ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិកនិង​មន្ត្រី​ស៊ី​ម៉ាក​់ នឹង​មាន​ប្រាក់​សោធន​និវត្តន៍ ដូច​ម​ន្ត្រី​រាជការ

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បុគ្គលិកនិង​មន្ត្រី​ស៊ី​ម៉ាក់ នឹង​មាន​ប្រាក់​សោធន​និវត្តន៍ដូច​ម​ន្ត្រី​រាជការ បន្ទាប់​ត្រូវ​បញ្ចូល​ក្នុង​​ក្រម​ខ​ណ្ឌ​កង​យោធពលខេមរភូមិន្ទ ខេត្តកំពង់ឆ្នាំង «ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ មន្ត្រី​នៃ​អង្គភាព​ស៊ី​ម៉ាក់ នឹង​ក្លាយ​ខ្លួន​ជា​កង​យោធពលខេមរភូមិន្ទទាំងអស់ តែ​ស្ថិត​ក្នុង​ក្រម​ខ​ណ្ឌ​ភ្ជួរ​ការងារ…

ខេត្តកំពង់ឆ្នាំង ៖ បុគ្គលិកនិង​មន្ត្រី​ស៊ី​ម៉ាក់ នឹង​មាន​ប្រាក់​សោធន​និវត្តន៍ដូច​ម​ន្ត្រី​រាជការ បន្ទាប់​ត្រូវ​បញ្ចូល​ក្នុង​​ក្រម​ខ​ណ្ឌ​កង​យោធពលខេមរភូមិន្ទ ខេត្តកំពង់ឆ្នាំង «ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ មន្ត្រី​នៃ​អង្គភាព​ស៊ី​ម៉ាក់ នឹង​ក្លាយ​ខ្លួន​ជា​កង​យោធពលខេមរភូមិន្ទទាំងអស់ តែ​ស្ថិត​ក្នុង​ក្រម​ខ​ណ្ឌ​ភ្ជួរ​ការងារ ដោយ​ត្រូវ​បំរើ​ក្នុង​អង្គ​ភាពស៊ី​ម៉ាក មាន​ឯកសណ្ឋាន និង​ភារកិច្ច​ដដែល​» ។

លោកហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាលទទួល​បន្ទុក អគ្គនាយក​ស៊ី​ម៉ាក់ បាន​មាន​ប្រសាសន៍ បែប​នេះ នៅ​ក្នុង​ពិធី​បិទវគ្គ​បណ្តុះបណ្តាល​មូលដ្ឋានគ្រឹះ បច្ចេកទេស​បោសសំអាត​មីន ជំនាន់​ទី​១៣៣ ដល់​សិក្ខាកាម កូន​អ្នក​ដោះ​មីន និង​អតីត​បុគ្គលិក CBO នៅ​វិទ្យាស្ថាន បច្ចេកទេស​សកម្មភាព​មីនស៊ី​ម៉ាក់ ខេត្តកំពង់ឆ្នាំង ព្រឹក​ថ្ងៃ​ទី​៣១ មីនា នេះ ។

លោក​​បន្តថា ប្រមុខ​រាជរដ្ឋាភិបាល ដោយ​ចង់អោយ​បុគ្គលិក និង​មន្ត្រីស៊ី​ម៉ាក់ ដែល​ជា​ស្ថាប័ន​ជាតិ បង្កើត​ឡើង ដោយ​ព្រះរាជ​ក្រិត មាន​ប្រាក់​សោធន​និវត្តន៍ប្រាក់​ពលី និង​ប្រាក់​បាត់បង់​កាយ​សប្ប​ទា ដូច​មន្ត្រីរាជ​ការ និង​កងកម្លាំងប្រដាប់អាវុធ ដែរ​នោះ ទើប​ដាក់​ចេញ​ជា​គោល​ការ អោយ​មន្ត្រី និង​បុគ្គលិក ស៊ី​ម៉ាក់ ទាំងអស់ ក្លាយ​ខ្លួន​ជា​កង​យោធពល ខេមរៈភូមិន្ទ ប៉ុន្តែ​ក្នុង​លក្ខណ ព្យួរ​ក្រប​ខ​ណ្ឌ័​ជា​កងទ័ព ហើយ​ត្រូវ​បំពេញ​តួនាទី និង​ភារកិច្ច ជា​មន្ត្រី​និង​បុគ្គលិក ក្នុង​ឯកសណ្ឋាន ស៊ី​ម៉ាក​ដដែល ។

ជាមួយ​គ្នា​នេះ​ដែរ បុ​គ្គលិ​ក និង​មន្ត្រីស៊ី​ម៉ាក់ ត្រូវ​បាន​ទទួល​របប ពិនិត្យ​និង​ព្យាបាល​អោយ​ឥត​គិតថ្លៃ ពិសេស​ទៀត​នោះ ប្រាក់​ពលីនឹង​ទទួល​បាន១២.០០០​ដុល្លារ​ ដោយ​ក្នុង​នោះ ៥០០០ដុល្លារ ​ជា​ប្រាក់​អង្គ​ភាព និង​ប្រាក់​ក្រៅពី​នោះ ​ជា​ប្រាក់​បាន​ពីមិត្ត​រួម​អាជីពម្នាក់​៣​ដុល្លារ ។

អត្ថបទសរសេរ ដោយ