ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្អែត​ចិត្ត​នឹង​ប្តី​មានស្រីថែមទាំងសើចចំអកថា«ម៉ាប់»នាងធ្វើរឿងមួយប្តីភ្លឺភ្នែកចែស

6 ឆ្នាំ មុន

អា​មេ​រិ​ក ​៖ មាន​មនុស្ស​មិន​​តិច​ទេ ដែល​ធ្លាប់​ឆ្លងកាត់​បញ្ហា​បែកបាក់​ក្នុង​សេចក្តី​ស្នេហា​ ។ ពេល​ខ្លះ យើង​ស្ទើរតែ​មិន​អាច​ទប់​អារម្មណ៍​​របស់​យើង​ ឱ្យ​យ​គិត​វែង​ឆ្ងាយ​បាន ហើយ​ក៏​សម្រេចចិត្ត​គិត​ខ្លី​ ។…

អា​មេ​រិ​ក ​៖ មាន​មនុស្ស​មិន​​តិច​ទេ ដែល​ធ្លាប់​ឆ្លងកាត់​បញ្ហា​បែកបាក់​ក្នុង​សេចក្តី​ស្នេហា​ ។ ពេល​ខ្លះ យើង​ស្ទើរតែ​មិន​អាច​ទប់​អារម្មណ៍​​របស់​យើង​ ឱ្យ​យ​គិត​វែង​ឆ្ងាយ​បាន ហើយ​ក៏​សម្រេចចិត្ត​គិត​ខ្លី​ ។ តែ​គ្រប់ពេល​អ្នក​ជួប​រឿង​ដូចនេះ ចូរ​អ្នក​គិត​ថា​ វា​មិន​ខ្វះ​ទេ ​អ្នក​ដែល​ស្រឡាញ់​យើង​នោះ ព្រោះ​ប្រុស​ពេញ​ដី ស្រី​ពេញ​នគរ​ ។ នៅ​ពេល​ដែល​អ្នកខ្លះ​សងសឹក​ទៅ​លើ​គូស្នេហ៍​ក្បត់ តែ​ស្ត្រី​ម្នាក់​នេះ ​មិន​ធ្វើ​ដូច្នោះ​​ទេ​ ។ នាង​បែរជា​សងសឹក​ តាម​បែប​អភិវឌ្ឍ​ខ្លួន​ឯង​​ទៅ​​វិញ​ ។

Betsy Ayala មាន​ទម្ងន់​ដល់​ទៅ២៦២​ផោន (ស្មើ​១១៩​គីឡូក្រាម​) ពេល​ដែល​នាង​ដឹង​ថា ​ប្តី​របស់​នាង​មាន​ស្រី ​។ វា​ពិតជា​បាន​ធ្វើ​ឱ្យ​នាង​ខូចចិត្ត​យ៉ាង​ខ្លាំង ​។ តែ​អ្វី​ដែល​ធ្វើ​ឲ្យ​នាង​កាន់តែ​អស់​អ្វី​នឹង​ថ្លែង​នោះ គឺ​ប្តី​របស់​នាង​​និង​ស្រី​ម្នាក់​នោះ បាន​សើចចម្អក​​ពី​ទម្ងន់​ដ៏​ធ្ងន់​របស់​នាង​ ។

នាង​ក៏​សម្រេចចិត្ត​ធ្វើ​អ្វីមួយ ដើម្បី​ឱ្យ​ប្តី​នាង​ភ្លឺ​​ភ្នែក ដោយ​សុខចិត្ត​សម្រក​ទម្ងន់​បែប​ទ្រង់ទ្រាយ​ធំ ​។ នាង​បាន​លែង​ប្តី​របស់​នាង ហើយ​​ក៏​ចាប់ផ្តើម​ធ្វើការ​សម្រក​ទម្ងន់ ​។ នាង​ និង​ប្អូនស្រី​របស់​នាង មាន​គម្រោង​មួយ​យ៉ាង​សាមញ្ញ គឺ​ត្រូវ​ហាម​ដាច់ខាត​ក្នុង​ការ​ទទួលទាន​អាហារ​ធ្វើ​ឲ្យ​ធាត់ (Junk Food) ដែល​រួម​មាន ទឹកក្រូច​កំប៉ុង និងរបស់​ផ្អែម ហើយ​ហាត់ប្រាណ​ក្នុង​មួ​យស​ប្តា​ហ៍​៦​ដង​ ។
លទ្ធផល​ ដែល​នាង​ទទួល​បាន​ គឺ​អាច​ស្រក​បាន​ទៅ​ដល់១០០​ផោន ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ