ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​គាត់​១០​នាក់​នេះ បំរុង​ធ្វើ​អី​នឹង នាំ​គ្នា​មក​ទាំង​ក្រុម​ចឹ​ង

6 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ កម្លាំង​ចំរុះ​ស្រុក​អូរ​យា​ដាវ បាន​ចុះ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​១០​នាក់ និង​រឹបអូស​បាន​គោ​យន្ត​កែ​ច្នៃ​ចំនួន​៣​គ្រឿង ខណៈ​ដែល​ពួក​គេ​ធ្វើការ​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ដែល​សង្ស័យ​ថា ចូល​មក​កាប់​ឈើ​។ ការ​ចុះ​បង្ក្រាប​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១ មេ​សា ស្ថិត​នៅ​ត្រង់​ចំណុច​បង្គោល​ឡាក់​លេខ​២៦/២…

ខេត្តរតនគិរី ៖ កម្លាំង​ចំរុះ​ស្រុក​អូរ​យា​ដាវ បាន​ចុះ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​១០​នាក់ និង​រឹបអូស​បាន​គោ​យន្ត​កែ​ច្នៃ​ចំនួន​៣​គ្រឿង ខណៈ​ដែល​ពួក​គេ​ធ្វើការ​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ដែល​សង្ស័យ​ថា ចូល​មក​កាប់​ឈើ​។ ការ​ចុះ​បង្ក្រាប​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១ មេ​សា ស្ថិត​នៅ​ត្រង់​ចំណុច​បង្គោល​ឡាក់​លេខ​២៦/២ ក្នុងភូមិ​ភិៈ ឃុំ​សេ​សាន្ត ស្រុក​អូរ​យា​ដាវ ។

ជនជាតិ​វៀតណាម​ដែល​ឃាត់ខ្លួន​បាន​ចំនួន​១០​នាក់​នោះ​មាន ១-​ឈ្មោះ ឌី កុក​ហា​យ ២-​ឈ្មោះ តឹ​ង៉ុ​ក ហ្វុ​ង ៣-​ឈ្មោះ ថា​ង សុង​កឿ​ន ៤-​ឈ្មោះ ដូ​ថា​ន់ មីន ៥-​ឈ្មោះ ហ្វា​ម វ៉ា​ន់​ថា​ញ់ ៦-​ឈ្មោះ ធឿ វ៉ា​ន​តិ ៧-​ឈ្មោះ ហ្វៀ​ង វ៉ា​ន់​ឡុ​ង ៨-​ឈ្មោះ តឹង ស៊ិ​ន​ហា​យ ៩-​ឈ្មោះ ថឹ​ង អា​ញ​វ៉ូ និង​១០-​ឈ្មោះ ហ្វៀ​ន តាង​តួន រួម​ទាំង​គោ​យន្ត​កែ​ច្នៃ​ចំនួន​៣​គឿ​ង​។

បើ​តាម​ប្រភព​ពី​កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​បានឱ្យ​ដឹង​ថា ក្រុមការងា​ចុះ​បង្ក្រាប​នោះ​បាន​ឃើញ​ជនជាតិ​វៀតណាម​ចំនួន​១០​នាក់ និង​គោ​យន្ត​កែ​ច្នៃ​៣​គ្រឿង​ដែល​ទុក​នៅ​លើ​ច្រាំង​​ទន្លេ​សេ​សាន្ត ថែម​ទាំង​មាន​ទូក កាណូត​កំពុងចម្លង​មនុស្ស​ទាំង​១០​នាក់​នោះ​មក​ត្រើយម្ខាង​នៃ​កម្ពុជា​។ ទើប​កម្លាំង​ធ្វើការ​ឃាត់ខ្លួន​ទាំង​មនុស្ស ទាំង​គោ​យន្ត​កែ​ច្នៃ​នោះ​ទៀត​តែ​ម្តង រួច​រាយការណ៍​ជូន​ថ្នាក់លើ​។ ក្រោយមក​លោក​អភិបាលខេត្ត​បាន​បញ្ជា​ឱ្យ​នាំ​ខ្លួន​ជនជាតិ​វៀតណាម​ទាំង​១០​នាក់​នោះ​ទៅ​ប្រគល់​ឱ្យ​ខាង​វៀតណាម​វិញ ដោយ​ឃាត់​រក្សា​ទុក​តែ​គោ​យន្ត​កែ​ច្នៃ​ទាំង​៣​គ្រឿង​ប្រគល់​ឱ្យ​ផ្នែក​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ប​កែវ ដើម្បី​ចាត់ការ​តាម​ច្បាប់​ព្រៃឈើ​។

បើ​តាម​ប្រភព​បាន​បង្ហើប​ថា ក្រុម​ជនជាតិ​វៀតណាម និង​គោ​យន្ត​ទាំ​អស់នោះ​បំរុង​ឆ្លង​ចូល​ទៅ​កាប់ និង​ដឹក​ជញ្ជូន​ឈើ​នៅ​ក្នុង​ទឹកដី​តំបន់​ភ្នំ​អូរ​យក្ស​គ្រាក់​និង​អូរ​យក្ស​គ្រឹ​ម ភូមិ​ចង ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ដែល​នៅ​ជាប់​ព្រំប្រទល់​ស្រុក​តា​វែង​។ បច្ចុប្បន្ន​មាន​ក្រុម​ឈ្មួញ​មួយ​ក្រុម​កំពុង​រត់ការ ដើម្បី​សំរុក​ធ្វើ​សកម្មភាព​នា​កំឡុង​ពេល​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ​តែ​ម្តង ប៉ុន្តែ​ដោយសារ​ការ​នាំ​ចូល​នេះ ឆ្លងកាត់​ក្នុង​ទឹកដី​ស្រុក​អូរ​យា​ដាវ ទើប​កម្លាំង​ធ្វើការ​បង្ក្រាប​តែ​ម្តង​។

តែ​ទោះជា​យ៉ាងណា​ប្រភព​ផ្លូវការ​មួយ​នេះ មិន​អាច​សុំ​ការ​បំភ្លឺ​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ទេ ដោយ​ខ្លះ​ឆ្លើយ​ថា មនុស្ស​ដែល​ឃាត់ខ្លួន​នោះ​ឱ្យ​ត្រឡប់​ទៅ​វិញ ហើយ​ឯ​គោ​យន្ត​ច្នៃ​ប្រគល់​ឱ្យ​ជំនាញ​គេ​ចាត់ការ​រួចរាល់​អស់ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ