ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចែករំលែកទាំងអស់គ្នា! ឆ្នាំ​ទុរ្ភិក្ស​ទាំង​៥ ខាល រោង មមែ រកា ច ត្រូវ​ប្រយ័ត្ន​បំផុត

6 ឆ្នាំ មុន
  • ភ្នំពេញ

យោង​តាម​ទំនាយ​ហុងស៊ុយ​ស្តេច​ហោរ​ចិន​បាន​ទស្សន៍​ទាយ​ថា ក្នុង​កំឡុង​ពី​ថ្ងៃ​ទី​៣ មេ​សា រហូត​ដល់​ថ្ងៃ​ទី​៧ មេ​សា ក្នុង​រយៈពេល​នេះ​អ្នក​កើត​ឆ្នាំ​ទុរ្ភិក្ស​ទាំង​៥​រាសី​ធ្លាក់​ចុះ​ខ្លាំង អាច​នឹង​ជួប​គ្រោះកាច ឬថា​ជា​ឆ្នាំ​ឆុង​។ រឿង​ឆ្នាំ​ឆុង​នេះ​គឺជា​រឿង​ដែល​ប្រជាជន​ចិន​មិន​អាច​បំភ្លេច​បាន​ឡើយ ព្រោះ​បើ​តាម​ទំនៀមទម្លាប់…

យោង​តាម​ទំនាយ​ហុងស៊ុយ​ស្តេច​ហោរ​ចិន​បាន​ទស្សន៍​ទាយ​ថា ក្នុង​កំឡុង​ពី​ថ្ងៃ​ទី​៣ មេ​សា រហូត​ដល់​ថ្ងៃ​ទី​៧ មេ​សា ក្នុង​រយៈពេល​នេះ​អ្នក​កើត​ឆ្នាំ​ទុរ្ភិក្ស​ទាំង​៥​រាសី​ធ្លាក់​ចុះ​ខ្លាំង អាច​នឹង​ជួប​គ្រោះកាច ឬថា​ជា​ឆ្នាំ​ឆុង​។ រឿង​ឆ្នាំ​ឆុង​នេះ​គឺជា​រឿង​ដែល​ប្រជាជន​ចិន​មិន​អាច​បំភ្លេច​បាន​ឡើយ ព្រោះ​បើ​តាម​ទំនៀមទម្លាប់ ប្រជាជន​ចិន​ភាគច្រើន​បំផុត​តែង​មាន​ជំនឿ​បែប​អរូបី ពិសេស​ទាក់ទង​នឹង​រឿង​ឆុង​ឆ្នាំ​នេះ​យ៉ាង​ខ្លាំង ដោយ​គិត​ថា វា​ជា​ហេតុផល​ដែល​បណ្ដាល​ឲ្យ​រាសី​ធ្លាក់​ចុះ ប្រកប​របរ​មិន​ជោគជ័យ និង​មាន​ជំងឺ​ដ​ង្កា​ត់​មក​ជាមួយ​ផង ។

ដូច្នេះ​ដើម្បី​លើក​យីអ៊ុន​ដំឡើង​រាសី​ជា​បន្ទាន់ និង​ដើម្បី​កាត់​គ្រោះកាច​ចង្រៃ​ចោល យក​លាភ​ហេង​ហេង​ចូល​មក​វិញ លោក​អ្នក​ដែល​ស្ថិត​ក្នុង​ឆ្នាំ​ទាំង​៥ ខាងលើ​ត្រូវ​ប្រញាប់​ស៊ែរ​ចេញ​ជា​បន្ទាន់ បួង​ស៊ួ​ង​សុំ​លាភ​សំណាង សុំ​ង៉ូ​វ​ហេង​នៅ​ពេល​នេះ ។ បន្ទាប់​មក​ត្រូវធ្វើ​ពិធី​កម្ម​ផ្សេង​ៗ​ដើម្បី​រំដោះ​គ្រោះភ័យ​ចង្រៃ​ចេញពី​រូប​កាយ​ឱ្យ​អស់ ។

ជុំវិញ​ការ​ធ្វើ​ពិធី​រំដោះគ្រោះ​នេះ បើ​លោក​អ្នក​គ្មាន​ពេលវេលា​គ្រប់គ្រាន់​ទៅ​កាន់​វត្ត​អារាម​ទេ លោក​អ្នក​គ្រាន់តែ​ចំណាយធនធាន​លុយកាក់​បន្តិចបន្តួច​ទិញ​ផ្កា ទិញ​ទឹកអប់ ទិញ​ម្ហូបអាហារ​ទៅ​ជូន​លោក​អ្នក​ដ៏​មានគុណ​(​ឪពុក​ម្តាយ​)​របស់​យើង ហើយ​អញ្ជើញ​គាត់​ស្រោច​ទឹក​ឱ្យ​ទទួល​ពរ​ជ័យ​ពី​ព្រះ​រស់​ដើម្បី​រំដោះគ្រោះ​អាក្រក់ និង​នាំ​មក​វិញ​នូវ​សិរី​សួស្តី លាភ​សំណាង ហេង​ចូល​ហេង ជាក់​ជា​មិន​ខាន​។

តាម​ទំនាយ​បាន​អះអាង​ថា ឆ្នាំខាល រោង និង​ឆ្នាំច ឆុង​ខ្លាំង ឬ​ឆុង​មួយ​រយ​ភាគរយ ចំណែកឯ​ឆ្នាំមមែ និង​ឆ្នាំរកា ឆុង​៥០​ភាគរយ​ក្នុង​ចន្លោះ​ពេល​នេះ គឺ​ពី​ថ្ងៃ​ទី​៣​រហូត​ដល់​ថ្ងៃ​ទី​៧ មេ​សា​។

ប្រការ​ដែល​ឆ្នាំ​ឆុង​ទាំង​៥ ខាល រោង មមែ រកា ច ហាម​ធ្វើ​៖

១-​ក្នុង​អំឡុង​៥​ថ្ងៃនេះ​យក​ល្អ​លោក​អ្នក​គួរ​ផ្អាក​មុខរបរ​សិន តែ​ប្រសិនបើ​ជ្រុល​បានជា​ដាក់​ទុន​ទៅ​ហើយ និង​មិន​អាច​អាក់ខាន​បាន គួរ​ចាត់​តំណាង​ដែល​អាច​ទុកចិត្ត​បានឱ្យ​ធ្វើ​ការងារ​នេះ​ជំនួស​បណ្តោះអាសន្ន​សិន ក្រោម​ការ​ពន្យល់​ណែនាំ​ពី​របៀប​ការងារ​ដោយ​ម៉ត់ចត់​។

២-​ហាម​មិន​ឱ្យ​ចូលរួម​បុណ្យសព យក​ល្អ​ត្រូវ​ផ្ញើ​លុយ​ចូល​បុណ្យ លុះដល់​បុណ្យ​៧​ថ្ងៃ ចាំ​ទៅ ចូលរួម តែបើ​ចៀស​បាន ក៏​កុំទៅ​កាន់​រោង​បុណ្យ​តែ​ម្តង​ទើប​ជា​ការ​ប្រសើរ ។

៣-​ហាម​មិន​ឱ្យទៅ​មើល​គេ​រៀបចំ​ក្រុង​ពាលី​ក្នុង​ពិធីបុណ្យ​ទាន​ផ្សេង​ៗ និង​ការ​រៀបចំ​អាពាហ៍ពិពាហ៍ កុំ​ជួយ​រៀបចំ​រណ្តាប់​ផ្សេង​ៗ តែ​លោក​អ្នក​អាច​ចូលរួម​ទទួលទាន​នូវ​ភោជនាហារ​បាន រួច​ត្រូវ​ប្រញាប់​ត្រឡប់​មក​លំនៅ​ឋាន​វិញ​ភ្លាម ។

៤-​ហាម​សាងសង់ ឬ​ជួសជុល​លំនៅ​ឋាន​ក្នុងអំឡុងពេល​៥​ថ្ងៃនេះ តែបើ​ជ្រុល​សាងសង់​ទៅ​ហើយ គួរ​ចាត់​សមាជិកគ្រួសារ​ណា​ម្នាក់​ឱ្យ​ជួយ​មើល​ការ​ខុស​ត្រូវ​ជំនួស​សិន​ទើប​ជា​ការ​ប្រសើរ ។

សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក ទេវតា​រក្សា​ភព​ផែនដី ទេវតា​ទ្រព្យ ព្រះ​អង្គ​មាស លោកយាយ​ពេញ ព្រះ​អង្គ​ដង​កើ​តាម​ជួយ​លើករាសី កម្ចាត់​គ្រោះ កាត់​ស៊យ ដល់​ឆ្នាំ​ទាំង​៥​នេះ​ផង ឲ្យ​លោក​អ្នក​ជួប​តែ​សុខ​សប្បាយ ចម្រុងចម្រើន ទទួល​បាន​ហេង​ហេង មាន​លាភ មាន​ជ័យ និង​ចៀស​ផុត​ពី​គ្រោះកាច​ចង្រៃ​ជា​រៀង​រហូត សត្រូវ​មក​ពីមុខ​ឱ្យ​រំលង សត្រូវ​មក​ពី​ខ្នង​ឱ្យ​រលាយ​អន្តរធាន​ទៅ​ហោង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ