ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើសពីរន្ធត់… ព្រោះតែ​មួយភ្លែត២​ករ​ណី

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​​បឋម​ឱ្យ​​ដឹង​​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​២​ករណីផ្សេងគ្នា ប៉ុន្តែ​បាន​កើត​ឡើង​ត្រង់​​​ចំណុចតែមួយ​ ។ ករណី​ទី​១-​គឺ​កើតឡើង​កាលពី​វេលា​ម៉ោង​០១ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣០ មីនា ដោយ​បុរសជា​​អ្នក​បើក​តាក់ស៊ី​ម្នាក់…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​​បឋម​ឱ្យ​​ដឹង​​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​២​ករណីផ្សេងគ្នា ប៉ុន្តែ​បាន​កើត​ឡើង​ត្រង់​​​ចំណុចតែមួយ​ ។ ករណី​ទី​១-​គឺ​កើតឡើង​កាលពី​វេលា​ម៉ោង​០១ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣០ មីនា ដោយ​បុរសជា​​អ្នក​បើក​តាក់ស៊ី​ម្នាក់ ​ត្រូវ​រថយន្ត​ម៉ាក​ហា​យ​ឡែន​ឌ័​រ​មួយ​គ្រឿង​​បុក​យ៉ាង​​ទំហឹង​បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ខណៈ​គាត់​​​កំពុង​​ឈប់​​ហៅ​​ម៉ូយនៅលើផ្លូវ​ ​ស្ថិត​​នៅ​ទល់​មុខ​បុរី​អ័​រ​គី​ដេរ ក្នុងភូមិ​ខ្ទរ សង្កាត់​ព្រែ​លៀប ខណ្ឌ​ជ្រោយចង្វា ។

ជន​រង​គ្រោះ​ដែល​ស្លាប់​មាន​ឈ្មោះ​សួន សា​រុន អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ដំបង ស្រុក​មុខកំពូល ខេត្តកណ្តាល ។ ចំណែក​អ្នក​បើកបរ​បង្ក មិនស្គាល់​អត្ត​សញ្ញាណ​ទេបានគេចខ្លួនបាត់ភ្លាម​ បន្សល់ទុក​​រថយន្ត​ម៉ាកហាយឡែនឌ័រ មាន​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AP-​9457 ​ដែលធ្វើ​ដំណើរ​​​ចេញពី​រាជធានី​ភ្នំពេញ​ ។

ករណី​ទី​២-​បាន​​កើតឡើង​នៅ​វេលា​ម៉ោង​០២ និង​៤៥​នាទី​រសៀល​ថ្ងៃ​ដដែល ស្ថិត​ត្រង់​​ចំណុច​កើតហេតុ​ខាង​លើដដែល ​គឺ​​រថយន្ត​ស្ទូច​របស់​ក្រុមហ៊ុន​រាជសីហ៍​ឡូ​ជី​ស្ទីកបាន​​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន ។ លុះ​ដល់​ចំណុច​កើតហេតុនោះ ​បាន​​ជ្រុលទៅ​បុក​ជាមួយ​រថយន្ត​ដឹក​អ្នកដំណើរមួយគ្រឿង បណ្តាល​ឱ្យ​រង​ការ​ខូចខាត​​​រថយន្ត​ទាំង​២យ៉ាងដំណំ និង​​​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​កំពុង​ឈរ​ចោមរោម​មើល​គ្រោះថ្នាក់​ចរាចរណ៍ករណី​​១​នាំ​គ្នា​រត់​ប្រសាច​ពេញ​ផ្លូវដោយ​ក្តី​រន្ធត់​​បំផុត ។​​

ក្នុង​ហេតុការណ៍​នេះ គេបាន​ចាត់​ទុក​​ជា​សំណាងល្អ​​មួយ ដែរ ដែល​​មិន​មាន​មនុស្ស​ណា​ម្នាក់​ ត្រូវ​រងគ្រោះថ្នាក់​នោះ​ទេ គ្រាន់តែ​ខូច​​រថយន្ត​តែ​​ប៉ុណ្ណោះ ។

អត្ថបទសរសេរ ដោយ