ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹម រ​ដ្ឋា រំលឹកចំណង​ស្នេហ៍​2​ឆ្នាំជាមួយ​សង្សារ​បរទេស

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាភាពយន្ត និង​បង្ហាញ​ម៉ូ​ដ​កញ្ញា​ទឹម រ​ដ្ឋា បាន​បង្អួត​រូបភាព​ដ៏​ផ្អែម​ល្ហែម​​​ជាមួយ​សង្សារ​បរទេស ក្នុង​ន័យ​រំលឹក​ចំណង​ស្នេហ៍​របស់​នាង​ដែល​បាន​ចំណាយ​ពេល​២​ឆ្នាំ​មក​ហើយ ខណៈ​ពេល​ដែល​ថ្ងៃ​ចូល​រោងការ​នៅ​មិន​ទាន់​មាន​ពន្លឺ ។ រូបថត​អនុស្សា​វរិ​យ៍​ជាមួយ​សង្សារ​ដ៏​ផ្អែមល្ហែម​ដូច​ប្តី​ប្រពន្ធ​ជា​ច្រើន​សន្លឹក​ត្រូវ​ទឹម…

រាជធានី​ភ្នំពេញ ៖ តារាភាពយន្ត និង​បង្ហាញ​ម៉ូ​ដ​កញ្ញា​ទឹម រ​ដ្ឋា បាន​បង្អួត​រូបភាព​ដ៏​ផ្អែម​ល្ហែម​​​ជាមួយ​សង្សារ​បរទេស ក្នុង​ន័យ​រំលឹក​ចំណង​ស្នេហ៍​របស់​នាង​ដែល​បាន​ចំណាយ​ពេល​២​ឆ្នាំ​មក​ហើយ ខណៈ​ពេល​ដែល​ថ្ងៃ​ចូល​រោងការ​នៅ​មិន​ទាន់​មាន​ពន្លឺ ។

រូបថត​អនុស្សា​វរិ​យ៍​ជាមួយ​សង្សារ​ដ៏​ផ្អែមល្ហែម​ដូច​ប្តី​ប្រពន្ធ​ជា​ច្រើន​សន្លឹក​ត្រូវ​ទឹម រ​ដ្ឋា បង្ហោះ​បង្អួត​មហាជន​ដោយ​មិន​ខ្លាច​ការ​រិះគន់ ក្នុង​ពេល​ដែល​នាង និង​បុរស​ជា​សង្សារ​នៅ​មិន​ទាន់​ចូល​រោងការ​នៅឡើយ ។

ជាមួយ​រូបថត​ជា​ច្រើន​សន្លឹក​ដែល​ទឹម រ​ដ្ឋា​បង្ហោះ​រំលឹក​ចំណង​ស្នេហ៍​របស់​នាង​ដែល​មាន​​រយៈពេល​២​ឆ្នាំ​នេះ ទឹម រ​ដ្ឋា ក៏​បាន​បង្ហោះ​សារ​ដែល​មាន​ន័យ​ជ្រៅ​បញ្ជាក់​ពី​ការ​ស្រឡាញ់​យ៉ាង​អស់ពី​ចិត្ត ចំពោះ​សង្សារ​របស់​នាង ។

សារ​ដែល​ទឹម រ​ដ្ឋា សរសេរ​នោះ​មាន​ន័យ​ថា «​អរគុណ​ទេវតា ដែល​បាន​ឲ្យ​បុរស​ម្នាក់​នេះ​ចូល​មក​ក្នុង​ជីវិត​របសខ្ញុំ ដើម្បី​បំពេញ​នួ​វ អ្វី​ៗ​ក្នុង​ជីវិត​របស់ខ្ញុំ Jovany Antonio ។ ខ្ញុំ​មាន​ពាក្យ​ជា​ច្រើន​ក្នុង​ចិត្ត​របស់ខ្ញុំ​ដើម្បី​ប្រាប់​អ្នក ​បង​សម្លាញ់ ។ ប៉ុន្តែ​ដំបូង​ខ្ញុំ​ចង់​ប្រាប់​អ្នក​ថា ខ្ញុំ​ពិតជា​ស្រឡាញ់​អ្នក​ខ្លាំង​ណាស់ បង​សម្លាញ់ »​។

តាម​រយៈ​សារ និង​រូបភាព​ដែល​ទឹម រ​ដ្ឋា បង្ហោះ​នា​ពេល​នេះ បញ្ជាក់​ថា ចំណង​ស្នេហ៍​រវាង​នាង និង​បុរស​បរទេស​នេះ​គឺ​នៅ​តែ​មាន​ភាព​ផ្អែមល្ហែម​នៅឡើយ ផ្ទុយ​ពី​ពាក្យ​ចចាម​អារ៉ាម​​កន្លង​មក​ដែល​គេ​សង្ស័យ​ថា ចំណង​ស្នេហ៍​ថ្មី​នេះ​ទំនងជា​ដល់​ផ្លូវបំបែក​ហើយ ។

ជា​ការ​កត់សម្គាល់​រូបភាព​ដ៏​ផ្អែមល្ហែម​ដែល​ទឹម រ​ដ្ឋា បាន​បង្ហោះ​នោះ​គឺ​មាន​ប្រិ​យ​មិត្ត​គាំទ្រ​​របស់​នាង​បាន​ចូលរួម​អបអរសាទរ និង​ជូនពរ​រូប​នាង​ឲ្យ​មាន​ថ្ងៃ​ល្អ​នា​ពេល​ខាង​ដ៏​ខ្លី​នេះ ។

ទឹម រ​ដ្ឋា មួយ​រយៈ​ចុង​ក្រោយ​នេះ​គេ​សង្កេត​ឃើញ​កាន់តែ​មាន​ភាព​ស្អិតរ​មួ​ត​ជាមួយ​មិត្ត​ប្រុស​ជនជាតិ​បរទេស​របស់​នាង ខណៈ​ពេល​ក្រុម​អ្នកគាំទ្រ​សង្ឃឹម​យ៉ាង​មុតមាំ​ថា រូប​នាង​និង​គូស្នេហ៍​អាច​នឹង​មាន​ដំណឹង​ល្អ​ក្នុង​ពេល ឆាប់​ៗ​នេះ ។

កញ្ញា​ទឹម រ​ដ្ឋា មាន​ព័ត៌មាន​ជា​ច្រើន​ជា​បន្តបន្ទាប់​ចុះ​ផ្សាយ​ពី​ភាព​សិច​ស៊ី និង​គូស្នេហ៍​ជនជាតិ​របស់​នាង តែ​ទោះបីជា​ផ្សាយ​បែប​វិជ្ជមាន ឬ​អវិជ្ជមាន​យ៉ាងណា​ក៏​ដោយ នាង​ហាក់​មិនសូវ​ខ្វល់​ពី​ពាក្យ​ចចាមអារ៉ាម​ទាំង​អស់នេះ​ឡើយ ។

តារា​សម្តែង​ទឹម រ​ដ្ឋា ដែល​ធ្លាប់​បាន​ប្រកាស​ថា នាង​គ្មាន​ចំណាប់អារម្មណ៍​ស្នេហា​ជាមួយ​បុរស​ជនជាតិ​ខ្មែរ​ទេ ជា​និច្ចកាល​នាង​តែងតែ​បង្ហាញ​ពី​រូបភាព​បែប​សិច​ស៊ី​ដូច​ជា​ជន​បរទេស ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​នាង​ស្រលាញ់ និង​មាន​មិត្ត​ប្រុស​តែ​ជនបរទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ