ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកទឹកត្នោតជូជាមួយគ្នា ផឹកយូរបំពានសម្តីលើស្រីៗមានអីវាយប្រាវ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់ និង​បុរស​ម្នាក់​ក្នុង​ចំណោម​មិត្តភក្តិ​ប្រុស​ស្រី​ប្រាំបី​នាក់​បាន​អង្គុយ​ផឹកស៊ី​ជុំ​គ្នា​រហូត​ដល់​ស្រវឹង​រៀងខ្លួន​ក៏​បាន​ទាក់​សម្តី​គ្នា​រហូត​ឈាន​ទៅ​ដល់​ការ​វាយតប់​គ្នា​រវាង​បុរស​នឹង​នារី​ពីរ​នាក់​ខាងលើ​បង្ក​ឲ្យ​មាន​របួស​ស្នាម​ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​ទៅ​អន្តរាគមន៍  ។ ហេតុ​ការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​០៣ ខែមេសា ឆ្នាំ​២០១៨ ត្រង់​ចំណុច​តូប​ទឹកត្នោតជូ​មួយ​កន្លែង…

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់ និង​បុរស​ម្នាក់​ក្នុង​ចំណោម​មិត្តភក្តិ​ប្រុស​ស្រី​ប្រាំបី​នាក់​បាន​អង្គុយ​ផឹកស៊ី​ជុំ​គ្នា​រហូត​ដល់​ស្រវឹង​រៀងខ្លួន​ក៏​បាន​ទាក់​សម្តី​គ្នា​រហូត​ឈាន​ទៅ​ដល់​ការ​វាយតប់​គ្នា​រវាង​បុរស​នឹង​នារី​ពីរ​នាក់​ខាងលើ​បង្ក​ឲ្យ​មាន​របួស​ស្នាម​ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​ទៅ​អន្តរាគមន៍  ។ ហេតុ​ការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​០៣ ខែមេសា ឆ្នាំ​២០១៨ ត្រង់​ចំណុច​តូប​ទឹកត្នោតជូ​មួយ​កន្លែង នៅ​ខាង​ក្បែរ​វត្ត​សំរោង​អណ្តែត ស្ថិត​ក្នុងភូមិ​ច្រេះ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។

បើ​តាម​សម្តី​ពី​នារី​រង​គ្រោះ​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​កើតហេតុ​គាត់​រួម​ទាំង​មិត្តភក្តិ​មាន​គ្នា​ប្រាំពីរ​នាក់​ក្នុង​នេះ​មាន​ស្រី​ប្រាំ​នាក់ និង​ប្រុស​ពីរ​នាក់​បាន​ទៅ​អង្គុយ​ផឹក​ទឹកត្នោតជូរ​នៅ​កន្លែង​កើតហេតុ​ខាងលើ ។ មួយ​ស្ទុះ​ក្រោយមក​បុរស​ម្នាក់​ក្នុង​ចំណោម​មិត្តភក្តិ​របស់​គាត់​បាន​ទូរស័ព្ទ​ហៅ​បុរស​ម្នាក់​ទៀត​ដែល​ជា​ជន​បង្ក​ទាំង​ដែល​ពួក​គាត់​មិន​ដែល​ស្គាល់គ្នា​ពី​មុន​មក​ទេ បាន​មក​អង្គុយ​ផឹក​ក្នុង​វង់​ជាមួយ​គ្នា​យ៉ាង​សប្បាយ​រីករាយ ។

លុះដល់​វេលា​កើតហេតុ​ខណៈ​ពេល​ស្រវឹង​រៀង​ៗ​ខ្លួន​បុរស​ដែល​ជា​ជន​បង្ក​បាន​និយាយ​ស្តី​លើស​លោះ​មើលងាយ​ដាក់​នារី​រង​គ្រោះ​រួម​ទាំង​មិត្តភក្តិ​ស្រី​ប៉ុន្មាន​អ្នក​ទៀត​ទើប​ធ្វើ​ឲ្យ​ផ្ទុះ​ការ​ឈ្លោះ​គ្នា​ផ្អើល​ពេញ​តូប​លក់​ទឹកត្នោតជូរ​រហូត​នារី​រង​គ្រោះ​ទប់​កំហឹង​មិន​បាន​ក៏​យក​កែវ​ជ័រ​ដាក់​ទឹកត្នោតជូរ​ផឹក​នោះ​គប់​ទៅ​លើ​បុរស​ដែល​ជា​ជន​បង្ក បណ្តាល​ឱ្យ​បុរស​ដែល​បង្ក​ខឹង​ក៏​បាន​យក​សោ​ម៉ូតូ​ស្ទុះ​ទៅ​វាយ​លើ​នារី​រង​គ្រោះ​បណ្តាល​ឱ្យ​រង​របួសស្រាល​ស្នា​មក​ខាងឆ្វេង ។ បន្ទាប់​មក​នារី​រង​គ្រោះ​បានរ​ត់ទៅ​ប្តឹង​សមត្ថកិច្ច​មូលដ្ឋាន​ហើយ​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មក​ធ្វើការ​អន្តរាគមន៍​នាំ​បុរស​បង្ក និង​នារី​រង​គ្រោះ​ទៅ​សាកសួរ​នាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គោក​ឃ្លាំង ។

ក្រោយ​ពេល​កើតហេតុ​នារី​គ្រោះ​មិន​បាន​ដាក់​ពាក្យបន្តឹង​អ្វី​នោះ​ទេ គ្រាន់តែ​ចង់ឱ្យ​ជន​បង្ក​សុំ​ទោស​មួយ​មាត់​ដើម្បី​បញ្ចប់រឿង ហើយ​បុរស​បង្ក​ដឹង​ពី​កំហុស​របស់​ខ្លួន​ក៏​បាន​សុំ​ទោស​នារី​រង​គ្រោះ​ដើម្បី​បញ្ចប់រឿង​នៅ​ត្រឹម​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គោក​ឃ្លាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ