ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិត្ត​មនុស្ស​កាន់តែ​សាហា.វ ជា​ពិសេស​ហិ.ង្សា​ប្តី​-​ប្រពន្ធ​រហូត​សម្លា.ប់​គ្នា

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានការភ្ញាក់​ផ្អើល​មួយករណីទៀត​​ នាម៉ោង០៤ និង​៥៥នាទីរសៀលថ្ងៃទី​០៤ មេសា នេះ ស្ថិតត្រង់​ចំណុច​ភូមិក្បាលស្ពាន១ សង្កាត់​ប៉ោយប៉ែត…

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានការភ្ញាក់​ផ្អើល​មួយករណីទៀត​​ នាម៉ោង០៤ និង​៥៥នាទីរសៀលថ្ងៃទី​០៤ មេសា នេះ ស្ថិតត្រង់​ចំណុច​ភូមិក្បាលស្ពាន១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយ​ប៉ែត ដោយ​​សារបុរសម្នាក់កំពុងត្រូវសង្ស័យ​ថា វាយ​សម្លាប់​ប្រពន្ធរបស់ខ្លួន​ ហើយ​ត្រូវសមត្ថកិច្ចចុះទៅ​អន្តរា​គមន៍ ក៏​​ប្រទះ​​ឃើញ​បុរសជាប្តីនោះ បាន​​ដេក​អោបសាកសព​ប្រពន្ធ​ក្នុង​មុង ដោយ​​មាន​​ស្ថានភាព​ស្រវឹង​​ស្រាយ៉ាងជោក​ជាំ ។

សេចក្តីរាយការណ៍បន្តថា ទោះបីជាយ៉ាងណា ពេលនេះគេមិនទាន់ដ​ឹង​ពី​អត្តសញ្ញាណ​ទាំងស្ត្រីរងគ្រោះ​ និង​បុរសជាប្តីនោះទេ​ ។ ​​សាកសព​ស្ត្រីរងគ្រោះ​ជាប្រពន្ធ គឺ​មា​ន​សភាពហើម​ទៅហើយ ដោយ​មិនដឹងថា ស្លាប់​តាំង​ពី​ពេល​ណា​ទេ និងមានស្លាកស្នាមហើមជាំខ្មៅពេញផ្ទៃមុខ​តែម្តង ។

បច្ចុប្បន្ន ​សមត្ថកិច្ច​កំពុង​ចុះអន្តរាគមន៍​នៅកន្លែងកើតហេតុ ដោយ​មានមនុស្ស​ផ្អើល​ចោមរោមមើល​​យ៉ាងកកកុញ ។

គួរបញ្ជាក់ថា គ្រួសារខាងលើ ទើបតែមករស់នៅចំណុចកើតហេតុបាន​ជាងកន្លះខែប៉ុណ្ណោះ ។ អ្នកស្រុក​និយា​ថា មុន​កើតហេតុនេះ​ បានឮសំឡេង​ទាំង២នាក់ឈ្លោះគ្នាយ៉ាងខ្លាំង និងក្ឌូងក្ឌាំងពេញផ្ទះទៀតផង តែក៏មិនចាប់អារម្មណ៍ដែរ ។​ បើតាមលោកអធិការក្រុង​ប៉ោយប៉ែត​បាន​នអះអាង​ថា នេះជាអំពើ​ឃាតកម្ម​​​ ប្តីវាយសម្លាប់ប្រពន្ធ ។

ព័ត៌មាន​លម្អិតនឹងមានផ្សាយជូន​នៅលើទំព័រកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ