វគ្គចុងក្រោយ
ក្រុមសៀកថ្មីទៅសំដែងនៅទីក្រុងមួយ បិទប្រកាសឃោសនានៅខាងមុខដូចតទៅ ៖ «បើទស្សនិកជនរូបណាមិនពេញចិត្តវគ្គចុងក្រោយរបស់យើងខ្ញុំ នឹងបានជូនលុយថ្លៃសំបុត្រវិញ»។ ឃើញប្រកាសនេះមនុស្សម្នាទិញសំបុត្រចូលមើលណែនរោង ហើយវគ្គចុងក្រោយ គឺសុំអញ្ជើញក្រោកឈរទាំងអស់គ្នា ដើម្បីច្រៀងបទគោរពទង់ជាតិ …
ចែករំលែកព័តមាននេះ