ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាប់លោកឡាយ ណារិទ្ធ និងលោកឡាយ វណ្ណៈ និយាយ​ថា…

6 ឆ្នាំ មុន
  • តាកែវ

តាម​ចម្លើយ​៣​នាក់​ទៀត​ ក៏​ប្រហាក់ប្រហែល​ស្ត្រី​ឈ្មោះ ចាន់ រី នេះ​ដែរ ដោយឡែក​ ចម្លើយ​លោក ឡាយ ណា​រិ​ទ្ធ ទាំង​នៅ​សមត្ថកិច្ច…

តាម​ចម្លើយ​៣​នាក់​ទៀត​ ក៏​ប្រហាក់ប្រហែល​ស្ត្រី​ឈ្មោះ ចាន់ រី នេះ​ដែរ ដោយឡែក​ ចម្លើយ​លោក ឡាយ ណា​រិ​ទ្ធ ទាំង​នៅ​សមត្ថកិច្ច និង​នៅ​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រូវ​មេធាវី​ការពារ​ក្តី​បង្ហើប​ឱ្យ​ដឹង​ថា លោកឡាយ ណា​រិ​ទ្ធ នៅ​តែ​រក្សា​ជំហរ​ដដែល ពោល​គឺ​នៅ​ថ្ងៃ​ទី​២៦ មក​រា ២០១៨ ខ្លួន​និង​ស្នងការ​រង​២​នាក់​ទៀត​ឈ្មោះ ឈុ​ន សា​រ៉េ​ត ទទួល​បន្ទុក​ការងារ​សន្តិសុខ និង​លោក ម៉ៅ សុផល ទទួល​ការងារ​អាវុធ​ជាតិ​ផ្ទុះ និង​អគ្គិភ័យ នៅ​ម៉ោង​ប្រហែល​៦​ល្ងាច ថ្ងៃ​កើតហេតុ​នោះ ខ្លួន​និង​អ្នកបើកបរ​ឈ្មោះ តាក រតនា ហៅ​
ទុ​យ បាន​ជិះ​ម៉ូតូ​ម្នាក់​មួយ​គ្រឿង ទៅ​ហូប​បាយ​ជាមួយ​ឈ្មោះ ជាតិ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​ជា​អ្នក​រកស៊ី នៅ​ភោជនីយដ្ឋាន ​យីហោ​ឌី​នី កាហ្វេ ។ រហូត​ដល់​ម៉ោង​៧ និង​២០​នាទី​ខ្លួន​បាន​ទទួល​ទូរស័ព្ទ​ពី​លោក​អភិបាលខេត្ត គឺ​លោក ឡាយ វណ្ណៈ ដែល​ត្រូវជា​ប្អូនប្រុស បាន​ប្រាប់​ឲ្យ​ខ្លួន​ទៅ​ផ្ទះ​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ព្រោះ​នាង​ចង​.​ក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​ និង​ឲ្យ​ហៅ​នគរបាល​ទៅ ព្រមទាំង​រថយន្ត​សង្គ្រោះ​បន្ទាន់​ទៅ​ជាមួយ​​ផង ។ បន្ទាប់​មក​ខ្លួន​(​ឡាយ ណា​រិ​ទ្ធ​)​បាន​ទូរស័ព្ទ​ទៅ​ឈ្មោះ តុ​ប សុភា និង​ទូរស័ព្ទ​ទៅ​ឈ្មោះ ឆាយ
ស​វុ​ធ ជា​អធិការ​នគរបាល​ក្រុង​ដូន​កែវ ដើម្បី​សួរនាំ​ផ្លូវ​ទៅ​ផ្ទះ​កើតហេតុ ព្រោះ​លោក​មិន​ដែល​ស្គាល់​ផ្ទះ​ជន​រង​គ្រោះ​ទេ ។

លោក​សារភាព​ទៀត​ថា ពេល​ទៅ​ដល់​ខ្លួន​បាន​ជួប​ស្ត្រី​ឈ្មោះ ចាន់ រី ជា​អ្នកបម្រើ​ផ្ទះ​របស់​ខ្លួន​កាលពីមុន ហើយ​និង​អធិការ​នគរបាល​ក្រុង​ដូន​កែវ បាន​ឡើង​ទៅ​កាន់​បន្ទប់​កើតហេតុ​ក៏​ឃើញ​ឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា ចង​.​ក​ស្លាប់ នៅ​ក្បែរ​មាត់​បង្អួច ហើយ​ខ្លួន​បាន​ចុះ​មក​ក្រោម​សួរនាំ​ឈ្មោះ ចាន់ រី គាត់​ប្រាប់​ថា មុន​ពេល​កើតហេតុ​ឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា បាន​ឈ្លោះប្រកែក​គ្នា​តាម​ទូរស័ព្ទ តែ​មិនដឹង​ឈ្លោះ​ជាមួយ​អ្នក​ណា​ទេ បន្ទាប់​មក​ឃើញ​ជន​រង​គ្រោះ​បាន​យក​កាំបិត​បម្រុង​អារ​ដៃ តែ​ត្រូវ​គាត់ ជា​អ្នកបម្រើ​(​ចាន់ រី​) ជួយ​ឃាត់ ហើយ​ក៏​រត់ឡើង​ទៅ​កាន់​បន្ទប់ ចង​.​ក​សម្លាប់​ខ្លួន​តែ​ម្តង​ទៅ ។ ពេល​នោះ ចាន់ រី បាន​ប្រាប់​ថា គាត់រ​ត់ទៅ​តាម​ក្រោយ​ដើម្បី​ជួយ​ដែរ ប៉ុន្តែ​បន្ទប់​ត្រូវ​ជាប់​សោ​ខាងក្នុង ហើយ​ក៏​បាន​ទៅ​បើក​បង្អួច​ឃើញ​ឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា ចងក​សម្លាប់​ខ្លួន​បាត់​ទៅ​ហើយ ។

ទោះបីជា​ចម្លើយ​បែប​ណា​ក្តី សមត្ថកិច្ច​បាន​សន្និដ្ឋាន និង​កសាង​សំណុំរឿង​នេះ បញ្ជូន​ជនសង្ស័យ​ទាំង​៥​នាក់​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ទី​១-​គឺ​ឈ្មោះ ឡាយ ណា​រិ​ទ្ធ ជា​ជន​ដៃដល់​ប្រព្រឹត្ត​បទល្មើស ឃាតកម្ម សម្លាប់​ស្ត្រី​ឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា អាយុ​៣៦​ឆ្នាំ (​តាម​ចម្លើយ​ឈ្មោះ ចាន់ រី ឈ្មោះ ជឹ​ម វុ​ធ និង​ឈ្មោះ ម៉េ​ន សា​ម៉ៃ​) ពិតប្រាកដ​មែន ។ សំណុំរឿង​ជនជាប់សង្ស័យ​ទាំង​៥​នាក់ បាន​ស្ថិត​នៅ​ដៃ​ព្រះរាជអាជ្ញា​រង​៣​នាក់​សាកសួរ គឺ​លោក សៀង សុខ លោក កុ​ល ប៊ុ​ន និង​លោក សេង ហៀ​ង ក្រោម​ការ​តាម​ស្តាប់​ចម្លើយ​ពី​សំណាក់​មេធាវី​ការពារ​ក្តី​ឲ្យ​ជនសង្ស័យ​រៀងខ្លួន​។ នៅ​រសៀល​ថ្ងៃ​ទី​៣១ មីនា ការ​សាកសួរ​យក​ចម្លើយ​នៅ​ដំណាក់កាល​តំណាង​អយ្យការ មិន​ទាន់​បាន​ត្រូវ​បញ្ចប់​ទេ ដូច្នោះ​ជនសង្ស័យ​ត្រូវ​បាន​ផ្ញើ​ទៅ​សមត្ថកិច្ច​វិញ លុះ​ព្រឹក​ថ្ងៃ​ទី​១ មក​រា បាន​នាំ​មក​សួរ​បន្ត ។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោកនាយ​ឧត្តមសេនីយ៍ ខៀវ សុ​ភ័ក បាន​ថ្លែង​បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹង​នៅ​យប់​ថ្ងៃ​ទី​៣១ មីនា ថា តាម​ការ​ស៊ើបអង្កេត​របស់​សមត្ថកិច្ច ករណី​ឃាតកម្ម​លើ​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា អាច​ជាប់​ពាក់ព័ន្ធ​នឹង​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ ។ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​រូប​នេះ​បាន​ដកស្រង់​សម្តី​ថា តាម​ការ​ស៊ើបអង្កេត​របស់​សមត្ថកិច្ច និង​ចម្លើយ​សារភាព លើ​ករណី​ឃាតកម្ម​នៅ​តាកែវ ទំនង​អាច​ជាប់​ពាក់ព័ន្ធ​នឹង​លោក ឡាយ វណ្ណៈ ប៉ុន្តែ​យ៉ាងណា​នោះ​សូម​រង់ចាំ​លទ្ធផល​ពី​ស្ថាប័ន​តុលាការ​សិន​»​។

លោក​ ឡាួ​យ​ វណ្ណៈ ​សារភាព
មានការ​កត់​សម្គាល់ថា នៅ​យប់​ថ្ងៃ​ទី​៣១ មីនា អតីត​អភិបាល​ខេត្តតាកែវ លោក ឡាយ វណ្ណៈ បាន​ទទួល​សារភាព​ថា លោក​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា នារី​ដែល​គេ​ប្រទះ​ឃើញ​ស្លាប់​ក្នុង​រូបភាព​ចង.ក​​ក្នុង​គេហដ្ឋាន​ដ៏​ស្គឹ​ម​ស្កៃ​នៅ​ក្រុង​ដូន​កែវ​ កាលពី​ខែមករា ឆ្នាំ​២០១៨​ កន្លង​ទៅ ។

លោក ឡាយ វណ្ណៈ បាន​បញ្ជាក់​នៅ​លើ​ហេ្វ​ស​ប៊ុ​ករប​ស់លោក នា​ល្ងាច​ថ្ងៃ​ទី​៣១ ខែមីនា​ថា ជូន​ចំពោះ​ជនរួមជាតិ​ទូ​ទាំង​ប្រទេស​! ពិសេស​ប្រជាពលរដ្ឋ​ខេត្តតាកែវ ជាទី​គោរព​ស្រឡាញ់​របស់ខ្ញុំ ! ខ្ញុំ​សូម​បញ្ជាក់​អះអាង​ថា រូប​ខ្ញុំ​និង​ប្អូនស្រី ចេ​វ សុ​វ​ឌ្ឍ​នា មាន​ទំនាក់ទំនង​ស្នេហា​ស្រឡាញ់​គ្នា​ជាមួយ​គាត់​ពិតប្រាកដ​មែន​ក្នុង​រយៈពេល​ជាង​១​ឆ្នាំ​កន្លង​មកនេះ ! ក្រោយមក​ខ្ញុំ​បាន​សុំ​កាត់​ផ្តាច់ទំនាក់ទំនង​ជាមួយ​គាត់ ដែល​ធ្វើ​ឱ្យ​គាត់​ខឹងសម្បា​នឹង​ខ្ញុំ​រហូត​ដល់​គាត់​គិត​ខ្លី​ធ្វើ​អត្តឃាត​ខ្លួនឯង ! នេះ​ជា​រឿង​ពិត ! អ្វី​ដែល​ខ្ញុំ​ធ្វើ​ខុសឆ្គង ខ្ញុំ​ហ៊ាន​ទទួល ! ខ្ញុំ​សុំ​ទោស​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ខេត្តតាកែវ​ទាំងមូល ។ប៉ុន្តែ​ខ្ញុំ​សូម​បដិសេធ​ទាំងស្រុង​នូវ​រាល់​ការ​ចោទប្រកាន់​ដែល​ថា រូប​ខ្ញុំ​និង​បងប្រុស​ខ្ញុំ បាន​សម្លាប់​ប្អូនស្រី ចេ​វ សុ​វ​ឌ្ឍ​នា ! ខ្ញុំ​និង​បងប្រុស​ខ្ញុំ​ពុំ​មានចិត្ត​បាប​សាហាវព្រៃផ្សៃ​សម្លាប់​គាត់​ទេ ។

សូម​បងប្អូន​ពិចារណា​មើលចុះ​ថា បើ​ខ្ញុំ​និង​បងប្រុស​ខ្ញុំ​បាន​សម្លាប់​ប្អូនស្រី ចេ​វ សុ​វ​ឌ្ឍ​នា​មែន​នោះ ម្លេ៉ះ ក្រោយ​​​​ពី​គេ​ដក​តំណែង​ខ្ញុំ​ចេញពី​អភិបាលខេត្ត ហើយ​ក្រសួងមហាផ្ទៃ​បើក​ការ​ស៊ើបអង្កេត​នោះ ខ្ញុំ​និង​បង​ប្រុស​ខ្ញុំ​រត់​ចេញ​ទៅ​ក្រៅប្រទេស​សុំ​សិទ្ធិ​ជ្រកកោន​នយោបាយ​ពី​ស្ថានទូត​បរទេស​បាត់​ទៅ​ហើយ ។ ខ្ញុំ​នៅ​ទី​នេះ មិន​រត់​ចោល​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រទេស​ជាតិ​របស់ខ្ញុំ​ទេ ។

ខ្ញុំ​ជឿជាក់​លើ​ប្រព័ន្ធ​ច្បាប់ និង​តុលាការ​របស់​ប្រទេស​យើងថា​នឹង​ផ្តល់​យុត្តិធម៌​ដល់​រូប​ខ្ញុំ និង​បងប្រុស​ខ្ញុំ និង​មន្ត្រី​ដ៏​ទៃ​ទៀត​ដែល​រង​ការ​ចោទប្រកាន់ ។ ស្អែក​នេះ ខ្ញុំ​នៅ​ខេត្តតាកែវ​ដើម្បី​ចូលរួម​ពិធី​ផ្ទេរ​មុខ​តំណែង​ប្រធាន​​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​ខេត្តតាកែវ​ពី​ខ្ញុំ ឱ្យទៅ​លោក អ៊ូច ភា ដែល​ជា​អភិបាល​ថ្មី​ខេត្ត​តាកែវ​យើង ក្រោម​អធិបតីភាព​លោក​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ ប៊ិ​ន ឈិ​ន ។ ពេល​ខ្ញុំ​នៅ​ធ្វើ​ជា​អភិបាល​ខេត្តតាកែវ ខ្ញុំ​បាន​ដោះស្រាយ​រក​យុត្តិធម៌​រាប់​មិន​អស់ ​ករណី​ជូន​ប្រជាពលរដ្ឋ​របស់ខ្ញុំ ! ខ្ញុំ​សង្ឃឹម​ជឿជាក់​ថា យុត្តិធម៌​នឹង​មាន​សម្រាប់​រូប​ខ្ញុំ និង​បងប្រុស​ខ្ញុំ ឡាយ ណា​រិ​ទ្ធ !

សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ខេត្តតាកែវ ជឿជាក់​ចុះ​ថា​ខ្ញុំ ឡាយ វណ្ណៈ មិន​រត់​ចោល​បងប្អូន​ទេ ។

អត្ថបទសរសេរ ដោយ