ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​កម្ម​ណា​ធ្ងន់​ជាង​អនន្តរិយកម្ម​ទេ

6 ឆ្នាំ មុន
  • ភ្នំពេញ

អនន្តរិយកម្ម​ប្រែ​ថា អំពើ​បាប​ធ្ងន់​ឲ្យ​ផល​មិន​រំលង​ជាតិ​ទី​២ ឬ​កម្ម​ឱ្យ​ផល​គ្មាន​ចន្លោះ គឺ​មិន​មានកម្ម​ដទៃ​ឯណា​ធ្ងន់​ជាង​នេះ​ទេ កាលបើ​ចុតិ​ចាក​ភព​នេះ​ហើយ ត្រូវ​ទៅ​កើត​ក្នុង​ទុគតិភព​ជា​មិន​ខាន ។ ន័យ​មួយទៀត​ថា ជា​កម្ម​ដែល​ធ្ងន់​បំផុត​មិន​មានកម្ម​ឯណា​ៗ​នឹង​ធ្ងន់​ក្រៃ​លែង​ជាង​ឡើយ ។…

អនន្តរិយកម្ម​ប្រែ​ថា អំពើ​បាប​ធ្ងន់​ឲ្យ​ផល​មិន​រំលង​ជាតិ​ទី​២ ឬ​កម្ម​ឱ្យ​ផល​គ្មាន​ចន្លោះ គឺ​មិន​មានកម្ម​ដទៃ​ឯណា​ធ្ងន់​ជាង​នេះ​ទេ កាលបើ​ចុតិ​ចាក​ភព​នេះ​ហើយ ត្រូវ​ទៅ​កើត​ក្នុង​ទុគតិភព​ជា​មិន​ខាន ។ ន័យ​មួយទៀត​ថា ជា​កម្ម​ដែល​ធ្ងន់​បំផុត​មិន​មានកម្ម​ឯណា​ៗ​នឹង​ធ្ងន់​ក្រៃ​លែង​ជាង​ឡើយ ។ បណ្តា​កម្ម​ដែល​ជា​បាប​ដូច​គ្នា​ក្នុង​ផ្លូវ​ព្រះពុទ្ធ​សាសនា គឺ​អនន្តរិយកម្ម​នេះ​ជា​បាប​ធ្ងន់​យា​៉​ង​ក្រៃ​លែង ហាម​មិន​ឱ្យធ្វើ​ជា​ដាច់ខាត ។ អនន្តរិយកម្ម​នោះ​មាន​៥​គឺ ៖

១-​មាតុឃាត សម្លាប់​មាតា
២-​បិតុឃាត សម្លាប់​បិតា
៣-​អរហន្ត​ឃាត សម្លាប់​ព្រះអរហន្ត
៤-​លោហិតុប្បាទ ប្រទូស្ត​ព្រះពុទ្ធ​អង្គ​រហូត​ដល់​ញាំ​ុ​ង​ព្រះ​លោហិត​ឱ្យ​ពុរពង ឬ​ឱ្យ​ជោរ​ជាំ​ដាំ ។
៥-​សង្ឃភេទ ញាំ​ុ​ង​សង្ឃ​ឱ្យ​បែក​គ្នា ។

មាតាបិតា​ចាត់​ថា ជា​បុព្វបុរស​របស់​ត្រកូល​មាន​គុណា​នុ​គុណ​យា​៉​ង​ក្រៃ​លែង ។ ជន​ណា​សម្លាប់​មាតាបិតា ជន​នោះ​ឈ្មោះ​ថា បំផ្លាញ​ត្រកូល​របស់​ខ្លួន ។ បើ​ហ៊ាន​ដល់​ទៅ​សម្លាប់​មាតាបិតា​របស់​ខ្លួន​យា​៉​ង​នេះ​ហើយ ថ្ងៃក្រោយ​មុខជា​នឹង​ហា​៊​ន​សម្លាប់​មនុស្ស​ដទៃ​ទៀត​ក្នុង​ពេល​ដែល​ខ្លួន​ក្រោធ​ខឹង ។

ព្រះអរហន្ត​លោក​មាន​កាយវាចា​រៀបរយ​សង្រួម​ល្អ និង​មិន​ដែល​ប្រទូស្ត​ដល់​ជន​ណា​ឡើយ ហើយ​ក៏​ជាទី​រាប់អាន​របស់​មហាជន​ផង​។ អ្នក​ណា​ហា​៊​ន​សម្លាប់​ព្រះអរហន្ត​ហើយ អ្នក​នោះ​ឈ្មោះ​ថា បំផ្លាញ​សេចក្តី​រាប់អាន​របស់​មហាជន​។ មួយវិញទៀត ក្នុង​ពេល​ដែល​ខ្លួន​ក្រោធ​ខឹង​វេលា​ណាមួយ​មុខជា​នឹង​ហា​៊​ន​សម្លាប់​អ្នក​ដទៃ​មិន​ខាន​ឡើយ ។

មនុស្ស​ដែល​ហា​៊​ន​ប្រទូស្ត​ព្រះពុទ្ធ​អង្គជា​ព្រះ​សាស្តា​របស់​ខ្លួនឯង រហូត​ដល់​ញាំ​ុ​ង​ព្រះ​លោហិត​ឱ្យ​ពុរពង ឬ​ឱ្យ​ជោរ​ជាំ​ដាំ​ដោយ​អាការ​ផ្សេង​ៗ​ហើយ ក៏​ឈ្មោះ​ថា អស់​គោល​ក្នុង​ផ្លូវ​ព្រះពុទ្ធ​សាសនា ប្រៀប​ដូច​ជា​មនុស្ស​ដែល​គិត​ក្បត់​ប្រទូស្ត​ចំពោះ​ព្រះរាជា​ម្ចាស់ផែនដី​របស់​ខ្លួន​ដែរ​ពិតជា​មានទោស​ធ្ងន់​ណាស់ ។

ភិក្ខុ​អ្នក​ញាំ​ុ​ង​សង្ឃ​ឱ្យ​បែក​គ្នា​ចេញ​ទៅ​ជា​ពួក ជា​ក្រុម បើ​ហ៊ាន​បំបែក​គណៈ​របស់​ខ្លួន​ដូច្នេះ​ហើយ គណៈ​ដទៃ​ដែល​មិនមែន​ជា​គណៈ​របស់​ខ្លួន​នោះ គេ​មុខជា​ហា​៊​ន​បំបែក​ឲ្យ​អន្តរធាន​មិន​ខាន​ឡើយ ដូច​ជា​មនុស្ស​ដែល​គិតតែ​ពី​មហិច្ឆតា​អំណាច​របស់​ខ្លួន ប្រើ​ឧបាយកល​ញុះញង់​ធ្វើ​ឱ្យ​ជាតិ​របស់​ខ្លួន​បែកបាក់​សាមគ្គី​គ្នា បុគ្គល​ប្រភេទ​នេះ​គ្រោះថ្នាក់​ណាស់ ។

កម្ម​៥​យា​៉​ង​នេះ​ជា​បាប​ធ្ងន់​ណាស់ ឃាត់​សួគ៌ ឃាត់​និព្វាន តាំងនៅ​ក្នុង​ឋាន​បារាជិក​របស់​អ្នក​កាន់​ព្រះពុទ្ធ​សាសនា ហាម​មិន​ឱ្យធ្វើ​យា​៉​ង​ដាច់ខាត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ