ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​តែ​ភ្ជូ​រ​សុខ​ៗ​ស្រាប់តែ​ផុស​ចេញ​បែប​នេះ

6 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋ​ធ្វើស្រែ​ចម្ការ​បាន​ប្រទះ​ឃើញ​គ្រាប់​មីន​នឹង​គ្រាប់កាំភ្លើង​ធុន​ធំ មិន​ទាន់​ផ្ទុះ​ដែល​សេសសល់ កាលពី​សម័យ​សង្គ្រាម ហើយ​រាយការណ៍​ដល់​ប៉ូលិស​ចុះ​ធ្វើការ​ត្រួតពិនិត្យ​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០១៨ កន្លង​ទៅ ស្ថិត​នៅ​ក្នុងភូមិ​ពោធិ​វង្ស…

ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋ​ធ្វើស្រែ​ចម្ការ​បាន​ប្រទះ​ឃើញ​គ្រាប់​មីន​នឹង​គ្រាប់កាំភ្លើង​ធុន​ធំ មិន​ទាន់​ផ្ទុះ​ដែល​សេសសល់ កាលពី​សម័យ​សង្គ្រាម ហើយ​រាយការណ៍​ដល់​ប៉ូលិស​ចុះ​ធ្វើការ​ត្រួតពិនិត្យ​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០១៨ កន្លង​ទៅ ស្ថិត​នៅ​ក្នុងភូមិ​ពោធិ​វង្ស សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ។

ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ដីចម្ការ​ស្រែ​បានឱ្យ​ដឹង​ថា ចម្ការ​ស្រែ​របស់​គាត់​បាន​បង្កបង្កើត​ផល​ជា​រៀង​រាល់​ឆ្នាំ ដោយ​មិន​ទាន់​បាន​ប្រទះ​ឃើញ​ទេ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០១៨ រូប​ខ្លួន​កុំ​ពុង​តែ​ភ្ជួរ​ដី​ស្រាប់តែ​ផុស​ចេញ​គ្រាប់​មីន​ប្រភេទ​៦៩ ចំនួន​១២​គ្រាប់ គ្រាប់​ធុន​៦០​មី​លី​ម៉ែ​ត្រេះ ចំនួន​២​គ្រាប់ និង​គ្រាប់​ធុន​ដេ​ការ​៧៥ ចំនួន​៣​គ្រាប់ ក្រោយ​ពី​បាន​ប្រទះ​ឃើញ​ខ្លួន​បាន​ទៅ​រាយការណ៍​ដល់​ប៉ូលិស​ឱ្យ​ចុះ​មក​ធ្វើការ​ពិនិត្យ​មើល​ផង​ដែរ ។

លោក​អនុសេនីយ៍ឯក ម៉ែ​ន សំ នាយ​ប៉ុ​ស្គិ៍​រដ្ឋបាល​បន្សាយ​រាក់​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ទទួល​នូវ​ព័ត៌មាន​រាយការណ៍រ​ពី​ប្រជាពលរដ្ឋ​នោះ លោក​បាន​ដឹកនាំ​កម្លាំង​ប៉ូលិស ហើយ​បាន​សហការ​ជាមួយ​មន្ត្រី​ហេ​ឡូ​ត្រាស​ចុះ​ទៅ​ពិនិត្យ​នៅ​នឹង​កន្លែង​កើតហេតុ ឃើញ​ថា គ្រាប់​មិន​ទាន់​ផ្ទុះ​នេះ គឺ​បាន​សេសសល់​កាលពី​សង្គ្រាម តែ​សំណាងល្អ ហើយ​ដែល​ប្រជាពលរដ្ឋ​ភ្ជួរ​ដី​ប៉ះ​មិន​ផ្ទុះ ខណៈនោះ​ខាង​ក្រុម​ហេ​ឡូ​ត្រា​សបាន​ធ្វើការ​កម្ទេច​ចោល​នៅ​នឹង​កន្លែង​កើតហេតុ​ក្នុង​ថ្ងៃ​ដដែល​ជៀសវាង​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​នឹង​សត្វ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ