ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ុ​ក សោភា ​រីករាយ​បានសម្រេច​បំណង ព្រោះ​ជិត​៦​ឆ្នាំហើយ​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​អតីត​តារា​សម្តែង​លោក​ស៊ុ​ក សុភា បាន​ទទួល​សញ្ជាតិ​អូស្ត្រាលី​ជា​ផ្លូវកា​លហើយ កាលពី​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៨ បន្ទាប់​ពី​ចំណាយពេល​ស្នាក់​នៅ​ជាមួយ​ភរិយា​របស់​លោក​នៅ​ទីនោះ​អស់​រយៈពេល​ជិត​៦​ឆ្នាំ ។…

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​អតីត​តារា​សម្តែង​លោក​ស៊ុ​ក សុភា បាន​ទទួល​សញ្ជាតិ​អូស្ត្រាលី​ជា​ផ្លូវកា​លហើយ កាលពី​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៨ បន្ទាប់​ពី​ចំណាយពេល​ស្នាក់​នៅ​ជាមួយ​ភរិយា​របស់​លោក​នៅ​ទីនោះ​អស់​រយៈពេល​ជិត​៦​ឆ្នាំ ។

ដំណឹង​ពី​ការ​ទទួល​បាន​សញ្ជាតិ​អូស្ត្រាលី​នេះ ត្រូវ​លោក​ស៊ុ​ក សុភា បង្ហោះ​តាម​ហ្វេ​ស​ប៊ុក​​បញ្ជាក់​ពី​ភាព​សប្បាយ​រីករាយ​របស់​ខ្លួន​ប្រាប់​ទស្សនិកជន បើ​ទោះបីជា​ពេល​នេះ​លោក​បាន​ឃ្លាតឆ្ងាយ​ស្ទើរ​ទាំងស្រុង​ពី​វិ​ថី​សិល្បៈ​ក៏​ដោយ ។

តារា​សម្តែង​លោក​ស៊ុ​ក សុភា មិន​បាន​បញ្ជាក់​អ្វី​ច្រើន​ពាក់ព័ន្ធ​ពី​ការ​ទទួល​បាន​សញ្ជាតិ​អូស្ត្រាលី​នេះ​ទេ ក្រៅ​តែ​ពី​ការ​បង្ហាញ​ភាព​សប្បាយ​រីករាយ ចំពោះ​អ្វី​ដែល​លោក​ចង់បាន​នោះ​គឺ​ធ្លាក់​មក​ដល់​ដៃ​ហើយ ។

សញ្ជាតិ​អូស្ត្រាលី​ដែល​លោក​ស៊ុ​ក សុភា ទទួល​បាន​នេះ​ គឺ​បង្ហាញ​ពី​ភាព​ជោគជ័យ​របស់​លោក​មួយទៀត បន្ទាប់​ពី​លោក​កំពុង​តែ​មានការ​កាប់​កប​ខ្លាំង​ក្នុង​មុខរបរ​លក់​ត្រីងៀត ។

ជា​ការ​កត់សម្គាល់ បន្ទាប់​ពី​សម្រេច​រៀប​មង្គលការ​ជាមួយ​ភរិយា​ដែល​ជា​អាណិកជន​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី​តាំងពី​អំឡុង​ឆ្នាំ​២០១២​មក លោក​ស៊ុ​ក សុភា បាន​ដើរ​ចេញពី​វិ​ថី​សិល្បៈ​​ទាំងស្រុង ដោយ​បាន​ចេញ​ទៅ​សាង​សុភមង្គល​គ្រួសារ​នៅ​ទឹកដី​នោះ​រហូត​មក​ដល់​បច្ចុប្បន្ន ។ ចំណងអាពាហ៍ពិពាហ៍​ជា​ប្តី​ប្រពន្ធ​របស់​លោក​ដែល​មាន​រយៈពេល​ជិត​១០​ឆ្នាំ​នេះ​លោក​មានកូន​៣​នាក់ ដោយ​បូក​រួម​ទាំង​កូន​ប្តី​មុន​របស់​ភរិយា​លោក​២​នាក់​ទៀត​សរុប​៥​នាក់​ហើយ ។

លោក​ស៊ុ​ក សុភា ធ្លាប់​ជួប​ភាព​បរាជ័យ​រឿង​ស្នេហា​ជា​ច្រើន​លើក​ច្រើន​សា ជា​ពិសេស​ជា​មួយ​នាង​ខៀវ សុខា​រ៉ា​វី បន្ទាប់​ពី​បាន​ស្រឡាញ់​គ្នា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ និង​គ្រោង​រៀប​​អាពាហ៍ពិពាហ៍​ទៅ​ហើយ ស្រាប់តែ​លុប​ចោល​ទៅ​វិញ​យ៉ាង​ទាន់ហន់​កាល​អំឡុង​ឆ្នាំ​២០០៨ ដែល​រឿងរ៉ាវ​ដ៏​កក្រើក​នេះ​ បាន​ធ្វើ​ឲ្យ​ភាគី​ខាង​ស្រី​ត្រូវ​បង្ខំចិត្ត​ដកថយ​ពី​ពិភព​សិល្បៈ​ទាំងស្រុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ