ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតក​ទោះ​ដល់​ជើងមេឃ ក៏​គេច​មិន​ផុត​ពី​សំណាញ់​ច្បាប់

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ឃាតក​ឈ្មោះ ជ្រាំង ភូ ដែល​បាន​សម្លាប់​ប្រពន្ធ និង​កូន​២​នាក់ នៅ​ចំណុច​ភូមិ​ថ្ម​ពេជ្រ ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ…

ខេត្ត​ត្បូងឃ្មុំ ៖ ឃាតក​ឈ្មោះ ជ្រាំង ភូ ដែល​បាន​សម្លាប់​ប្រពន្ធ និង​កូន​២​នាក់ នៅ​ចំណុច​ភូមិ​ថ្ម​ពេជ្រ ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០១៨​នោះត្រូវ​ចាប់ខ្លួន​បាន​ហើយ ដោយ​សមត្ថកិច្ច​នគរបាល​ខេត្ត​ត្បូងឃ្មុំ សហការ​ជាមួយ​នាយកដ្ឋាននគរបាល​ព្រហ្មទណ្ឌ ប្រធាន​ក្រុម​ដឹកនាំ​CPU ព្រមទាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តឧត្តរមានជ័យ បាន​តាម​ប្រមាញ់​ឈាន​ទៅ​ចាប់ខ្លួន​ឃាតក​បាន​នៅ​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ពោធិ​វង្ស សង្កាត់​បន្សាយ​រក្ស ក្រុង​សំរោង ខេត្តឧត្តរមានជ័យ។

នៅ​ម៉ោង​៥ និង​០៥​នាទី​ល្ងាច ខណៈ​ដែល​ជនល្មើស​បម្រុង​គេចខ្លួន​ទៅ​ប្រទេស​ថៃ​។ នៅ​ពេល​ពេល​ចាប់ខ្លួន​ជន​នេះ​បាន សមត្ថកិច្ច​បាន​រក​ឃើញ​ខ្សែ​ក និង​ម៉ូតូ​របស់​ជន​រង​គ្រោះ​(​ជា​របស់​ប្រពន្ធ​) ហើយ​មាន​រយៈពេល​០៦​ថ្ងៃ​គត់ គិត​ចាប់ពី​ថ្ងៃ​សម្លាប់​ប្រពន្ធ និង​កូន​មក​។ ខណៈ​នេះ​ដែរ ជនល្មើស​បាន​នឹង​កំពុង​នាំ​ខ្លួន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​រួច​ហើយ និង​រៀបចំ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ