ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាង​ខ្លួន​ជា​មេការ​វាយ​កម្មករ​តាម​ចិត្ត​! ស្ត្រី​ម្នាក់​មក​យំ​រៀបរាប់​ប្រាប់​ប៉ូលិស​ទាំង​របួស

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដង្កោ ទាំង​ស្ថានភាព​របួស​បែក​ចិញ្ចើម​ហូរ​ឈាម​កក្លាក់ ហើយ​បាន​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​នគរបាល​ប៉ុស្តិ៍​ខាងលើ​ជួយ​អន្តរាគមន៍ ។ ដោយ​គាត់​បាន​ចោទប្រកាន់​ទៅ​លើ​បុរស​ម្នាក់ ដែល​មេការ​សិប្បកម្ម​ផលិត​ទឹកកក​អនាម័យ​មួយ​កន្លែង បាន​ប្រើ​ហិង្សា​វាយ​រូប​គាត់​ចំនួន​៣​ដៃ ។…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដង្កោ ទាំង​ស្ថានភាព​របួស​បែក​ចិញ្ចើម​ហូរ​ឈាម​កក្លាក់ ហើយ​បាន​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​នគរបាល​ប៉ុស្តិ៍​ខាងលើ​ជួយ​អន្តរាគមន៍ ។ ដោយ​គាត់​បាន​ចោទប្រកាន់​ទៅ​លើ​បុរស​ម្នាក់ ដែល​មេការ​សិប្បកម្ម​ផលិត​ទឹកកក​អនាម័យ​មួយ​កន្លែង បាន​ប្រើ​ហិង្សា​វាយ​រូប​គាត់​ចំនួន​៣​ដៃ ។ ផ្ដើម​ចេញពី​មេការ​ខាងលើ​ប្រើ​រូប​គាត់​ដូច​សត្វ​ធាតុ​រហូត​គាត់​ទ្រាំ​មិន​បាន​ក៏​តមាត់​បន្តិចបន្តួច បង្ក​ឲ្យ​មាន​ទំនាស់​គ្នា​កើតឡើង ហើយ​លោក​មេការ​រូប​នោះ​ក៏​បាន​ស្ទុះ​ទៅ​វាយ​គាត់​ទាំង​កំរោល​តែ​ម្ដង ។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៣ ខែមេសា ឆ្នាំ​២០១៨ នៅ​ក្ន​ង​សិប្បកម្ម​ផលិត​ទឹកកក​អនាម័យ ស្ថិត​នៅ​ក្នុងភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ស្ត្រី​រង​គ្រោះ​រូប​នោះ​ឈ្មោះ ទ រ អាយុ​៣៧​ឆ្នាំ មុខរបរ​កម្មករ​សិប្បកម្ម​ផលិត​ទឹកកក​អនាម័យ​នោះ និង​ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។ ដោយឡែក​មេការ​ចិត្ត​ក្ដៅ​នោះ​ឈ្មោះ សៅ ហើយ​នគរបាល​ប៉ុស្តិ៍​ដង្កោ​បាន​ទទួល​ពាក្យបណ្ដឹង​ស្ត្រី​រង​គ្រោះ ដើម្បី​ចាត់ការ​ជន​ដៃដល់​តាម​ច្បាប់​ហើយ ។

ស្ត្រី​រូប​នោះ​បាន​និយាយ​ប្រាប់​នគរបាល​ថា នៅ​មុន​ពេល​ឈាន​ដល់​ការ​វាយតប់​មក​លើ​រូប​គាត់​បណ្ដាល​ឲ្យ​រង​របួស​បែប​នេះ មេការ​ម្នាក់​នោះ​បាន​ប្រើ​ឲ្យ​គាត់​ធ្វើ​ការងារ​ជា​ច្រើន ដោយ​អស់ពី​ធ្វើ​នេះ​ទៅ​ធ្វើ​នោះ​ទៀត និង​ប្រើ​សម្ដី​មិន​សមរម្យ​ឡើយ ។ ដោយសារ​តែ​ប្រើ​គាត់​ដូច​សត្វ​ធាតុ​បែប​នេះ ទើប​គាត់​អត់ទ្រាំ​មិន​បាន​ក៏​បាន​តមាត់​បន្តិចបន្តួច​ប៉ុណ្ណោះ ក៏​បាន​ក្លាយទៅជា​ទំនាស់​ពាក្យ​សម្ដី​គ្នា​មួយ​ប្រាវ ។ បន្ទាប់​មក​មេការ​រូប​នោះ​បាន​ស្ទុះ​វាយ​គាត់​ចំនួន​៣​ដៃ បណ្ដាល​ឲ្យ​បែក​ចិញ្ចើម​ខាងស្ដាំ​ហូរ​ឈាម​កក្លាក់​បែប​នេះ​តែ​ម្ដង ទើប​គាត់​សម្រេច​ដាក់​ពាក្យ​ប្ដឹង​សុំ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍​ចាត់ការ​តាម​ច្បាប់ ។

នគរបាល​បាន​និយាយ​ថា ស្ត្រី​រង​គ្រោះ​ពិត​ជាម​សនរ​បួស​ស្នាម​បែក​ចិញ្ចើម​ខាងស្ដាំ​យ៉ាងដំណំ​មែន ដោយសារ​តែ​កណ្ដាប់ដៃ​របស់​លោក​មេការ​សិប្បកម្ម​ផលិត​ទឹកកក ហើយ​ក្រោយ​ពេល​គាត់​ទៅ​ដាក់​ពាក្យ​បណ្ដឹងសុំ​ការ​អន្តរាគមន៍​កម្លាំង​បាន​ទទួល​ពាក្យបណ្ដឹង​ដើម្បី​ចាត់​ជូន​គាត់​តាម​ច្បាប់​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ