ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំហុស​អ្នក​ណា? ចោទ​ថា​ប្តី​សម្លា.ប់​តាម​ពិត​ក្រោយ​កោសល្យ​វិ​ច្ច័​យ​នាង​ស្លា.ប់​ដោយសារ…

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​មានការ​ភ្ញាក់ផ្អើល​ថា បុរស​ជា​ប្តី​សម្លាប់​ប្រពន្ធ​ហើយ​អ្នក​យក​ព័ត៌មាន និង​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​យក​ទៅ​ផ្សព្វផ្សាយ​ព្រោងព្រៀត​តាម​គ្នា ដោយ​យោង​លើ​ការ​ផ្តល់​ព័ត៌មាន​ពី​លោក​វរ​សេនី​យ៌​ឯក ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត លុះ​សមត្ថកិច្ច​ជំនាញ​បច្ចេកទេស​មក​ពី​ស្នងការដ្ឋាន​នគរ​ខេត្ត​សហការ​ជាមួយ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត…

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​មានការ​ភ្ញាក់ផ្អើល​ថា បុរស​ជា​ប្តី​សម្លាប់​ប្រពន្ធ​ហើយ​អ្នក​យក​ព័ត៌មាន និង​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​យក​ទៅ​ផ្សព្វផ្សាយ​ព្រោងព្រៀត​តាម​គ្នា ដោយ​យោង​លើ​ការ​ផ្តល់​ព័ត៌មាន​ពី​លោក​វរ​សេនី​យ៌​ឯក ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត លុះ​សមត្ថកិច្ច​ជំនាញ​បច្ចេកទេស​មក​ពី​ស្នងការដ្ឋាន​នគរ​ខេត្ត​សហការ​ជាមួយ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត និង​គ្រូពេទ្យ​ធ្វើការ​ត្រួតពិនិត្យ និង​កោសល្យ​វិ​ច្ច័​យ​បែរជា​រក​ឃើញ​ថា ជន​រង​គ្រោះ​ស្លាប់​ដោយ​ជម្ងឺ​មិនមែន​ជា​អំពើរ​ឃាតកម្ម​នោះ​ទេ ។ ករណី​ខាងលើ​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០១៨ នៅ​ភូមិ​ក្បាលស្ពាន​០១​សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ជិត​ផ្ទះសំណាក់​៩៩៩ ។

ជន​រង​គ្រោះ​ឈ្មោះ ឃិ​ន វ​ណ្ណា អាយុ​៣៧​ឆ្នាំ ។ ជន​រង​គ្រោះ​បាន​ស្លាប់​នៅ​លើ​ផ្ទះ​ឈើ​តូច​មួយ និង​ដោយ​មាន​សេចក្តី​រាយ​ការ​ណ៌​ពី​ពលរដ្ឋ​ថា បាត់​មិនឃើញ​ប្តី​ប្រពន្ធ​គ្រួសារ​នេះ​ចេញពីផ្ទះ​ទិញ​ម្ហូបអាហារ​ដូច​សព្វមួយដង ខណៈ​សមត្ថកិច្ច​ចុះ​ពិនិត្យ​មើល និង​បើក​មុង​ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ដេក​ស្លាប់​ហើយ​បុរស​ជា​ប្តី​ដេក​ឱប​សព​ប្រពន្ធ​ទាំង​ស្រវឹង​ជោកជាំ​សួរ​លែង​ដឹង​អី ។ ភ្លាម​ៗ​ដោយសារ​លោក​វរ​សេនី​យ៌​ឯក ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​អ្នក​យក​ព័ត៌មាន​ទាំង​មិន​ទាន់​បាន​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ថា ជា​អំពើរ​ឃាតកម្ម​ប្តី​សម្លាប់​ប្រពន្ធ​ទើប​ធ្វើ​ឲ្យ​បុរស​ជា​ប្តី​រង​ភាព​អាម៉ាស់ និង​ជាប់​បណ្តឹងអាជ្ញា ។

យ៉ាងណា​ក៏​ដោយ​ក្រោយ​កើតហេតុ​នៅ​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០១៨ នេះ​សមត្ថកិច្ច​ជំនាញ​មក​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សហការ​ណ៌​ជាមួយ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​រួម​ទាំង​គ្រូពេទ្យ​បាន​ចុះ​បើក​ការ​ស៊ើប​អ​ង្គេ​ត​ក្នុង​ករណី​ខាងលើ​យ៉ាង​ល្អិតល្អន់​ទីបំផុត​រក​ឃើញ​ថា ស្ត្រី​ស្លាប់​ដោយ​ជម្ងឺ​មិនមែន​ប្តី​សម្លាប់​ទេ ។ ក្រៅពី​ការ​ចុះ​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​យ៉ាង​ល្អិតល្អន់​បញ្ជាក់​ថា ជន​រង​គ្រោះ​ស្លាប់​ដោយ​ជម្ងឺ​អ្នកស្រុក​ដែល​រស់នៅ​ជុំវិញ​កន្លែង​កើតហេតុ​បាន​ចេញ​មុខ​បកស្រាយ​ព្រោងព្រៀត​ប្រាប់​សមត្ថកិច្ច​ថា បុរស​ជា​ប្តី​របស់​ស្ត្រី​រង​គ្រោះជា​មនុស្ស​ស្អាតស្អំ និង​ស្រឡាញ់​ប្រពន្ធ​ខ្លាំង​ណាស់​រហូត​ពេល​ខ្លះ​បញ្ចុក​បាយ និង​ងូតទឹក​ឲ្យ​ប្រពន្ធ​ទៀត ។

ជួប​សម្ភាស​ផ្ទាល់មាត់​ជាមួយ​ជនសង្ស័យ​ឈ្មោះ អ៊ុ​ក ចាន់​សី អាយុ​៣៨​ឆ្នាំ ជា​អ្នក​រកស៊ី​ចាប់​ម៉ូយ​ដាក់​រថយន្ត​នៅ​ចំណុច​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ មានកូនស្រីម្នាក់ជាចំណងដៃ អាយុ៣ឆ្នាំឈ្មោះ ណង បួ បច្ចុប្បន្នរស់នៅជាមួយបងស្រីបង្កើតនៅឯស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ បាន​អះអាង​ទាំង​ទឹកភ្នែក​ថា មិន​បាន​សម្លាប់​ប្រពន្ធ​ដូច​ការ​ចោទប្រកាន់​ទេ ។ ជនសង្ស័យ​បន្ត​ថា មុន​កើតហេតុ​នៅ​យប់​ថ្ងៃ​ទី​០៣ ខែមេសា ឆ្នាំ​២០១៨ ប្រពន្ធ​ឈឺ​ឲ្យ​ខ្លួន​កោសខ្យល់​ឲ្យ និង​បន្ទាប់​មក​លើក​ប្រពន្ធ​ទៅ​ងូតទឹក និង​ផ្លាស់​សម្លៀក​បំពាក់​ឲ្យ ។ ក្រោយមក​នាង​ជា​ប្រពន្ធ​ប្រាប់​ថា ឃ្លាន​ផឹកស្រា​ខ្លួន​ក៏​ទិញ​ស្រាថ្នាំ​១​លី​ត្រ​ផឹក​២​នាក់​ប្តី​ប្រពន្ធ​លុះ​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០១៨ ទើប​ស្លាប់ ។

បុរស​ខាងលើ​ប្រាប់​ថា ក្រោយ​ប្រពន្ធ​ស្លាប់​ខ្លួន​មិន​ហ៊ាន​ប្រាប់​គេឯង​ទេ​សុខចិត្ត​ដេក​ឱប​សព​ប្រពន្ធ​ដោយ​អះអាង​ថា មិន​ចង់​ឲ្យ​នាង​ទៅ​ណា​ឆ្ងាយ​ពី​ខ្លួន ។ បុរស​ជា​ប្តី​ថា សមត្ថកិច្ច​ឲ្យ​ទៅ​អុច​ធូប និង​បើក​មឈូស​មើល​មុខ​ប្រពន្ធ​ទាំង​បង្ហូរទឹកភ្នែក​ថើប​សព​ក្នុង​មឈូស​នៅ​វត្ត​ឃោ​ស្ថា​រាម ហៅ​វត្ត​ត្រាច ប៉ុន្តែ​ក្រោយមក​សមត្ថកិច្ច​យក​ត្រឡប់​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​វិញ​ដោយ​លោក ព្រំ ពិសិដ្ឋ អធិការរង​ទទួល​បន្ទុក​ព្រហ្មទណ្ឌ​ក្រុង​ប៉ោយ​ប៉ែ​ត​អះអាង​ថា រង​ចាំ​គោល​ការ​ណ៌​ពី​លោក​ព្រះរាជអាជ្ញា​សិន​បើ​ឲ្យ​បញ្ជូន​គឺ​បញ្ជូន​បើ​ឲ្យ​ដោះ​លែង​គឺ​ដោះ​លែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ