ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កៀក​ចូលឆ្នាំ​ចង់​ណាទៅ តោះ​សម្រស់​ភ្នំ​ខៀវ​ និង​ទឹក​ស្ទឹង​ប​រយ៉ា​ខាយើងហ្នឹង

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖​កៀក​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ជា​រៀង​រាល់​ឆ្នាំ​អាកាសធាតុ​តែងតែ​ក្តៅហែង ដូច្នេះ​រុក្ខជាតិ​ដែល​ដុះ​នៅ​តាម​ទីវាល និង​នៅ​លើ​ភ្នំ​ប្រែ​ក្លាយទៅជា​ស្វិត​ស្រពោន ។ ដោយឡែក​ឆ្នាំ​២០១៨​នេះ​រុក្ខជាតិ​ទាំងឡាយ ដែល​ដុះ​នៅ​តាម​វាល ក៏​ដូច​ជា​នៅ​លើ​ភ្នំ​ខៀវ ស្ថិត​នៅ​ក្រុងប៉ៃលិន…

ខេត្ត​ប៉ៃលិន ៖​កៀក​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ជា​រៀង​រាល់​ឆ្នាំ​អាកាសធាតុ​តែងតែ​ក្តៅហែង ដូច្នេះ​រុក្ខជាតិ​ដែល​ដុះ​នៅ​តាម​ទីវាល និង​នៅ​លើ​ភ្នំ​ប្រែ​ក្លាយទៅជា​ស្វិត​ស្រពោន ។ ដោយឡែក​ឆ្នាំ​២០១៨​នេះ​រុក្ខជាតិ​ទាំងឡាយ ដែល​ដុះ​នៅ​តាម​វាល ក៏​ដូច​ជា​នៅ​លើ​ភ្នំ​ខៀវ ស្ថិត​នៅ​ក្រុងប៉ៃលិន នៅ​តែ​ស្រស់បំព្រង​ពណ៌​ខៀវខ្ចី គួរ​ឱ្យ​ចង់​គយគន់ ជាទី​ទាក់ទាញ​ភ្នែក​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ខណៈ​ទឹកស្ទឹង​ប​រយ៉ា​ខា នៅ​តែ​ហូរ​ធ្លាក់​ពី​ទិស​ខាងត្បូង បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​មិន​ខ្វះខាត​នោះ​ឡើយ ។

បុរស​ឈ្មោះ​ធឿ​ន អាយុ​៤៥​ឆ្នាំ រស់នៅ​ក្រុងប៉ៃលិន កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឱ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៨​នេះ​សង្កេត​ឃើញ​មាន​ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ធ្វើ​ឲ្យ​រុក្ខជាតិ​នានា ដែល​ដុះ​នៅ​តាម​ទីវាល និង​លើ​ភ្នំ​ខៀវ មាន​ពណ៌​ស្រស់​បៃតង​ស្អាត ។

បើ​តាម​ធម្មតា​នៅ​រៀង​រាល់​ឆ្នាំ​ឱ្យ​តែ​ដល់​ខែមីនា រហូត​ខែមេសា អាកាសធាតុ​ក្តៅ​ខ្លាំង​ស្ទើរ​តែ​ទ្រាំ​អត់​បាន ហើយ​បើ​ក្រឡេក​មើលទៅ​ដំណាំ​ពោតក្រហម និង​ដំឡូង​មី​វិញ ព្រមទាំង​ដំណាំ​ផ្សេង​ៗ នៅ​តាម​ចម្ការ នីមួយ​ៗ របស់​ប្រជាពលរដ្ឋ​ងាប់​ស្ទើរតែ​អស់ ដោយ​​អ្នកខ្លះ​ដាំ​២​ទៅ​៣​ដង​ទម្រាំ​នឹង​ធ្លាក់​ភ្លៀង ។ ប៉ុន្តែ​ពួក​គាត់​ពិតជា​ត្រេកអរ​យ៉ាង​ខ្លាំង ដោយសារ​នៅ​ឆ្នាំ​នេះ ដំណាំ​គ្រប់​ប្រភេទ គ្រប់​ទីកន្លែង​ទាំងអស់ ដែល​ពលរដ្ឋ​បាន​ដាំ​រួចរាល់ និង​ចាប់ផ្តើម​ដាំ ថ្មី​ៗ គឺ​ដុះ​លូតលាស់​ទ្រុប​ទ្រុល​ល្អ មិន​មាន​ខូចខាត​សូ​ម្បី​តែ​បន្តិច​ឡើយ ព្រោះ​មាន​ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ជាប់​ជា​និច្ច ទោះបី​ក្នុង​រដូវប្រាំង​ក្តី ។

ដោយសារ​អាកាសធាតុ​ល្អ​មិនសូវ​ក្តៅ អ្នក ក្រុងប៉ៃលិន​រំពឹង​ថា​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​នឹង​សប្បាយ​រីករាយ​ជាង​ឆ្នាំ មុន​ៗ ។ ទន្ទឹម​នេះ​ពួក​គេ​អំពាវនាវ​ដល់​អ្នក​នៅ​បណ្តា​ខេត្ត ផ្សេង​ៗ​ទៅ​លេង​កម្សាន្ត​នៅ​ប៉ៃលិន ព្រោះ​អាកាសធាតុ​ល្អ ហើយ​មាន​កន្លែង​កម្សាន្ត​បែប​ធម្មជាតិ​ច្រើន ដូច​ជា​ភ្នំ​ខៀវ ស្ទឹង​ប​រយ៉ា​ខា ជាដើម ។

ស្រប​ពេល​ដែល​អាកាសធាតុ​មាន​អំណោយផល នៅ​ឆ្នាំ​ចុង និង​ដើមឆ្នាំ ដោយ​មាន​ភ្លៀង​គ្រប់គ្រាន់ រុក្ខជាតិ​នៅ​តែ​ស្រស់​ស្អាត ហើយ​ថែម​ទាំង​តម្លៃ​ទីផ្សារ​កសិក​ផល​ពោតក្រហម និង​ដំឡូង​មី ឡើង​ថ ក្រឺត​ៗ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​សប្បាយ និង​មាន​ទឹកចិត្ត ក្នុង​ការ​បន្ត​ដាំ​សា​​ជា​ថ្មី ។ ពួក​គាត់​បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា និង​អាជ្ញាធរ​ខេត្ត​ប៉ៃលិន ដែល​បាន​យកចិត្តទុកដាក់​ក្នុង​ការ​ជួយ​សម្របសម្រួល ដើម្បី​រក្សា​តម្លៃ​ទីផ្សារ​កសិកម្ម​ឆ្នាំ​នេះ​ខ្ពស់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ