ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលសំបុត្រ​ប្រេះស្រាំ​បេះដូង​… «ស្នេហា​ស៊ីជម្រៅ ​និង​ប្តូរផ្តាច់ណាស់​»

6 ឆ្នាំ មុន
  • តាកែវ

ដោយឡែក ​មូលហេតុ​នាំ​ឱ្យ​​ចង​.​ក​សម្លាប់​ខ្លួន​​នេះ ត្រូវ​បាន​មន្ត្រី​នគរបាល​ខេត្ត​អះអាង​ថា ជា​ករណី​ចង​.​ក​ធ្វើ​អត្តឃាត ព្រោះ​វិបត្តិ​ស្នេហា បន្ទាប់​ពី​គេ​បានឃើញ​កាបូប​យួរដៃ​ ស្ថិត​នៅ​លើ​តុ​ក្បែរ​ជញ្ជាំង​ពី​ខាងកើត​គ្រែ​ដេក និង​មាន​ស្រោមសំបុត្រ ពណ៌​គគី រ​ហែក​ដាច់​ជា​ពីរ​ផ្ទាំង…

ដោយឡែក ​មូលហេតុ​នាំ​ឱ្យ​​ចង​.​ក​សម្លាប់​ខ្លួន​​នេះ ត្រូវ​បាន​មន្ត្រី​នគរបាល​ខេត្ត​អះអាង​ថា ជា​ករណី​ចង​.​ក​ធ្វើ​អត្តឃាត ព្រោះ​វិបត្តិ​ស្នេហា បន្ទាប់​ពី​គេ​បានឃើញ​កាបូប​យួរដៃ​ ស្ថិត​នៅ​លើ​តុ​ក្បែរ​ជញ្ជាំង​ពី​ខាងកើត​គ្រែ​ដេក និង​មាន​ស្រោមសំបុត្រ ពណ៌​គគី រ​ហែក​ដាច់​ជា​ពីរ​ផ្ទាំង និង​មាន​សំបុត្រ​មួយ​ច្បាប់​រហែក​ជា​២​បំណែក បាន​រក​ឃើញ​នៅ​ក្នុង​កាបូប​យួរដៃ​របស់​អ្នក​មេម៉ាយ ដោយ​សរសេរ​រៀបរាប់​ពី​រឿង​វិបត្តិ​ស្នេហា​ផ្ទាល់ខ្លួន ។

សំបុត្រ​មួយ​ច្បាប់ ​ដែល​នគរបាល​ចាត់​ទុក​ថា​ ជា​សំបុត្រ​អ្នក​មេម៉ាយ ចេ​វ សុ​វ​ឌ្ឍ​នា សរសេរ​ដោយ​ដៃ បាន​សរសេរ​រៀបរាប់​ ដែល​មាន​សេចក្តី​ទាំងស្រុង​ដូច្នេះ​ថា សេចក្តីសំបុត្រ ៖ «​ជីវិត​ស្រី​ម្នាក់​នេះ ​ជ្រើសរើស​យក​បង មិន​ប្រាថ្នា​អ្វី​ក្រៅពី​ក្តី​ស្រឡាញ់​ម្យ៉ាង​គត់ ។ លះបង់​គ្រប់យ៉ាង​ព្រោះតែ​ថា ស្រឡាញ់​អូន​ជា​ប្រពន្ធ​ទី​២​ប៉ុណ្ណោះ ។ អូន​ខាំមាត់សង្កត់ចិត្ត ទោះជា​គេ​មើលងាយ​គ្រប់​គ្នា ជេរ​ដៀល​គ្រួសារ​ក៏​ដោយ សុខចិត្ត​ធ្វើ​គ្រប់​យ៉ាង​ ឲ្យ​តែ​បាន​នៅ​ជិត​បង ។ តែ​អ្វី​ដែល​អូន​ជ្រើសរើស​រហូត​មាន​តែ​ទឹកភ្នែក ការ​ជេរ​ប្រ​ចោរ វាយដំ​យក​ឈ្នះ​ចាញ់ ខុស​ពី​អ្វី​ដែល​បាន​សន្យា​កាល​គ្រា​ដំបូង ។ ព្រោះតែ​ការ​សន្យា ​ទើប​ធ្វើ​ឲ្យ​អូន​ស្រលាញ់ ហើយ​លះ​បង់​គ្រប់យ៉ាង​ធ្វើ​ជា​ប្រពន្ធ​ទី​២ ដែល​សង្គម​មិន​ទទួលស្គាល់ ។

គេ​មើលងាយ​យ៉ាងណា ក៏​ខាំមាត់សង្កត់ចិត្ត ព្រោះតែ​ស្រឡាញ់ មុន​ថ្ងៃ​ប្រែក្លាយ តែ​មក​ដល់​ពេល​នេះ ទើប​អូន​ដឹង​ថា បង​យក​អូន​ជា​ស្ត្រី​លេងសើច បង​ដឹង​ទេ​ថា អូន​ឈឺចាប់​ខ្លាំង​ណាស់ ! គ្មាន​នរណា​អាច​ឈរ​មើល​ប្តី​ជាទី​ស្រឡាញ់ ក្បត់​ហើយ​ស្រឡាញ់​អ្នក​ផ្សេង ក្បត់​សន្យា​នោះ​ទេ ។ ដឹង​ទេ​ថា អូន​ឈឺចាប់​ណាស់ ! ហើយ​មិន​ចង់​រៀបរាប់​អ្វី​ច្រើន​ជាង​នេះ អូន​ដឹង​ត្រឹម​ថា បង​ស្រលាញ់​គ្រួសារ​បង ជាង​អ្វី​ដែល​អូន​សុំ​ត្រឹម​ជា​មនុស្ស​ទី​២ សម្រាប់​បង​ៗ​លេងសើច​… ។ ស្រី​គ្រប់​គ្នា មិន​ខ្វល់​ពី​ការ​ឈឺចាប់ ស្រី​ម្នាក់​លះបង់​ដើម្បី​បង​គ្រប់យ៉ាង មិន​ចង់​បាន​អ្វី​នោះ​ទេ ។ គ្រប់យ៉ាង​ព្រោះតែ​ស្រឡាញ់ ! ការ​ឈឺចាប់​នៅ​ពេល​នេះ​ព្រោះតែ​ស្រឡាញ់​តែ​ម្យ៉ាង​គត់ ។

ខ្ញុំ​នឹង​ដើរ​ចេញពី​ជីវិត​បង ដូចដែល​បង​ចង់បាន ទោះជា​ខ្ញុំ​ត្រូវ​ឈឺចាប់​យ៉ាងណា​ក៏​ដោយ ឲ្យ​តែ​ជា​សេចក្តីសុខ​បង​គ្រប់យ៉ាង ព្រោះតែ​ស្រឡាញ់ និង​ការ​ឈឺចាប់​ដែល​បង​ផ្តល់​ឲ្យ ។ អរគុណ​គ្រប់យ៉ាង ​ព្រោះតែ​ចង់បាន​ក្តី​សុខ តែ​ផ្ទុយ​ទៅ​វិញ​មាន​តែ​ទឹកភ្នែក ប្តី​មិន​ស្រឡាញ់ គ្រប់យ៉ាង​មាន​តែ​ស្រី​ក្បត់ ថោកទាប មិន​ស្មោះត្រង់​តែ​ប៉ុណ្ណោះ ។ ខ្ញុំ​មិន​ស្តាយក្រោយ​ទេ ដែល​ជ្រើសរើស​យក​បង តែ​សូម​បង​គិត​ឡើង​វិញ​ថា បង​បាន​ធ្វើ​ទ​ង្វើ​អ្វីខ្លះ​មក​លើ​ស្រី​ម្នាក់​នេះ តាំងពី​ដំបូង​មក​ដល់​ឥឡូវ ទោះជា​ពេល​នេះ បងអស់​ក្តី​ស្រឡាញ់​បង​មាន​តែ​ភាព​ធុញ​ទ្រាន់​​យ៉ាងណា តែ​អូន​នៅ​មិន​ភ្លេច​សន្យា​កាល​គ្រា​ដើម ។

ទោះជា​យ៉ាងណា​ នៅ​តែ​ស្រឡាញ់លុយ​មិន​សំខាន់​ទេ សម្រាប់​មនុស្ស​ស្រី​ម្នាក់​នេះ សម្តី​បង​គ្រប់យ៉ាងពិតជា​ធ្វើ​ឲ្យ​អូន​ឈឺចាប់ គ្មាន​អ្វី​នឹង​និយាយ​តប​បាន​នោះ​ទេ​។ មនុស្ស​ជុំវិញ​ខ្លួន​មើលងាយ​ខ្ញុំ ធ្វើបាប​ខ្ញុំ​យ៉ាងណា​…​បង​​មិន​ឲ្យ​តម្លៃ និង​មើលងាយ​ខ្ញុំ ដោយ​និយាយ​ធ្វើបាប​ចិត្ត​ខ្ញុំ ៕

អត្ថបទសរសេរ ដោយ