ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ព្រុំ សុខា ចុះ​ជួប​សួរសុខទុក្ខ​កងកម្លាំង​វរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ឯកឧត្តម ព្រុំ សុខា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី…

ខេត្តព្រៃវែង ៖ ឯកឧត្តម ព្រុំ សុខា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចុះ​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ កងកម្លាំង​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ ៦០៧ និង​វរៈ​សេនា​តូច​យោធា​ការពារ​ព្រំដែន​គោក​លេខ​៣ នៅ​ស្រុក​ព្រះស្តេច​ខេត្តព្រៃវែង ចំនួន​៣៣៤​នាក់ កាលពី​រសៀល​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០១៨ នៅ​ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​។ ក្នុង​ឱកាស​នោះ​លោក ឧត្តមសេនីយ៍ទោ ស្រេង ជា ស្នងការ​នគរបាល​ខេត្តព្រៃវែង បាន​មាន​ប្រសាសន៍​ថា ចំពោះ​សភាពការណ៍ នៅ​តាម​ព្រំដែន​មាន​ភាពល្អ​ប្រសើរ សមត្ថកិច្ច​ការពារ​ព្រំដែន​បាន​បង្ក​លក្ខណៈ​ងាយស្រួល ដល់ ប្រជាពលរដ្ឋ​អាច​ចេញចូល​ឆ្លង​ដែន​ទៅ​មក ដើម្បី​ផ្លាស់​ប្តូរ​ទំនិញ ព្យាបាល​ជំងឺ និង​សួរសុខទុក្ខ សាច់ញាតិ​សន្តាន ដែល​ទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​វៀតណាម​បាន​ល្អ​ប្រសើរ​។

ជាមួយ​គ្នាន​នេះ ភាគី​ទាំង​ពីរ កម្ពុជា វៀតណាម បាន​រឹតចំណង​សាមគ្គីភាព មិត្តភាព និង​សហការ​គ្នា ផ្តល់​ព័ត៌មាន​គ្នា ទៅ​វិញ​ទៅ​មក​អំពី​កិច្ច​ការងារ​នៅ​តាម​ព្រំដែន​បាន​យ៉ាង​ល្អ​ប្រសើរ​ផង​ដែរ​។ ឯកឧត្តម ព្រុំ សុខា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ដែល​បាន​រួមចំណែក​ធ្វើ​ឲ្យ​ប្រទេស​មាន​សន្តិភាព​ពេញលេញ ធានា​ដល់​ការ​អភិវឌ្ឍន៍ មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ជា​ការ​ពិត​ណាស់​មាន​សន្តិភាព ទើប​មានការ​អភិវឌ្ឍន៍​។ ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្តម បាន​ថ្លែង​អំណ​គុណ​ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​គាំទ្រ​រាជរដ្ឋាភិបាល និង​បាន​ចូលរួម​ថែរក្សា​សន្តិភាព ជាមួយនឹង​កងកម្លាំង​យើង​ទាំងអស់​គ្នា ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

នៅ​ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម ព្រុំ សុខា បាន​នាំ​យក​ថវិកា​ឧ​ប​ត្ថ​ម​របស់​សម្តេច​ក្រឡាហោម និង​លោក​ជំទាវ មក​ប្រគល់​ជូន​ដល់​កងកម្លាំង​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៦០៧ ចំនួន​៥​លាន​រៀល និង​វរៈ​សេនា​តូច​យោធា ការពារ​ព្រំដែន​គោក លេខ​៣​ចំនួន​៥​លាន​រៀល​។ បន្ថែម​ពីលើ​នោះ ឯកឧត្តម​ឯកឧត្តម ព្រុំ សុខា និង​ឯកឧត្តម ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង បាន​ឧ​ប​ត្ថ​ម​ថវិកា​ផ្ទាល់ខ្លួន ដល់​កម្លាំង​ទាំង​ពីរ​វរៈ​សេនា​តូ​ចំនួន​៣៣៤​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​មី ទឹក​សុទ្ធ ទឹក​ផ្លែ​ឈើ ទឹកក្រូច និង​ស្រារ​បៀរ ព្រម​ទាង​ថវិកា​១០​ម៉ឺន​រៀល​ផង​ដែ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ