ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ឃាត់ខ្លួន​អ្នក​ជួញដូរ​គ្រឿងញៀ.ន​២​នាក់ និង​វត្ថុ​តាង​ទៅ​តុលាការ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ដោយ​បានការ​ចូលរួម​សហការ​ពី​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្ល​ក្រាម និង​កម្លាំង​ប្រជា​ការពារ​ភូមិ បាន​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់ និង​វត្ថុ​តាង​គ្រឿងញៀន​មួយ​ចំនួន យក​មក​សួរនាំ​នៅ​ការិយាល័យ​ជំនាញ​ខេត្ត ដើម្បី​រៀបចំ​កសាង​សំណុំ​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់…

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ដោយ​បានការ​ចូលរួម​សហការ​ពី​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្ល​ក្រាម និង​កម្លាំង​ប្រជា​ការពារ​ភូមិ បាន​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់ និង​វត្ថុ​តាង​គ្រឿងញៀន​មួយ​ចំនួន យក​មក​សួរនាំ​នៅ​ការិយាល័យ​ជំនាញ​ខេត្ត ដើម្បី​រៀបចំ​កសាង​សំណុំ​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ។

ហេតុ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​នោះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​២២​និង​២០​នាទី ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំនុច​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ។

តាម​ប្រភព​ពី​សមត្ថកិច្ច​ខេត្ត បាន​ប្រាប់​ថា ជនសង្ស័យ​ទាំង​២​នាក់​មាន ទី​១.​ឈ្មោះ ម៉ៅ ហ៊ៀ​ង ហៅ ហេង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​បុគ្គលិក​ដឹក​ហ្គា​ស​ទីលំនៅ ភូមិ​ក្រាំង​តា​យ៉ង ឃុំ​ក្រាំង​តា​យ៉ង ស្រុក​ពាម​ជរ ខេត្តព្រៃវែង សព្វថ្ងៃ​ស្នាក់​នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប (​រក្សា​ទុក និង​ជួញដូរ​) (​គ្មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) និង​ទី​២.​ឈ្មោះ អ៊ួ​ន សីហា ហៅ កូ ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៨៦ មុខរបរ​បុគ្គលិក​ដឹក​ហ្គា​ស ទីលំនៅ​ភូមិ​៤ សង្កាត់​អូរ​ឫស្សី​ទី​២ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ សព្វថ្ងៃ​ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ស្ល​ក្រាម សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប (​រក្សា​ទុក និង​ជួញដូរ​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ។

បន្ទាប់​ពី​កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់​រួច​មក ក្នុង​នោះ​បាន​ដកហូត​វត្ថុ​តាង​រួម​មាន ម្សៅ​កេ​តា​មីន (​ខេ​) ចំនួន​១១​កញ្ចប់ ស្មើនឹង​ទំងន់​៣.២​ក្រាម (​ទំងន់​សុទ្ធ​) ថ្នាំ​គ្រាប់​កេ​តា​មីន ចំនួន​២២​គ្រាប់​និង​១​កំណាត់ ស្មើនឹង​ទំងន់​៧.១​ក្រាម (​ទំងន់​សុទ្ធ​) ក្រដាស​វេរ​ប្រាក់​វី​ង​ចំនួន​៥​សន្លឹក ទូរស័ព្ទ​ដៃ ចំនួន​៣​គ្រឿង និង​ម៉ូតូ​ចំនួន​១​គ្រឿង ។ បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់ និង​វត្ថុ​តាង ត្រូវ​ប​ញ្ចូ​ន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០១៨ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ