ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​សួរសុខទុក្ខ​ទាហាន គ្រួសារ​កងទ័ព និង​និវត្តន៍​ជន​មុខ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ក្នុង​ឱកាស​មុន​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ខាង​មុខ​នេះ​ដៃគូរ​សម្ព័​ន្ឋ​មេត្រីភាព​របស់​កងពលតូច​ថ្មើរជើង​លេខ​៥១ ​ស្ថិត​នៅ​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ វេលា​ព្រឹក​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៨ មាន​ក្រសួងសុខាភិបាល​ក្រុមហ៊ុន សូ​គី​មិច…

ខេត្តបាត់ដំបង ៖ ក្នុង​ឱកាស​មុន​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ខាង​មុខ​នេះ​ដៃគូរ​សម្ព័​ន្ឋ​មេត្រីភាព​របស់​កងពលតូច​ថ្មើរជើង​លេខ​៥១ ​ស្ថិត​នៅ​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ វេលា​ព្រឹក​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៨ មាន​ក្រសួងសុខាភិបាល​ក្រុមហ៊ុន សូ​គី​មិច ក្រុមហ៊ុន​សុខា​អូ​តែ​ល ដែល​មាន​លោក ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ដឹកនាំ​យក​អំណោយ​មាន​ថ្នាំពេទ្យ គ្រឿង​បរិក្ខា​ពេទ្យ គ្រឿង​ឧបភោគ បរិភោគ មក​ចែក​ជូន​ដល់​ទាហាន​ចំនួន​៥០០​នាក់ គ្រួសារ​កងទ័ព​១០០​គ្រួសារ និវត្តន៍​ជន​១០០​នាក់ ភ្ញៀវ​មក​ចូលរួម​២០០​នាក់ ដោយ​បាន​ផ្តល់​ថវិកា​ក្នុង​ម្នាក់​ទទួល​បាន​៤​ម៉ឺន​រៀល និង​ប្រគល់​អាគារ​១​ខ្នង​តម្លៃ​ជាង​៤​ម៉ឺន​ដុល្លា​ដល់​វរ​សេនា​តូច​លេខ​៥១៤​ស្ថិត​នៅ​ក្នុង​ឃុំ​បន្ទាយឆ្មា​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោក​ឧត្តមសេនីយ៍ត្រី សេង ធា​រិ​ន មេបញ្ជាការ​ស្តីទី​កងពល​លេខ​៥១ បាន​មាន​មតិ​ស្វាគមន៍ និង​រាយការណ៍​អំពី​ការ​រីក​ចំរើន​ក្នុង​អង្គភាព ការ​កសាង​អង្គ​ភាពរឹងមាំ​លើ​គ្រប់​វិស័យ​ការ​ហ្វឹកហ្វឺន​ដល់​កងកម្លាំង​ដើម្បី​ធានា​គុណភាព ការ​បង្កបង្កើន​ផល ការ​ចី​ញ្ចឹ​ម​សត្វ​ដើម្បី​ធានា​ជីវភាព​កងទ័ព​បន្ថែម​ទៀត ដែល​កន្លង​មក​ទទួល​បាន​ស្នាដៃ​លេខ​១​រៀង​រាល់​ឆ្នាំ​ក្នុង​ទូ​ទាំង​កងពល​ចំណុះ​ឲ្យ​យោធភូមិ​ភាគ​ទី​៥ ។

លោក គឹ​ម ស្រ៊ុ​ន តំណាង​ក្រុមហ៊ុន សូ​គី​មិច បាន​បញ្ជាក់​ថា ក្នុង​នាម​សមរភូមិ​ក្រោយ​ជួយ​សមរភូមិ​មុខ​ក្រុមហ៊ុន​សូ​គី​មិច​តែងតែ​ជួយ​ជា​ប្រចាំ​រាល់ពេល​មាន​តម្រូវការ ព្រោះ​កងទ័ព​គឺជា​អ្នក​ធានា​ឲ្យ​យើង​បាន​សុខ​សន្តិភាព ទើប​យើង​អាច​មាន​ក្រុមហ៊ុន ដំណើរការ​រកស៊ី​បាន​រហូត​ដល់​សព្វថ្ងៃ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​អ្វី​ឡើយ ។

ចុង​ក្រោយ​លោក ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ផ្តាំផ្ញើ​ថា សូម​គ្រប់​កងកម្លាំង​ទាំងអស់​នាំ​គ្នា​ថៃ​រក្សា​សុខភាព​បន្ថែម​ទៀត​ដោយ​ត្រូវ​ចង​មុង​ជា​ប្រចាំ​នៅ​ពេល​ទទួលទានដំណេក ដើម្បី​ការពារ​មេរោគ​គ្រុនចាញ់​ដែល​ឆ្លង​តាម​មូស​ខាំ​ដែល​កំពុង​មាននៅ​គ្រប់​ទីកន្លែង ហើយ​ត្រូវ​នៅ​តែ​រក្សា​ជាប់​ជា​និច្ច​ចំពោះ​កងទ័ព​ត្រូវ​ប្រើប្រាស់​ស្រោមអនាម័យ​កុំ​ធ្វេសប្រហែស​ឡើយ ទោះបី​ឥឡូវ​មានការ​ថយ​ចុះ​អំពី​មេរោគ​អេ​ដស៍​ហើយ​ក៏​ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ