ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អាជ្ញាធរ​ថៃ​ដោះ​លេង​អ្នកទោស​ខ្មែរ​៣​នាក់​ឱ្យ​មាន​សេរីភាព​វិញ

6 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ អ្នកទោស​ខ្មែរ​៣​នាក់​ត្រូវ​បាន​ក្រុម​អាជ្ញាធរ​ថៃ​ធ្វើការ​ដោះ​លេង​ឱ្យ​មាន​សេរីភាព​នាំ​ខ្លួន​យក​មក​ប្រគល់​ឱ្យ​អាជ្ញាធរ​កម្ពុជា​តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។…

ខេត្តឧត្តរមានជ័យ ៖ អ្នកទោស​ខ្មែរ​៣​នាក់​ត្រូវ​បាន​ក្រុម​អាជ្ញាធរ​ថៃ​ធ្វើការ​ដោះ​លេង​ឱ្យ​មាន​សេរីភាព​នាំ​ខ្លួន​យក​មក​ប្រគល់​ឱ្យ​អាជ្ញាធរ​កម្ពុជា​តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

អ្នកទោស​ខ្មែរ​ដែល​ក្រុម​អាជ្ញាធរ​ថៃ​ដោះ​លេង​មាន​ទី​១-​ឈ្មោះ ស៊ូ ព្រែក ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​អូរ​ចិ​ញ្ជៀ​ន ឃុំ​អន្លង់​វែង ស្រុក​អ​ន្ល់​វែង ខេត្តឧត្តរមានជ័យ​, ទី​២-​ឈ្មោះ គង់ រិ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​មរតក​តេ​ជោ ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ និង​ទី​៣-​ឈ្មោះ មឿ​ន ទិ​ត្យ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ទាំង​៣​នាក់​នេះ​ទាហាន​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៧ កន្លង​ទៅ​ជាប់ពន្ធ​ធនាគារ​នៅ​ខេត្ត​ស៊ី​សាកេ​ត ប្រទេស​ថៃ ។

ក្រុម​អាជ្ញាធរ​កម្ពុជា​បានឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​អ្នកទោស​ខ្មែរ​៣​នាក់​ដែល​ក្រុម​អាជ្ញាធរ​ថៃ​ប្រគល់​ឱ្យ សមត្ត​កិច្ច​បាន​ធ្វើការ​អប់រុំ​រួច​ហើយ​បានឱ្យ​វិល​ត្រឡប់​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​នៅ​ក្នុង​ថ្ងៃ​ដដែល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ