ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​ណាស់ ! បើ​ម្តង​២​នាក់​បែប​នេះ

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ត្រឹមតែ​រយៈពេល​៣​ម៉ោង មាន​ក្មេង​ប្រុស​ពីរ​នាក់​បាន​លង់ទឹក​ស្លាប់​ជា​បន្តបន្ទាប់ ព្រោះតែ​ឪពុក​ម្តាយ​មិន​មានការ​ប្រុង​ប្រយ័ត្ន ហើយ​ទុក​ពួក​គេ​នៅផ្ទះ គ្មាន​អ្នក​មើលថែ ខណៈ​ហេតុការណ៍​ទាំង​២ នេះ​បាន​កើតឡើង​នៅ​ទីតាំង​ពីរ​ផ្សេង​គ្នា ។…

ខេត្តព្រៃវែង ៖ ត្រឹមតែ​រយៈពេល​៣​ម៉ោង មាន​ក្មេង​ប្រុស​ពីរ​នាក់​បាន​លង់ទឹក​ស្លាប់​ជា​បន្តបន្ទាប់ ព្រោះតែ​ឪពុក​ម្តាយ​មិន​មានការ​ប្រុង​ប្រយ័ត្ន ហើយ​ទុក​ពួក​គេ​នៅផ្ទះ គ្មាន​អ្នក​មើលថែ ខណៈ​ហេតុការណ៍​ទាំង​២ នេះ​បាន​កើតឡើង​នៅ​ទីតាំង​ពីរ​ផ្សេង​គ្នា ។

បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ទឹក​ដឹង​ថា ករណី​កុមារ​លង់ទឹក​ទី​១ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៩ ខែ​មិ​នា នៅ​ចំណុច ស្រះ​ទឹក​ជម្រៅ ២​ម៉ែត្រ ខាងលិច​ចម្ងាយ​៣៥​ម៉ែត្រ ពី​ផ្ទះ​ឪពុក​របស់​ខ្លួន​ដែល​ស្ថិត​ក្នុងភូមិ​ប្រោះស្វា ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។

ប្រភព​បាន​បន្ត​ថា កុមា​រា​រង​គ្រោះ​ឈ្មោះ ថា​ក់ មនោ​រ៉ា ភេទ​ប្រុស អាយុ​៣​ឆ្នាំ មាន​ឪពុក​ឈ្មោះ ថេ​ង ថា​ក់ អាយុ​៣១​ឆ្នាំ និង​ម្តាយ​ឈ្មោះ មិត្ត សា​ម៉េ​ន អាយុ​២៥​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ហេតុ​ខាងលើ ។ ប្រភព​បាន​បញ្ជាក់​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​កុមា​រា​រង​គ្រោះ​បាន​ចុះ​ទៅ​ដើរ​លេង​ជិត​មាត់​ស្រះ ស្រាប់តែ​មួយសន្ទុះ​ក្រោយមក​មិនដឹង​ថា យ៉ាង​មិច កុមារ​រង​គ្រោះ​ក៏​រអិល​ធ្លាក់​ចូល​ទឹកស្រះ ទើប​បណ្តាល​ឲ្យ​ស្លាប់​បាត់​ទៅ ។

បន្ទាប់​ពី​នោះ​ប្រមាណ​ជាង​បី​ម៉ោង​ក៏​កើត​មាន​ករណី​ស្រ​ដៀង​គ្នា​នេះ​ម្តងទៀត ដែល​ធ្វើ​ឲ្យ​កុមា​រា​ម្នាក់ ដែល​រស់នៅ​ស្រុក​ព្រះស្តេច បាន​ស្លាប់​បាត់បង់​ជីវិត​ដូច​គ្នា ដែល​ហេតុការណ៍​នោះ​បាន​កើតឡើង​នៅ​ម៉ោង​ប្រមាណ​ជា​១១​និង​៣០​នាទី នៅ​ចំណុច​ខាងលិច​ផ្ទះ របស់​ឈ្មោះ អេ​ង អេ​ន ដែល​ត្រូវជា​ជីតា​របស់​កុមារ​រង​គ្រោះ​ទី​២ ដែល​ស្ថិត​ក្នុងភូមិ​ក្រាំង ឃុំ​ស្ពឺ (​ក​)​ស្រុក​បាភ្នំ ខេត្តព្រៃវែង ។ ប្រភព​បន្ត​ថា កុមា​រា​រង​គ្រោះ​មានឈ្មោះ ម៉េ​ត តុលា ភេទ​ប្រុស អាយុ​៤​ឆ្នាំ និង​មាន​ឪពុក​ឈ្មោះ អេ​ន ម៉េ​ត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ឃុំ​កើតហេតុ និង​ជា​ពោះម៉ាយ​ផង​ដែរ ។

នៅ​មុន​ពេល​កើតហេតុ​ឪពុក​របស់​កុមារ​រង​គ្រោះ​ត្រូវ​ទៅ​បុណ្យ​ញាតិ​ក្នុងភូមិ ហើយ​ក៏​ទុក​កូន​ឲ្យ​នៅផ្ទះ​ម្នាក់ឯង​ដោយ​គ្មាន​មនុស្ស​នៅ​មើល ទើប​បណ្តាល​ឲ្យ​ក្មេង​ចុះ​ទៅ​លេង​ទឹក ហើយ​ក៏​លង់ទឹក​ស្លាប់​ដូច្នេះ​ទៅ ។
បច្ចុប្បន្ន​សព​របស់​ក្មេង​ប្រុស​ទាំង​២​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ