បាក់ទឹកចិត្ត​តែ​ម្តង ។ វា​ប្រហែលជា​មាន​ប្រយោជន៍​ក្នុង​ការ​តាមដាន ថា​តើ​ការ​រំខាន​ទម្លាប់​ហាត់ប្រាណ​ធ្វើ​ឲ្យ​ចេញ​រោគ​សញ្ញា​បាក់ទឹកចិត្ត ឬ​អត់ ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ