ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​ភ្លើង​ប្រច័ណ្ឌ​ទើប​ដាច់​ចិត្ត

6 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ បុរស​វ័យ​ចំណាស់​ម្នាក់ ព្រោះតែ​ប្រច័ណ្ឌ​ប្រពន្ធ​ខ្លាំង​ពេក ក៏​ដាច់​ចិត្ត​ទៅ​ចង​.​ក​ធ្វើ​អត្តឃាត​ដោយ​ខ្លួនឯង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រស់​ក្បែរ​ខាងក្នុង​ភូមិ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​យប់​ថ្ងៃ​៣​ឈាន​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០១៨…

ខេត្តរតនគិរី ៖ បុរស​វ័យ​ចំណាស់​ម្នាក់ ព្រោះតែ​ប្រច័ណ្ឌ​ប្រពន្ធ​ខ្លាំង​ពេក ក៏​ដាច់​ចិត្ត​ទៅ​ចង​.​ក​ធ្វើ​អត្តឃាត​ដោយ​ខ្លួនឯង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រស់​ក្បែរ​ខាងក្នុង​ភូមិ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​យប់​ថ្ងៃ​៣​ឈាន​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​៤ (​គ​៦០) ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្តរតនគិរី ។

មន្ត្រី​នគរបាល​ស្រុក​កូន​មុំ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សាត់ រាក់ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​បំភ្លឺ​ឲ្យ​សមត្ថកិច្ច​ដឹង​ថា ជន​រង​គ្រោះ​ដែល​ចង​.​ក​សម្លាប់​ខ្លួន​នោះ មូលហេតុ គឺ​បណ្តាល​មក​ពី​ការ​ប្រច័ណ្ឌ​ប្រពន្ធ​ខ្លាំង​ពេក ហើយ​តូចចិត្ត​ខ្លួនឯង​ក៏​សម្រេចចិត្ត​បែប​នេះ​តែ​ម្តង ។

បន្ទាប់​ពី​កើតហេតុ​នគរបាល​ជំនាញ​ចុះ​មក​ធ្វើ​កោសល្យ​វិ​ច្ខ័​យ​ឃើញ​ថា បុរស​ខាងលើ​ពិតជា​ធ្វើ​អត្តឃាត​ខ្លួនឯង​ពិតប្រាកដ​មែន ហើយ​សមត្ថកិច្ច​ក៏​បាន​ប្រគល់​សព​ឱ្យទៅ​សាច់ញាតិ​ក្រុម​គ្រួសារ​យក​ទៅ ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ