ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រស់​បែប​នេះ​នរណា​ទ្រាំ​បាន ចឹ​ង​បានជា​ម្នាក់​ៗ​សម្រុក​ទៅភ្លូក​ទឹក​ភ្លូក​ដី

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ភូមិ​ក្បាលដំរី​នៅ​ជាប់មាត់​ព្រែក ខាងក្រោម​រមណីយដ្ឋាន​ទឹកឈូ ស្ថិត​នៅ​ក្នុង​​ឃុំ​មាក់ប្រាង ស្រុក​ទឹកឈូ ខេត្តកំពត ។ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិ​ទៅ​លំហែ​កំសាន្ត​ជាទី​នោះ​រៀងរាល់ថ្ងៃ…

ខេត្តកំពត ៖ ភូមិ​ក្បាលដំរី​នៅ​ជាប់មាត់​ព្រែក ខាងក្រោម​រមណីយដ្ឋាន​ទឹកឈូ ស្ថិត​នៅ​ក្នុង​​ឃុំ​មាក់ប្រាង ស្រុក​ទឹកឈូ ខេត្តកំពត ។ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិ​ទៅ​លំហែ​កំសាន្ត​ជាទី​នោះ​រៀងរាល់ថ្ងៃ ព្រោះ​នៅ​តាម​មាត់​ព្រែក​សំបូរ​ទៅ​ដោយ​ម្លប់​ស្លឹក​ចាក​ត្រជាក់​ត្រឈឹងត្រឈៃ ។

ភ្ញៀវ​និយម​ទៅ​កម្សាន្ត​ច្រើន តែ​ស្ថានភាព​ផ្លូវ​ចង្អៀត និង​ស្ពាន​តូច​ចាស់​ទ្រុឌទ្រោម​ពិបាក​ឆ្លងកាត់ ។

បុរស​ឈ្មោះ​លី ឡាយ​ស៊ូ អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​បត់​ក្បាលដំរី​និយាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​​ថា ​ប្រជាពលរដ្ឋ​នៅ​ភូមិ​បត់​ក្បាលដំរី​មាន​របរ​លក់ដូរ​តិចតួច​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​និយម​ចូល​ចិត្ត​ទៅ​លំហែកាយ​នៅ​តាម​មាត់​ព្រែក ។ ដោយសា​តែ​មាន​ភ្ញៀវ ទៅ​កម្សាន្ត​នៅ​ក្នុងភូមិ​ច្រើន ពលរដ្ឋ​នៅ​ក្នុងភូមិ​បត់​ក្បាលដំរី​ជាង​១០​គ្រួ​សារ​បាន​​រៃ​លុយ​គ្នា​ក្នុង​មួយ​គ្រួសារ​១៥០​ដុល្លារ សម្រាប់​ធ្វើ​ផ្លូវ​ងាយស្រួល​ភ្ញៀវ​ចេញចូល​កម្សាន្ត​។

លី ឡាយ​ស៊ូ និយាយ​ថា «​ផ្លូវ​ក្នុងភូមិ​រៃ​លុយ​គ្នា​បាន​ល្អ​ដែរ​ហើយ តែ​ឥឡូវ​មក​ពិបាក​ស្ពាន​ប្រវែង​ជាប់​៤​ម៉ែត្រ​ឆ្លង​ចូល​ភូមិ​ខូច​ទ្រុឌទ្រោម​ធ្វើ​ឲ្យ​អ្នកទេសចរ​រា​ថយ​ខ្លាច និង​មាន​គ្រោះថ្នាក់ ។

ចំណែក​លោក​ធៀន លី ស្មៀនឃុំ​មាក់ប្រាង ឲ្យ​ដឹង​ថា នៅ​ភូមិ​បត់​ក្បាលដំរី​ពិតជា​មាន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ទៅ​កម្សាន្ត​ច្រើន​មែន ព្រោះ​នៅ​តាម​មាត់​ព្រែក​មាន​ខ្សែ​រ៉ក​ជិះ​ឆ្លង​ព្រែក​និង​ខ្សែ​រ៉ក​មួយទៀត​មនុស្ស​អាច​លោត​ពីលើ​ដើមឈើ​ចុះ​ទៅ​ក្នុង​ព្រែក​បាន ។ ខ្សែ​រ៉ក​នេះ​ផ្ដើម​ចេញពី​ជន​បទេស ។

លោក​ធៀន លី និយាយ​ថា​ផ្លូវ​ពិតជា​ពិបាក​ត្រង់​ចំណុច​ស្ពាន​តូច​មួយ ។ ឃុំ​មាន​គម្រោង​អភិវឌ្ឍ​ក្នុង​មូលដ្ឋាន​ដែរ តែ​មាន​ដំណាក់កាល​ត្រូវធ្វើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ