ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​បាត់​លុយ​៣.០០០​រៀល​សោះ ដាច់​ចិត្ត​សម្លា.ប់​ឪពុក

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ កូនស្រី​ចិត្ត​តិ​រិ​ច្ឆា​ន​ម្នាក់ បាន​លើក​កាំបិត​ផ្គាក់​កាប់​ឪពុក​ខ្លួនឯង​ស្លាប់​ក្នុង​ថ្លុកឈាម ខណៈ​ខឹង​បាត់​លុយ​៣.០០០​រៀល ពេល​ត្រលប់​មក​ពី​លក់​ឆៃថាវ​វិញ​។ ហេតុការណ៍​កាប់សម្លាប់ យ៉ាង​សាហាវឃោរឃៅ​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០១៨…

ខេត្តកណ្តាល ៖ កូនស្រី​ចិត្ត​តិ​រិ​ច្ឆា​ន​ម្នាក់ បាន​លើក​កាំបិត​ផ្គាក់​កាប់​ឪពុក​ខ្លួនឯង​ស្លាប់​ក្នុង​ថ្លុកឈាម ខណៈ​ខឹង​បាត់​លុយ​៣.០០០​រៀល ពេល​ត្រលប់​មក​ពី​លក់​ឆៃថាវ​វិញ​។ ហេតុការណ៍​កាប់សម្លាប់ យ៉ាង​សាហាវឃោរឃៅ​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ​ឈ្មោះ ឯម សា​រឿ​ន ភូមិ​ល្វា​សរ កណ្តាល ឃុំ​ល្វា​សរ ស្រុក​ល្វាឯម ខេត្តកណ្តាល​។ លោក​ឧត្តមសេនីយ៍ទោ អ៊ា​វ ចំរើន ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ ឯម សា​រឿ​ន ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ ជាតិខ្មែរ មុខរបរ​កសិករ ទីលំនៅ​ភូមិ​ល្វា​សរ​កណ្តាល ឃុំ​ល្វា​សរ ស្រុក​ល្វាឯម​ខេត្តកណ្តាល​។

ជនសង្ស័យ​ម្នាក់​ឈ្មោះ ឃុ​ត ច​ន្នី ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ ទីលំនៅ​ភូមិ​ល្វា​សរ​កណ្តាល ឃុំ​ល្វា​សរ ស្រុក​ល្វាឯម ខេត្តកណ្តាល​។ វត្ថុ​តាង​ចាប់​យក​កាំបិត​ផ្គាក់​ដង​ខ្លី ដង​ឫស្សី​ប្រវែង​៦៩​ស​.​ម ផ្លែ​មាន​ប្រវែង​៣១​ស​.​ម​។ លោកស្នងការ​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល​ម៉ោង​២​រសៀល ជន សង្ស័យ​បាន​ត្រលប់​មក​ពី​លក់​ឆៃថាវ មក​ដល់​ផ្ទះ​បាន​រាប់​លុយ​ឃើញ ៧០.០០០​រៀល ហើយ​រៀប​ទុក​នៅ​ក្នុង​កាបូបស្ពាយ​។

បន្ទាប់​មក​បាន​ដេក​អង្រឹង​ប្រឡែង​លេង​ជាមួយ​កូន​ឆ្កែ ដែល​មាន​ស្ពាយ​កាបូប​ជាប់​នឹង​ខ្លួន​។ ប៉ុន្តែ​មិន​បាន​ដេក​លក់​ទេ លុះ​មួយស្របក់​ក្រោយមក មាន​អារម្មណ៍​ថា​សង្ស័យ​បាត់​លុយ ក៏​រាប់​ម្តងទៀត ឃើញ​ថា​លុយ​ខ្លួន​បាត់​ចំនួន​៣.០០០​រៀល​។ ស្រាប់តែ​មាន​កំហឹង​ក្នុង​ខ្លួន ចុកពោះ ជួន​ពេល​ឪពុក​ឈ្មោះ ឯម សា​រឿ​ន បាន​ដើរមក​ដល់​ផ្ទះ អង្គុយ​លើ​គ្រែ ហើយ​សម្លឹង​មក​កូន ភ្លាម​នោះ កូន​ឈ្មោះ ឃុ​ត ច​ន្នី បាន​ទាញ​យក​កាំបិត នៅ​លើ​គ្រែ មក​កាប់​ឪពុក​ត្រូវ​ចំ​ក​ខាងក្រោយ​បណ្តាល​ឲ្យ​ធ្លាក់​ពីលើ​គ្រែ​ស្លាប់​ភ្លាម​តែ​ម្តង​។ ករណី​នេះ កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ល្វា​សរ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ