ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ចី​ម៉ូតូ​ទៅ​បើក​លុយ​ទៅ​បាត់​សូន្យឈឹង​តាម​រក​ឃើញ​នៅ​ភ្នំពេញ

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ យុវជន​ម្នាក់​បាន​ឆបោក​ម៉ូតូ​អ្នក​ស្គាល់គ្នា​នៅ​ស្រុក​បាភ្នំ តាំងពី​ថ្ងៃ​២៣ ខែមីនា ឆ្នាំ​២០១៨ ហើយ​ត្រូវ​បាន​ម្ចាស់​គេ​តាម​រក​ឃើញ​នៅ​រាជធានី​ភ្នំពេញ ហើយ​ចាប់​បញ្ជូន​ខ្លួន​មក​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ផ្លូវច្បាប់​នៅ​ស្រុក​បាភ្នំ​វិញ នា​ថ្ងៃ​ទី​០៥ ខែមេសា…

ខេត្តព្រៃវែង ៖ យុវជន​ម្នាក់​បាន​ឆបោក​ម៉ូតូ​អ្នក​ស្គាល់គ្នា​នៅ​ស្រុក​បាភ្នំ តាំងពី​ថ្ងៃ​២៣ ខែមីនា ឆ្នាំ​២០១៨ ហើយ​ត្រូវ​បាន​ម្ចាស់​គេ​តាម​រក​ឃើញ​នៅ​រាជធានី​ភ្នំពេញ ហើយ​ចាប់​បញ្ជូន​ខ្លួន​មក​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ផ្លូវច្បាប់​នៅ​ស្រុក​បាភ្នំ​វិញ នា​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០១៨ ។

បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១៣​និង​៤៥​នាទី ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៨ ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ជើងភ្នំ បាន​ទទួល​ពាក្យបណ្ដឹង​មួយ​ច្បាប់​ពី​ឈ្មោះ សន សុង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ភូមិ​ស្ដៅ​កោង ឃុំ​ស្ពឺ​(​ក​) ស្រុក​បាភ្នំ ខេត្តព្រៃវែង​ប្ដឹង​ទៅ​លើ​ឈ្មោះ អឿ​ន អា​ម៉ី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ភូមិ​ឃុំ​ជាមួយ​គ្នា បាន​ឆបោក​ម៉ូតូ​ម៉ាក C១២៥ ពណ៌​ខ្មៅ ស៊េរី​២០១៦ ពាក់​ផ្លា​ក​លេខ ព្រៃវែង ១J-២៣១៣ ពី​កូន​របស់​គាត់​ឈ្មោះ សុង ណូ​វែ​ល ភេទ​ប្រុស អាយុ​១៨​ឆ្នាំ កាលពី​វេលា​ម៉ោង​ប្រហែល​០១​រសៀល ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​ឈ្មោះ សំ ណាត ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ភូមិ​រោង​ដំរី ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ ខេត្តព្រៃវែង ខណៈ​ពេល​ដែល​កូន​របស់​គាត់​ចេញពី​សាលា​ទៅ​ទិញ​ហូប​បាយ​នៅផ្ទះ​របស់​ឈ្មោះ សំ ណាត និង​មិត្តភក្តិ​បី​នាក់​ទៀត ។

ប្រភព​បាន​បន្ត​ថា ក្រោយ​ពី​ហូប​បាយ​ជាមួយ​គ្នា​រួច​ឈ្មោះ អឿ​ន អា​ម៉ី បាន​ធ្វើ​ល្បិច​ខ្ចី​ទូរស័ព្ទ​របស់​មិត្តភក្តិ​ពីរ​នាក់​ផ្សេង​ទៀត ដែល​ហូប​បាយ​ជាមួយ​គ្នា រួច​ក៏​ដើរទៅ​កញ្ចុះ​មួយ​ផ្សេង​ទៀត មួយសន្ទុះ​ក្រោយមក​ឈ្មោះ អឿ​ន អា​មី ក៏​ត្រលប់​មក​ខ្ចី​ម៉ូតូ​របស់​ឈ្មោះ សុង ណូ​វែ​ល ដោយ​ប្រើ​លេស​ថា មាន​គេ​ផ្ញើ​លុយ​ឲ្យ​តាម​វី​ង​ត្រូវ​ទៅ​ដក​នៅ​ផ្សា​ឈើ​កាច់ ហើយ​ឈ្មោះ សុង ណូ​វែង ក៏​ព្រម​ឲ្យ​ខ្ចី ស្រាប់តែ​បាត់​មិនឃើញ​ត្រឡប់​វិញ ទើប​នៅ​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៨ ឪពុក​របស់​ឈ្មោះ សុង ណូ​វែ​ល បាន​ដាក់​ពាក្យបណ្តឹង ។

លុះ​មក​ដល់​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០១៨ ជន​រង​គ្រោះ​តាម​រក​ឃើញ​ជនសង្ស័យ​នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ រួច​ចាប់ខ្លួន​យក​មក​ប្រគល់​ឲ្យ​សមត្ដ​កិច្ច​ប៉ុស្តិ៍​ជើងភ្នំ នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០១៨ ។ បច្ចុប្បន្ន សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ប៉ុស្ដិ៍​ជើងភ្នំ ដើម្បី​ដោះស្រាយ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ