ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅ​សែន​ឆេ​ង​មេ​ង​ត្រលប់​មក​វិញ​ភ្លើង​ឆេះ​ផ្ទះ​ឆេះ​ទាំង​ប្រពន្ធ​ស្លា.ប់

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ករណី​អគ្គិភ័យ​មួយ​បាន​ធ្វើ​ឱ្យ​ស្ត្រី​ម្នាក់​បាន​ស្លាប់ និង​ផ្ទះល្វែង​១​ខ្នង ទទឹង​៥.២​ម៉ែត្រ បណ្ដោយ​១៥​ម៉ែត្រ ព្រមទាំង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ធំ​បាន​ឆេះ​អស់ ខណៈ​ពេល​ដែល​ប្តី និង​កូនប្រុស​ពីរ​នាក់​រវល់​ទៅ​ឆេ​ង​មេ​ង ។…

ខេត្តព្រៃវែង ៖ ករណី​អគ្គិភ័យ​មួយ​បាន​ធ្វើ​ឱ្យ​ស្ត្រី​ម្នាក់​បាន​ស្លាប់ និង​ផ្ទះល្វែង​១​ខ្នង ទទឹង​៥.២​ម៉ែត្រ បណ្ដោយ​១៥​ម៉ែត្រ ព្រមទាំង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ធំ​បាន​ឆេះ​អស់ ខណៈ​ពេល​ដែល​ប្តី និង​កូនប្រុស​ពីរ​នាក់​រវល់​ទៅ​ឆេ​ង​មេ​ង ។ ហេតុការណ៍​ដ៏​អាក្រក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៩​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​០៣ ខែមេសា ឆ្នាំ​២០១៨ ។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ផ្ទះ​ដែល​ឆេះ​មាន​ម្ចាស់​ឈ្មោះ អន គ្រី​ម ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​ជាង​ជួស​ជុស​រថយន្ត មាន​ទីលំនៅ​ភូមិ​លេខ​៤ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ហើយ​ស្រី្ត​ដែល​ស្លាប់​នៅ​ក្នុង​ករណី​អគ្គិភ័យ​នេះ​មានឈ្មោះ ញឹ​ម ទៀង អាយុ​៤៧​ឆ្នាំ ត្រូវជា​ប្រពន្ធ​របស់​ម្ចាស់ផ្ទះ​តែ​ម្តង ។

ប្រភព​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ ប្ដី និង​កូនប្រុស​២​នាក់​នាំ​គ្នា​ទៅ​សែន​ផ្នូរ​ជីដូន​ជីតា ដែល​គេ​ហៅ​ថា​សែន​ឆេ​ង​មេ​ង ចំណែក​ប្រពន្ធ​មិន​បាន​ទៅ​ជាមួយ​នៅ​ចាំផ្ទះ ។ លុះ​មក​ដល់​ម៉ោង​០៩​និង​៤៥​នាទី​ព្រឹក ស្រាប់តែ​មាន​ផ្សែង​ខ្មួលខ្មាញ់​ចេញ​មក​ពី​ក្នុងផ្ទះ នៅ​ពេល​ឃើញ​ហេតុការណ៍​បែប​នេះ បងប្អូន​ប្រជាពលរដ្ឋ​ក៏​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច ហើយ​កម្លាំង​នគរបាល​ក្រុង និង​កម្លាំង​ស្នងការ​បាន​សហ​ការណ៍​ជួយ​សង្គ្រោះ​បន្ទាន់​ភ្លាម​ផង​ដែរ តែ​នៅ​ពេល​សមត្ថកិច្ច​ទៅ​ដល់​ឃើញ​ផ្ទះ​កើតហេតុ​ជាប់​សោ​២ ដោយ​ជាន់​ទី​១​ជា​សោ​កន្លែង​ជួសជុល​រថយន្ត និង​សោ​ទី​២​ជា​កន្លែង​ចូល​បន្ទប់ដេក ដែល​ព្រោះ​បញ្ហា​នេះ​ហើយ​ទើប​បណ្ដាល​ឱ្យ​ម្ចាស់ផ្ទះ​ជា​ប្រពន្ធ មិន​អាច​រត់​ចេញ​មក ហើយ​សម​ត្ថិ​ច្ច​ក៏​ពិបាក​ក្នុង​ការ​ជួយ​សង្គ្រោះ ហើយ​ស្ត្រី​ជា​ប្រពន្ធ​ក៏​បាន​ស្លាប់​នៅ​ក្នុង​ភ្លើង រួម​និង​សម្ភារ​ស្ទើរ​ទាំងស្រុង ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​ការ​អន្តរាគមន៍​ពន្លត់ភ្លើង​នេះ​ដែរ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ចំនួន​៤​គ្រឿង ប្រើ​ទឹក​អស់​៨​រថយន្ត ទើប​អាច​គ្រប់​គ្រង់​ស្ថានការណ៍​បាន និង​មិន​បណ្ដាល​ឱ្យ​ឆេះ​ឆ្លង​ផ្ទះ​នៅ​ជាប់​ឡើយ ។ ករណី​នេះ​ដែរ កម្លាំង​ជំនាញ​មិន​ទាន់​អាច​កំណត់​រក​មូលហេតុ​ដែល​បណ្ដាល​ឱ្យ​កើត​មាន​អគ្គិភ័យ​បាន​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ