ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិត​ឃើញ​បែប​ណា ទើប​ធ្វើ​រឿង​ចឹ​ង​ៗ​ទៅ​កើត

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ តៃកុង​រថយន្ត​បី​នាក់​ត្រូវ​បាន​សន្តិសុខ​ប្ដឹង​ឲ្យ​នគរបាល​ឃាត់ខ្លួន បន្ទាប់​ពី​បាន​លួច​បូម​ប្រេង​ពី រថយន្ត​បាន​ពីរ​ប៊ីដុង កាលពី​ម៉ោង​៨​និង​១៥​នាទី​យប់ ថ្ងៃ​ទី​០១ ខែមេសា​នេះ នៅ​ចំណុច​ក្នុង​ការដ្ឋាន​ដាំ​កូន​ឈើ​ប្រឡាយ​១១ ស្ថិត​ក្នុងភូមិ​ព្រែ​កតារ​ត្ន័…

ខេត្តកណ្ដាល ៖ តៃកុង​រថយន្ត​បី​នាក់​ត្រូវ​បាន​សន្តិសុខ​ប្ដឹង​ឲ្យ​នគរបាល​ឃាត់ខ្លួន បន្ទាប់​ពី​បាន​លួច​បូម​ប្រេង​ពី រថយន្ត​បាន​ពីរ​ប៊ីដុង កាលពី​ម៉ោង​៨​និង​១៥​នាទី​យប់ ថ្ងៃ​ទី​០១ ខែមេសា​នេះ នៅ​ចំណុច​ក្នុង​ការដ្ឋាន​ដាំ​កូន​ឈើ​ប្រឡាយ​១១ ស្ថិត​ក្នុងភូមិ​ព្រែ​កតារ​ត្ន័ ឃុំ​ពោធិ​បាន ស្រុក​កោះធំ ខេត្តកណ្ដាល ។

មន្ត្រី​នគរបាល​ស្រុក​កោះធំ​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ចំនួន​៣​នាក់ ដែល​បាន​ឃាត់ខ្លួន ទី​១-​ឈ្មោះ នុ​ន ហុង​លី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បើករថយន្ត មាន​ទីលំនៅ​ភូមិ​តា​ឡក ឃុំ សេ​ម​សាន្ត ស្រុក​ឧ​ដ្ដុ​ង ខេត្ត​កំពង់​ស្ពី ។ ទី​២ – ឈ្មោះ អុ​ន ផល្លា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បើករថយន្ត មាន​ទីលំនៅ​ភូមិ​បា​គៀយ ឃុំ​ក្រាំងចេក ស្រុក​ឧ​ដ្ដុ​ង ខេត្តកំពង់ស្ពឺ ។ ទី​៣ – ឈ្មោះ ឃូ​ន អ៊ា​ល (​ហៅ​ដូង​) ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បើករថយន្ត មាន​ទីលំនៅ​ភូមិក​ញ្ជំ ឃុំ​ក​ញ្ជំ ស្រុក​ពារាំង ខេត្តព្រៃវែង ។

សម្ភារ​វត្ថុ​តាង​ចាប់​យក​រួម​មាន​ប្រេងម៉ាស៊ូត ចំនួន​២​ប៊ីដុង ស្មើនឹង​៦០​លី​ត្រ ដែល​ជនសង្ស័យ​លួច​បូម​ពី​រថយន្ត ។ ចំណែក​ដើមបណ្ដឹង ជន​រង​គ្រោះ (​តំណាង​ឲ្យ​ក្រុមហ៊ុន​) ឈ្មោះ ភ​ន ស្រអែម ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ​មុ​របរ សន្តិសុខ ស្នាក់​នៅ​ភូមិ​ព្រែក​តា​រ័​ត្ន ឃុំ​ពោធិ​បាន ស្រុក​កោះធំ ខេត្តកណ្ដាល ។
មុន​ពេល​កើតហេតុ​ខាងលើ ជនសង្ស័យ​ទាំង​៣​នាក់ បាន​បម្រើ​ការងារ​ជា​អ្នក​បើករថយន្ត​នៅ​ក្នុង​ការដ្ឋាន​ដឹក​ខ្សាច់ នៅ​ឫស្សី​កែវ ក្រុងភ្នំពេញ ។ នៅ​ថ្ងៃ​ទី​២០ ខែ​មិ​នា ឆ្នាំ​២០១៨ មេ​ការដ្ឋាន​បាន​ឲ្យ​ពួក​គេ​មក​បើកឡាន​ដឹក​ដី​ក្នុង​ការដ្ឋាន​ដាំ​ដើមឈើ​ប្រលាយ​១១ ក្នុងភូមិ​ព្រែក​តា​រ័​ត្ន ឃុំ​ពោធិ​បាន ស្រុក​កោះធំ ខេត្តកណ្ដាល ។

នៅ​ពេល​បើកឡាន​ដឹក​ដី​បាន​ចំនួន​៣​ទៅ​៤​ថ្ងៃ សន្តិសុខ​យាម​ការដ្ឋាន​មានការ​សង្ស័យ​ទៅ​លើ​ពួក​គេ​ទាំង​៣ ថា លួច​បូម​ប្រេង​ពី​ក្នុង​រថយន្ត​ក៏​បាន​ចាំ​ឃ្លាំមើល​រហូត​ដល់​ថ្ងៃ​កើតហេតុ​ខាងលើ នៅ​ម៉ោង​៨​និង​១៥​នាទី​យប់​សន្តិសុខ​ដើរទៅ​មើល​កន្លែង​ចត​ទុកដាក់​ឡាន ពេល​នោះ​ក៏​បានឃើញ​អ្នក​បើកឡាន​កំពុង​លួច​បូម​ប្រេង​ចេញពី​ឡាន​ដឹក​ដី ។ រួម​មានឈ្មោះ ឃុ​ល អ៊ា​ល ហៅ​ដូង អុ​ន ផល្លា​នុ​ន​ហុង​លី ដោយ​ខាង​សន្តិសុខ​សួរនាំ​ឈ្មោះ អុ​ន ផល្លា នុ​ន ហុង​លី​បាន​ប្រាប់​ថា ពួក​ខ្លួន​យក​បាន​ចំនួន​មួយ​ប៊ីដុង​២​នាក់ ។ ចំណែក មួយ​ប៊ីដុង​ទៀត​នោះ ឈ្មោះ ឃុ​ល អ៊ា​ល (​ហៅ​ដូង​) ជា​នាក់​យក​ម្នាក់ឯង ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​ពោធិ៍​បាន​ចាប់ខ្លួន បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ