ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោងចក្រ​ផលិត​បារី​ស៊ី​ធី​ខេ​មិន​បិទ​សារ​ព្រមាន​សុខភាព​លើ​កញ្ចប់​បារី

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ក្នុង​នោះ​មាន​នគរបាល​សេដ្ឋកិច្ច​ខេត្ត សេដ្ឋកិច្ច​ក្រសួង តំណាង​ក្រ សួង​សុខាភិបាល លោក​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន បាន​ឆ្មក់​ចុះ​ពិនិត្យ​ទីតាំង​រោងចក្រ​ផលិត​បារី​ស៊ី​ធី​ខេ ដែល​ស្ថិត​នៅ​ភូមិ​ទន្លេ​បិទ​លើ…

ខេត្ត​ត្បូងឃ្មុំ ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ក្នុង​នោះ​មាន​នគរបាល​សេដ្ឋកិច្ច​ខេត្ត សេដ្ឋកិច្ច​ក្រសួង តំណាង​ក្រ
សួង​សុខាភិបាល លោក​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន បាន​ឆ្មក់​ចុះ​ពិនិត្យ​ទីតាំង​រោងចក្រ​ផលិត​បារី​ស៊ី​ធី​ខេ ដែល​ស្ថិត​នៅ​ភូមិ​ទន្លេ​បិទ​លើ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ។ ដែល​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​០៣ មេ​សា ២០១៨ ដោយសារ​តែ​មិន​បាន​បិទ​ស្លាក​សញ្ញា​ពី​ផល​ប៉ះពាល់
ដល់​សុខភាព រក​ឃើញ​មាន​ចំនួន​១.៥៩១​ប៊ិ​ច​។ នគរបាល​ថ្នាក់​ឧត្តមសេនីយ៍ត្រី​មួយ​រូប​បាន​បង្ហើប​ប ្រាប់ ឲ្យ​ដឹង​ថា ក្នុង​ពេល​ដែល​មាន​កម្លាំង​សមត្ថកិច្ច​ទៅ​ពិនិត្យ​ទីតាំង​ខាងលើ​នេះ គឺ​មាន​កម្មករ​ប្រមាណ​ជា ១០០​នាក់ កំពុង​តែ​បម្រើ​ការ ហើយ​កន្លែងធ្វើការ​នោះ​មិន​ទាន់​មាន​ស្តង់ដារ​ត្រឹមត្រូវ​ទេ ដោយសារ​តែ​ដំបូល​រាង​ទាប​ថែម​ទាំង​ក្តៅ​ថែម​ទៀត​ផង​ផង​។

នគរបាល​ថ្នាក់​ឧត្តមសេនីយ៍ត្រី​បាន​ប្រាប់​បន្ត​ថា ដោយសារ​តែ​មានការ​សង្ស័យ​ថា​រោងចក្រ​នេះ​ផលិតបារី​មិន​បាន​ត្រឹមត្រូវ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ដែល​តម្រូវ​ឲ្យ​មាននៅ​រាល់​គ្រប់​កញ្ចប់​បារីត្រូវឮ​តែ​មាន​ដាក់​រូបថត និង​សារ​ព្រមាន​ពី​ផល​ប៉ះពាល់​សុខភាព​។ មាន​សុង​បារី​ខ្លះ​ដោយ​គេ​ដាក់​បិទ​ស្លាក​ពី​ខាងក្រៅ​លុះ​ពេល​ដែល​ហែក​ឆែក​មើល​លើ​កញ្ចប់​បារី គឺ​មិន​មាន​សារ​ព្រមាន​ពី​ផល​ប៉ះពាល់​សុខភាព​ទាល់តែ​សោះ ប្រសិនណាបើ​សរសេរ​នោះ​បារី​អាច​លក់​មិនសូវ​ដាច់ ដោយសារ​តែ​ការ​ដាក់​តាំងលក់​នៅ​លើ​ទីផ្សារ​នៅ​តាម​ទូ​បារី ពេល​ណា​ដែល​ពលរដ្ឋ​ឃើញ​សារ​ព្រមាន​សុខភាព​នោះ​មិន​ទិញ​។នគរបាល​ថ្នាក់​ឧត្តមសេនីយ៍ត្រី​បញ្ជាក់​ថា ក្នុង​ពេល​ដែល​សមត្ថកិច្ច​ចម្រុះ​ចុះ​ទៅ​ពិនិត្យ​នោះ​បាន​រក​ឃើញនូវ​វត្ថុ​តាង​មាន​ផលិត​ថ្នាំជក់​ជា​ច្រើន​ម៉ាក បាន​ផលិត និង​វេច​ខ្ចប់​ពុំ​មាន​សារ​ព្រមាន​សុខភាព​ជា​ភាសាខ្មែរ និង​រូបភាព​អនុលោម​ទៅ​តាម​ច្បាប់​កំណត់​រួម​មាន បារី​LAPIN ចំនួន​១២៦០​ប៊ិ​ច បារី​IZA ចំនួន​៧៦ប៊ិ​ច បារី​RAM ចំនួន​១២០​ប៊ិ​ច បារី​COWBOY​ខៀវ ចំនួន​១៥​ប៊ិ​ច បារី​COWBOY​ក្រហម ចំនួន​១២០​ប៊ិ​ច សំបក​វេច​ខ្ចប់​ចំនួន​៤៤​កេស ស្មើនឹង​២២០.០០០​សន្លឹក បារី​ទាំងអស់​ចំនួន​១.៥៩១​ប៊ិ​ច និង​សំបក​វេច​៤៤​កេស​។

ចំពោះ​វត្ថុ​តាង​ខាងលើ​នេះ ត្រូវ​បាន​លោក ទៀវ ពណ្ណរាយ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​បាន​សម្រេច​ឲ្យ​ប្រមូល​យក​ទៅ​រក្សា​ទុក ក្នុង​បន្ទប់​នៃ​ទីតាំង​ខាង​មុខ​រោងចក្រ​រួច​ធ្វើការ​បិទ​ប្លុ​ម​បេ​បន្ទប់​នោះ​ជា​បណ្តោះអាសន្ន រហូត​ដល់​មានការ​សម្រេច​ពី​អាជ្ញាធរ​តុលាការ​។ ហើយ​លោក លឹ​ម បូ​នី​នតំណាង​ឲ្យ​ម្ចាស់​រោងចក្រ មិន​បាន​ផ្តិត​មេដៃ​លើ​កំណត់ហេតុ​របស់​សមត្ថកិច្ច​ផង​ដែរ​។សូម​បញ្ជាក់​ថា ការ​ចុះ​ត្រួត​និ​ពិន​ត្យ​ទីតាំង​រោងចក្រ​ផលិត​បារី​ខាងលើ​នេះ​ដោយ​មាន​មាន​កម្លាំង​រួម​មានលោក​វរសេនីយ៍ឯក ម៉ាត់ យូ​សុះ នាយ​កា​រិ​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេ​ដ​កិច្ច លោក​វេជ្ជបណ្ឌិត ស៊ិ​ន សុវណ្ណ អនុប្រធាន​មជ្ឈមណ្ឌល​ជាតិ​លើកកម្ពស់​សុខភាព​នៃ​ក្រសួងសុខាភិបាលលោកស្រី​វេជ្ជបណ្ឌិត រ៉ា​យ រ៉ា​នី ប្រធាន​ផ្នែក​ថ្នាំជក់​នៃ​មជ្ឈមណ្ឌល​ជាតិ​លើកកម្ពស់​សុខភាព​នៃ​ក្រសួងសុខាភិបាល​ព្រមទាំង​មន្ត្រី​ជា​ច្រើន​រូប​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ