ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​សួរសុខទុក្ខ​និង​នាំ​អំណោយ​ចែក​ជូន នាយ និង​ពល​ទា​ហ៊ាន​កងពលតូច​អន្តរា​គម​ន៏​លេខ​១២៨ យោធភូមិ​ភាគ​ទី​១ ឈរជើង​ការពារ​ព្រុំដែន​ព្រុំប្រទល់​ខេត្តស្ទឹងត្រែង​-​ឡាវ

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​លោក ម៉ប់ សា​រិ​ន នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៨ នេះ​បាន​ដឹកនាំ​ប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចុះ​សួរសុខទុក្ខ និង​នាំ​យក​អំណោយ​ជា​គ្រឿង​ឧបភោគ…

ខេត្តស្ទឹងត្រែង ៖ ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​លោក ម៉ប់ សា​រិ​ន នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៨ នេះ​បាន​ដឹកនាំ​ប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចុះ​សួរសុខទុក្ខ និង​នាំ​យក​អំណោយ​ជា​គ្រឿង​ឧបភោគ បរិភោគ និង​ថវិកា របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចែក​ជូន​នាយ និង​ពល​ទា​ហ៊ាន​កងពលតូច​អន្តរា​គម​ន៏​លេខ​១២៨ យោធភូមិ​ភាគ​ទី​១​ឈរជើង​នៅ​តំបន់​អូ​អាឡៃ ឃុំ​ថ្មដា ស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង ព្រុំប្រទល់​ជាមួយ​ប្រទេស​ឡាវ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ។

អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ដែល​ប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នាំ​ទៅ​ចែក​ជូន​នា​ពេល​នេះ​រួម​មាន​ទីបញ្ជាការដ្ឋាន​កងពលតូច​អន្តរា​គម​ន៏​លេខ​១២៨ យោធភូមិ​ភាគ​ទី​១ ថវិការ​ចំនួន​២០​លាន​រៀល មេបញ្ជាការ​១​រូប ទទួល​បាន​ថវិកា​ចំនួន​៤​សែន​រៀល មេបញ្ជាការ​រង នាយ​រង​សេនាធិការ​កងពល​ចំនួន​១៥​នាក់​ក្នុង​ម្នាក់​ៗ​ទទួល​បាន​ថវិកា ២០​ម៉ឺន​រៀល នាយ នាយ​រង​ការិយាល័យ នាយ នាយ​រង​ផ្នែក មេបញ្ជាការ បញ្ជាការ​រង កងអនុសេនាធំ តូច ចំនួន​១១៧​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​ថវិកា​១០​ម៉ឺន​រៀល នាយទាហាន ពល​ទាហាន​៧២២​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​ថវិកា​៥​ម៉ឺន​រៀល ។ ការងារ​សាងសង់​មន្ទីរពេទ្យ​លើក​ទី​២​ចំនួន​៣៥០០០​ដុល្លារ ។

គ្រឿង​ឧបភោគ បរិភោគ មាន​មី​ចំនួន​៦០០​កេស​តូច​ទឹកត្រី​ចំនួន​៤០០​យួរ ទឹកស៊ីអ៊ីវ​ចំនួន​៤០០​យួរ ប្រេងម៉ាស៊ូត ៥០០០​លី​ត្រ និង​ថ្នាំពេទ្យ​២១​មុខ ។ ជូន​វរៈ​សេនា​តូច​អន្តរាគមន៍​ចំនួន​៥​វរៈ ក្នុង​នោះ​ឧបត្ថម្ភ​ដល់ទី​បញ្ជាការ​វរៈ​ទាំង​៥ ក្នុង​មួយ​វរៈ​ទទួល​បាន​ថវិកា​ចំនួន​១០​លាន​រៀល ។ ជូន​មេបញ្ជាការ​វរៈ​៥​នាក់​ក្នុង​ម្នាក់​២០​ម៉ឺន​រៀល ចំណែក​មេបញ្ជាការ​រង​វរៈ​ជំនួយការ​សេនាធិការ មេ​បញ្ជា មេបញ្ជាការ​រង អនុ​សេនា​ធំ ចំនួន​១៩៥​នាក់ ក្នុង​ម្នាក់​ៗ​ចំនួន​១០​ម៉ឺន​រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ