ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ហ៊ុន ម៉ា​ណែ​ត អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះថ្នាក់​ចរាចរ

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ឧប្បដ្ឋានសាលា និង​សមិទ្ធផល​នានា​ក្នុង​វត្ត​ម​នី​រតនា​រាម ហៅ​វត្ត​ស្វាយ​ព័ន្ធ ស្ថិត​ក្នុងភូមិ​ស្វាយ​ព័ន្ធ​ទី​១ ឃុំ​ខ្ចៅ ស្រុក​កងមាស ខេត្តកំពង់ចាម កាលពី​ព្រឹក​ថ្ងៃ​ទី​០១…

ខេត្តកំពង់ចាម ៖ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ឧប្បដ្ឋានសាលា និង​សមិទ្ធផល​នានា​ក្នុង​វត្ត​ម​នី​រតនា​រាម ហៅ​វត្ត​ស្វាយ​ព័ន្ធ ស្ថិត​ក្នុងភូមិ​ស្វាយ​ព័ន្ធ​ទី​១ ឃុំ​ខ្ចៅ ស្រុក​កងមាស ខេត្តកំពង់ចាម កាលពី​ព្រឹក​ថ្ងៃ​ទី​០១ ខែមេសា នេះ លោក ហ៊ុន ម៉ា​ណែ​ត ក្នុង​នាម​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើការ​អំពាវនាវ​ទៅ​កាន់​ប្រជាពលរដ្ឋ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​គ្រោះថ្នាក់​ចរាចរ និង​គ្រោះ​អគ្គិភ័យ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​យើង​ឆាប់​ៗ​នេះ ។

លោក ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ថា តម្លៃ​នៃ​នយោបាយ​ឈ្នះ​ឈ្នះ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ចប់សង្គ្រាម​ផ្ទៃក្នុង​ទាំងស្រុង​នៅ​ប្រទេស​កម្ពុជា និង​បាន​ធ្វើការ​បង្រួបបង្រួម​ជាតិ​ឡើង​វិញ​ដោយ​ជោគជ័យ ដែល​ផ្ដោត​លើ​ចំណុច​សំខាន់​ៗ​ចំនួន​៣ គឺ​ទី​១.​ធានា​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ​ក្នុង​ពេល​ធ្វើ​សមាហរណកម្ម ទី​២.​រក្សា​អាជីព និង​មុខ​របប​ប្រជាពលរដ្ឋ​ឲ្យ​នៅ​ដដែល និង​ទី​៣.​រក្សា​នូវ​កម្ម​សិទ្ធ​រួម​ទាំង​ទ្រព្យសម្បត្តិ​ទាំងឡាយ​របស់​បងប្អូន​ប្រជាពលរដ្ឋ ដោយ​គ្មាន​ការ​រឹបអូស ព្រមទាំង​ការ​រស់នៅ និង​ប្រកបការងារ​ជា​ធម្មតា​នៅ​ទីតាំង​នោះ ។

ក្នុង​ឱកាស​នោះ លោក ហ៊ុន ម៉ា​ណែ​ត បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​រួម​គ្នា​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព ជា​ពិសេស​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​អគ្គិភ័យ និង​គ្រោះថ្នាក់​ចរាចរ​កើតឡើង ។

លោក គួ​ច ចំរើន អភិបាលខេត្ត​កំពង់ចាម បាន​អះអាង​ថា វត្ត​មុនី​រតនា​រាម ហៅ​វត្ត​ស្វាយ​ព័ន្ធ នេះ បាន​ចាប់ផ្ដើម​កសាង​ឡើង​ក្នុង​ឆ្នាំ​១៩៤២ នៅ​ក្នុង​របប​ខ្មែរក្រហម​បាន​គ្រប់គ្រង​ប្រទេស និង​បំផ្លិចបំផ្លាញ​ខ្ទេចខ្ទី​នូវ​សមិទ្ធផល​ក្នុង​វត្ត តែ​ក្រោយ​ថ្ងៃ​រំដោះ​៧​មក​រា​១៩៧៩ ទី​វត្ត​អារាម​នេះ​ត្រូវ​បាន​ចាប់ផ្ដើម​កសាង​ឡើង​វិញ​រហូត​មក​ដល់​ពេល​នេះ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ