ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រតនៈ ពិសី ចាត់​ទុក ម៉ៃ សុគន្ធ ជា​ដង្កូវចេញពីសាច់​សិល្បៈ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ដែល​ចូល​ចិត្ត​សម្ញែង​ភាព​សិច​សុ​ី នាង​រតនៈ ពីសី បាន​ប្រកាស​បញ្ចប់​ជម្លោះ​ជាមួយ​តារា​ពូកែ​រិះគន់​លោក​ម៉ៃ សុគន្ធ ជុំវិញ​ការ​វាយប្រហារ​ទៅ​លើ​រូបភាព​សិច​ស៊ី​របស់​នាង ។ ក្រោយ​ពី​ជម្លោះ​វាយប្រហារ​ពេញ​ហ្វេ​ស​ប៊ុ​ក…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ដែល​ចូល​ចិត្ត​សម្ញែង​ភាព​សិច​សុ​ី នាង​រតនៈ ពីសី បាន​ប្រកាស​បញ្ចប់​ជម្លោះ​ជាមួយ​តារា​ពូកែ​រិះគន់​លោក​ម៉ៃ សុគន្ធ ជុំវិញ​ការ​វាយប្រហារ​ទៅ​លើ​រូបភាព​សិច​ស៊ី​របស់​នាង ។

ក្រោយ​ពី​ជម្លោះ​វាយប្រហារ​ពេញ​ហ្វេ​ស​ប៊ុ​ក រួច​មក រតនៈ ពិសី បាន​បន្ទន់ខ្លួន និង​ប្រកាស​​បញ្ចប់​ជម្លោះ​ជាមួយ​លោក​ម៉ៃ សុគន្ធ ក្នុង​នោះ​នាង​បាន​ប្រកាស​ទទួលយក​កំហុស និង​សន្យា​កែប្រែ​ឡើង​វិញ ។ តាម​រយៈ​សារ​ដែល​រតនៈ ពិសី​បាន​បង្ហោះ​បញ្ជាក់​ថា «​គិត​គិត​ទៅ​បើ​ឈ្លោះ​តបត​ទៀត​ក៏​គ្មាន​ប្រយោជន៍​អ្វី​ដែរ​…​ណ្ហើយ ចាត់​ទុក​គាត់​ជា​រៀមច្បង ប្រដៅ​ប្អូន​ទៅ​ចុះ​…​ឬ​ចាត់ទុកជា​បទ​ពិសោធន៍ ដូចនេះ​ខ្ញុំ​ក៏​ទទួលយក និង​កែតម្រូវ​ដើម្បី​សិល្បៈ ដែល​ខ្ញុំ​ស្រលាញ់​បំផុត​វិញ ប្រសើរ​ជាង​… ។

អរគុណ​បងប្អូន​នៅ​ក្នុង​Facebook ដែល​ព្យាយាម​«​ខម​មិន​» ល្អ​ៗ ដាស់តឿន​ប្អូន ហើយ​ក៏​សូម​អរគុណ​ពុក​ម៉ែ​បងប្អូន ខ្លាំង​ណាស់​ដែល​ស្រលាញ់ និង​គាំទ្រ​សិល្បៈ​ខ្មែរ និង​អ្វី​ដែល​ជា​ប្រពៃណី​ខ្មែរ​»​។

ជា​ការ​កត់សម្គាល់​ជម្លោះ​រវាង​តារា​ទាំង​ពីរ​បាន​កើតឡើង បន្ទាប់​ពី​រតនៈ ពិសី បាន​បង្ហោះ​វី​ដេ​អូ​ដ៏​សិច​ស៊ី​មួយ​ផ្អើល​ពេញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។ វី​ដេ​អូ​នោះ​ត្រូវ​លោក ម៉ៃ សុគន្ធ រិះ​គន់​យ៉ាង​ចាស់ដៃ និង​បាន​ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​មាន​វិធានការ ដោយសារ​លោក​យល់​ថា​ប៉ះពាល់​តម្លៃ​វប្បធម៌​ខ្មែរ ។ លោក​ម៉ៃ សុគន្ធ បាន​បង្ហោះ​សារ​ដោយ​ភ្ជាប់​វី​ដេ​អូ រន​តៈ ពិសី ផង​ដែរ​ថា «​នេះ​ហើយ​ស្លុយ​បំពុល​សិល្បៈ គ្រវី​ទៅ​យើង រាំក្បាច់​គ្រវី ម៉ឹ​ម​ម៉ឹ​ម ចាំ​អ៊ុត​មើល​ថា ខាង​ក្រសួង​វប្បធម៌ មាន​ហៅ​នាង​ម្ចាស់​ម្នាក់​នេះ​ទៅ​ដុសក្អែល​អត់​ពេល​នេះ ដូច​កាល​ដេ​នី ក្វា​ន់ ហាម​អី​ហាម​មិន​ស្មើភាព​ទេ »​។

ក្រោយ​ពី​ការ​បង្ហោះ​សារ​របស់​លោក​ម៉ៃ សុគន្ធ មិន​បាន​ប៉ុន្មាន​ផង​រតនៈ ពិសី ក៏​បាន​បង្ហោះ​​សារ​ឆ្លើយ​តប​វិញ​ថា «​សូមកុំ​យក​ខ្ញុំ​ទៅ​ប្រៀបផ្ទឹម​នឹង​អ្នក​ណា​អី​…​បុគ្គល​ផ្សេង​គ្នា​…​ការ​ប្រព្រឹត្ត​ក៏​ខុស​គ្នា​ដែរ​…​ខ្ញុំ​បាន​ធ្វើ​អ្វីខ្លះ គេ​បាន​ធ្វើ​អ្វីខ្លះ មិន​អាច​មក​ប្រដូច​ជាមួយ​គ្នា​បាន​ទេ​។ រឿង​អា​ប៉ិឯង​ជាមួយ​ខ្ញុំ ទើស​ខ្ញុំ​មាន​គំនុំគុំកួន​ជាមួយ​ខ្ញុំ ខ្លួនឯង​សូមកុំ​អូស​អ្នក​ដទៃ​មក​ឲ្យ​គេ​ស្អប់​គ្នា​… បើ​អ្នក​ខ្លាំង ប៉ិ​នខា​ង​ទើស​ខ្ញុំ​ខ្លាំង​ណាស់ មិនបាច់​ផុស​ឲ្យ​Fan មិនដឹងខ្យល់​អី fan តែ​ស្ករ ពូកែ​ជេរ ហ្វូង​របស់​អ្នកឯង មក​ជេរ​ម៉ែ ខ្ញុំ​នាំ​ហត់​ហ្នឹង ធ្លាក់​នរក​ទេ​…​អ្នកឯង​ដាក់​ពាក្យ​ស្នើ​ទៅ​ក្រសួង​ឲ្យ​បិទ​ខ្ញុំ​ហ្មង​ទៅ​…​អូ​ខេ​ទេ ? បើ​ស្អប់ និង​ង​គុំ​នឹង​ខ្ញុំ ខ្លាំង​ណាស់​ធ្វើ​ទៅ ខ្ញុំ​នឹង​ផុស​ដោយ​សេរី មិនបាច់​ខ្វល់​ពី​សិល្បៈ​ទៀត​…​នៅ​ធ្វើ​អី បើ​មាន​អ្នកសិល្បៈ​ដង្កូវ​ក្នុង​សាច់ ចាំតែ​ទើស និង​ជាន់ពន្លិច​គ្នា​អីចឹង ។

ជា​ចុង​ក្រោយ​នាង​ខ្ញុំ​រតនៈ ពិសី​ក៏​សូម​អភ័យទោស រាល់​វី​ដេ​អូ​ដែល​មិន​សមរម្យ​កន្លង​មក សូម​អធ្យាស្រ័យ​ពី​អ្នកគាំទ្រ​នាង​ខ្ញុំ​កន្លង​មក​ផង​ដែរ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ