ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងពីសុខទុក្ខកាន់តែស្និទ្ធជាមួយបងប្អូន​​កង​ទ័ព

6 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង​ ៖ ​ការ​អញ្ជើញ​ចុះ​សួរសុខទុក្ខ​របស់​ប្រតិភូ​អភិបាលនៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ​ដល់​នាយ​​ទាហាន នាយទាហានរង ពល​ទាហាន នៅ​ទីបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥៣ ស្ថិត​នៅ​ភូមិ​កំ​ប្រង់ ឃុំ​តា​គ្រៃ ស្រុក​កំ​រៀង…

​ខេត្តបាត់ដំបង​ ៖ ​ការ​អញ្ជើញ​ចុះ​សួរសុខទុក្ខ​របស់​ប្រតិភូ​អភិបាលនៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ​ដល់​នាយ​​ទាហាន នាយទាហានរង ពល​ទាហាន នៅ​ទីបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥៣ ស្ថិត​នៅ​ភូមិ​កំ​ប្រង់ ឃុំ​តា​គ្រៃ ស្រុក​កំ​រៀង ខេត្តបាត់ដំបង​ កាលពីថ្ងៃទី​​​៣០ ​មីនា  ​ដឹកនាំ​ដោយ​លោក ងួ​ន រត​នៈ គណ​អភិ​បាលខេត្ត​បាត់ដំបង, លោក​ប៊ុត គឹ​ម​ស៊ា​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត, លោក​ខាន់ ម៉ា​ណេ​រ ទីប្រឹក្សា​សម្តេច​ក្រឡាហោម ស ខេ​ង និង​ជា​ប្រធាន​មន្ទីរ​សាធារណការ​ដឹក​ជញ្ជូន​ខេត្តបាត់ដំបង ​ព្រមទាំង​សប្បុរសជន​ក្នុង​ខេត្ត​មាន​កងរាជអាវុធហត្ថ នគរបាល​ខេត្ត អង្គភាព​អគ្គី​ស​នី ជលផល និង​មេព្រៃ បាន​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​ដល់​ទាហាន​ចំនួន​៥០០​នាក់ ​នៅ​ក្នុង​កងពល​ថ្មើរជើង​លេខ​៥៣ ដែល​កំពុង​ឈរជើង​នៅ​ទីនោះ​។

លោក​ឧត្តមសេនីយ៍ទោ ជា ភួង​ភិ​រម្យ មេបញ្ជាការ​កងពល បាន​មាន​មតិ​ស្វាគមន៍​ និង​លើ​ឡើង​ពី​សកម្មភាព​កងទ័ព​ ដែល​បាន​ឈរជើង​នៅ​ទី​នេះ​ គឺ​បាន​ពង្រឹង​ផ្នែក​ហ្វឹកហ្វឺន បង្ក​បង្កើន​ផល ចិញ្ចឹមសត្វ​សម្រាប់​ជួយ​ទ្រ​ទ្រង់​ជីវភាព​កងទ័ព ។ បន្ទាប់​ពី​បាន​រក្សាសុខ​សន្តិភាព​តាម​ព្រំដែន និង​រួម​គ្នា​ការពារ​សណ្តាប់ធ្នាប់​ក្នុង​សង្គម​រួច​​មក យើង​នៅ​តែ​រក្សា​ការពារ​រាល់​បញ្ហា​ណា​ ដែល​កើត​មាន​ភាព​វឹកវរ​ច្របូកច្របល់​ដល់​សង្គម​ជាតិ និង​រំខាន​ដល់​ប្រជាពលរដ្ឋ​មានការ​ភ័យ​ខ្លាច​ មិនឱ្យ​កើត​មាននៅ​តំបន់​នេះ​ឡើយ សំខាន់​ប្រឆាំង​ដាច់ខាត​រាល់​អំពើ​ក្បត់ជាតិ​របស់​បក្ស​ប្រឆាំង​មួយ​ចំនួន​ដែល​បាន​កកូរកកាយ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​មាន​ភាព​វឹកវរ​កន្លង​មក ​។

អត្ថបទសរសេរ ដោយ