ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! អ្នកភូមិដើរសុខៗក៏ប្រទះរឿងមិនគួរជួប​

6 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​ជា​មនុស្ស​សតិ​មិន​គ្រប់ បាន​យក​កន្សែង​ចង​.​ក​សម្លាប់​ខ្លួន កាលពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​៣០ ខែ​មិ​នា ឆ្នាំ​២០១៨ ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ស្ថិត​នៅ​ក្នុងភូមិ​ថ្នល់បំបែក…

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​ជា​មនុស្ស​សតិ​មិន​គ្រប់ បាន​យក​កន្សែង​ចង​.​ក​សម្លាប់​ខ្លួន កាលពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​៣០ ខែ​មិ​នា ឆ្នាំ​២០១៨ ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ស្ថិត​នៅ​ក្នុងភូមិ​ថ្នល់បំបែក ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។


ជន​រង​គ្រោះ​ឈ្មោះ នឿ​ម ឡ​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ សាច់ញាតិ​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​រូប​នេះ មាន​សតិ​មិន​គ្រប់​ទេ ដោយសារ​តែ​បុរស​រូប​នេះ មាន​ជំងឺ​តាំងពី​នៅ​តូច​ៗ​មក​ម្ល៉េះ ។

មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ផឹកស្រា​ស្រវឹង ស្ទើ​រាល់ថ្ងៃ ខណៈ​ក្នុង​ថ្ងៃ​ដែល​កើតហេតុ​នៅ​វេលា​ម៉ោង​ប្រមាណ​៧​ព្រឹក ថ្ងៃ​ទី​៣០ ខែ​មិ​នា ឆ្នាំ​២០១៨ មាន​អ្នក​ភូមិ​ចេញ​ទៅ​ព្រៃ​ខាងក្រោយ​ភូមិ ស្រាប់តែ​បាន​ប្រទះ​ឃើញ​ជន​រង​គ្រោះ​យក​ក្រមា​ចង​.​ក​ជាប់​នឹង​ដើមឈើ ពន្លា​ដែល​មាន​ចម្ងាយ​ពី​ភូមិ ២០០​ម៉ែត្រ ក្រោយមក​ក្រុម​គ្រួ​សារបាន​រាយការណ៍​ដល់​ប៉ូលិស​ចុះ​ធ្វើការ​ពិនិត្យ ។

ប៉ូលិស​ស្រុក​អន្លង់​វែង​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ទទួល​នូវ​ព័ត៌មាន​រាយការណ៍​រួច​មក សមត្ថកិច្ច​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ទៅ​ដល់​នឹង​កន្លែង​កើតហេតុ​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​បាន​ធ្វើ​អត្តឃាត​ខ្លួនឯង ដោយ​ពិតប្រាកដ​មែន ។
ក្រោយ​ពី​បាន​ធ្វើការ​ពិនិត្យ​រួច ប៉ូលិស​បាន​ប្រគល់​សព​ជន​រង​គ្រោះ​ទៅ​ឱ្យ​សាច់ញាតិ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ